ក្តៅ​ខ្លួន​ផ្ដាសាយ​ល្មមៗ​បាត់​ដូច​គេ​បេះ ដោយ​អ្នក​គ្រាន់​តែ​ទទួល​ទាន​អាហារ​ទាំង ៦ នេះ – Pelklas តេស្តIQ | Pelklas

ក្តៅ​ខ្លួន​ផ្ដាសាយ​ល្មមៗ​បាត់​ដូច​គេ​បេះ ដោយ​អ្នក​គ្រាន់​តែ​ទទួល​ទាន​អាហារ​ទាំង ៦ នេះ

នៅ​ពេល​មាន​អាការៈ​ក្តៅ​ខ្លួន ក៏​ដូច​ជា​ផ្តាសាយ យើង​ពិត​ជា​ពិបាក​នៅ​ខ្លាំង​ណាស់ ព្រោះ​រាងកាយ​ស្រពឹកស្រពន់ អស់​កម្លាំង ដែល​ពិបាក​ក្នុង​ការ​បម្រើ​ការងារ​ ឬ​ធ្វើ​អ្វី​មួយ​ខ្លាំង​ណាស់។ ជា​ពិសេស​ក្នុង​រដូវ​កាល​កូវីដ​បែប​នេះ​ផង រោគ​សញ្ញា​ល្មមៗ​គឺ​ភ័យ​លើ​ខ្លួន​ឯង ហើយ​ព្យាយាម​ចង់​ឲ្យ​វា​បាត់​ឲ្យ​បាន​លឿន។

ក្រៅ​ពី​ការ​ទទួល​ទាន​ថ្នាំ ប្រសិន​អ្នក​ចង់​បន្ថែម​ប្រសិទ្ធភាព​ចង់​ឲ្យ​ជំងឺ​ក្តៅ​ខ្លួន ផ្តាសាយ​បាត់​ទៅ​លឿន អ្នក​គួរ​បន្ថែម​របប​អាហារ​ទាំង ៦ ខាង​ក្រោម​នេះ៖

៦) ចេក

Ice_screenshot_20210828 144502

ចេក​វា​ងាយ​ស្រួល​ទំពា ហើយ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ក៏​ដូច​ជា​ពោរពេញ​ទៅ​ដោយ​វីតាមីន សារធាតុ​រ៉ែ​មួយ​ចំនួន​ដូច​ជា​ ប៉ូតាស្យូម ម៉ង់កាណែស ម៉ាញេសូម និង​វីតាមីន C/B6 ជា​ដើម។ វា​ក៏​ជួយ​បង្កើន​កោសិកា​ឈាម បង្កើន​ភាព​សុាំ ពង្រឹង​ភាព​ធន់ ជួយ​ឲ្យ​រាងកាយ​ឆាប់​ជា​សះស្បើយ​លឿន​ផង​ដែរ។

៥) ផ្លែ​ឈើ​ជូរៗ

Cam 1 1200x676

ដូច​ជា​ក្រូចឆ្មារ ក្រូច ទំពាំងបាយជូរ ដែល​មាន​ជាតិ​វីតាមីន C ជួយ​កាត់​បន្ថយ​ការ​រលាក និង​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ អាច​ប្រឆាំង​នឹង​ជំងឺ​គ្រុនក្តៅ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ នៅ​ប្រទេស​ឥណ្ឌា ក្បួន​សម័យ​បុរាណ​គេ​យក​ផ្លែ​ឈើ​ជូរៗ​ទាំង​នេះ​ហើយ​ទៅ​ព្យាបាល​ជំងឺ​គ្រុន។

៤) បន្លែ​មាន​ស្លឹក​បៃតង

20190425_063710_470758_rau_xanh.max 1800x1800

បន្លែ​មាន​ស្លឹក​បៃតង​ដូច​ជា​សាឡាត់ ស្ពៃ ខាត់ណា សម្បូរ​ទៅ​ដោយ​វីតាមីន និង​សារធាតុ​រ៉ែ ដែល​សមាសធាតុ​ទាំង​នេះ ដើរ​តួ​ជា​អង់ទីអុកស៊ីដង់​ជួយ​ប្រឆាំង​នឹង​ការ​រលាក​បាន។ វា​ក៏​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ ថា​អាច​ប្រឆាំង​នឹង​បាក់តេរី ក៏​ដូច​ជា​មេរោគ ដែល​បង្ក​មក​ពី​ជំងឺ​ផ្តាសាយ និង​គ្រុនក្តៅ។

៣) ទឹកដោះគោ​យ៉ាអួ

Ice_screenshot_20210828 144506

យ៉ាអួរ​ក៏​ជួយ​ពេល​រាងកាយ​ឈឺ ឬ​ក្តៅ​ខ្លួន​បាន​ផង​ដែរ ហើយ​វា​ក៏​ល្អ​សម្រាប់​ពោះវៀន ​និង​បង្កើន​ភាព​ធន់​ក្នុង​ការ​រំលាយ​អាហារ។

២) ទឹកដូង

Ha Sot_lqix

នៅ​ពេល​គ្រុន​ក្តៅ ទឹកដូង​គឺ​អាច​ជួយ​ផ្តល់​អេឡិចត្រូលីត​និង​ជាតិ​គ្លុយកូស​បាន​ច្រើន ហើយ​ជាតិ​ប៉ូតាស្យូម​ដែល​ទទួល​បាន ក៏​ជា​ថាមពល​ជួយ​ឲ្យ​រាងកាយ​ឆាប់​រឹងមាំ​ត្រលប់​មក​វិញ​ដែរ។ លើស​ពី​នេះ​ទឹកដូង​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​មាន​ប្រយោជន៍​ជា​ចាំ​បាច់​សម្រាប់​អ្នក​ជំងឺ​គ្រុន​ក្តៅ។

១) ផឹក​ទឹក​ឲ្យ​បាន​ច្រើន

Chăm Sóc Bà Bầu Khi Bị Sốt

ត្រូវ​ជៀស​ការ​ទទួល​ទាន​ទឹក​ត្រជាក់ ហើយ​ពេល​នេះ​រាងកាយ​កំពុង​ខ្វះ​ទឹក​ជា​ចាំ​បាច់ ដូច្នេះ​ហើយ​ទើប​នាំ​ឲ្យ​បាក់តេរី​មាន​ការ​លូតលាស់​ឆាប់​រហ័ស។ នៅ​ពេល​មាន​អាការៈ​គ្រុន​ក្តៅ អ្នក​ត្រូវ​ទម្លាប់​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ ឲ្យ​បាន​ច្រើន ដើម្បី​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​រាងកាយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក