ទាយ​ស្នេហ៍​តាម​សន្លឹក​បៀរ! ជ្រើសរើស​អាត់​មួយ អាច​មើល​ដឹង ហេតុអ្វី​អ្នក​មិន​ទាន់​ដល់​គូ? – Pelklas តេស្តIQ | Pelklas

ទាយ​ស្នេហ៍​តាម​សន្លឹក​បៀរ! ជ្រើសរើស​អាត់​មួយ អាច​មើល​ដឹង ហេតុអ្វី​អ្នក​មិន​ទាន់​ដល់​គូ?

តើអ្នក​កំពុង​នៅ​លីវ​មែន​ទេ? ជឿ​ថា ៩៥ ភាគរយ​អ្នក​ចុច​ស្តាប់វីដេអូ​នេះ មិន​ថាជា​បុរស​ឬ​ស្រ្តី ប្រាកដ​ជា​មិន​ទាន់​រក​ឃើញ​គូស្នេហ៍​ពិត​ក្នុង​ជីវិត​របស់​ពួក​គេ​នៅ​ឡើយ ខ្លះ​ទៅ​មាន​ស្នេហា​ដែរ តែ​ស្នេហា​មិន​ប្រាកដប្រជា នោះ​ក៏​ទាន់មិន​រាប់​ចូលជា​គូ​ជីវិត​ដែរ។

តាម​រយៈ​វីដេអូ​នេះ គេហទំព័រ Knongsrok សូមណែនាំ​ឲ្យ​បងប្អូន ធ្វើការ​ជ្រើសរើស​សន្លឹក​អាត់​មួយ ដើម្បី​ទស្សន៍ទាយ ​បក​មក​ប្រាប់​អ្នក​វិញ តើ​ហេតុផល​អ្វី ទើប​នាំ​ឲ្យ​អ្នក​មិន​ទាន់​រក​ឃើញ​គូ​ពិត​ក្នុង​ជីវិត?

សន្លឹក​អាត់​ប៊ិច

1

អ្នក​ចូលចិត្ត​ភាព​ល្អ​ឥត​ខ្ចោះ អ្នក​ទាមទារ​ខ្ពស់​ពេក​ពី​ស្នេហា​ពេល​ទៅ​មុខ។ ហេតុផល​នេះ មាន​ន័យ​ថា បើ​ដៃ​គូ​នោះ ជា​មនុស្ស​អន់​ជាង​អ្នក ក៏​អ្នក​មិន​យក​ដែរ និយាយ​ទៅ​រក​ស្តង់ដារ​ពេញ​លក្ខណៈ​ល្អ​ឥត​ខ្ចោះ​ពេក គឺ​ជា​ហេតុ​នាំ​ឲ្យ​កម្រ​នឹង​ជួប ហើយ​ត្រូវ​រង់ចាំ​ពេលវេលា​ទៅ​មុខ​ទៀត។

បែបនេះ មានតែការរង់ចាំ ហើយពេលវេលារបស់អ្នក ក៏នឹងចូលមកដល់ឆាប់ៗខាងមុខ ហើយមនុស្សដែលអ្នកសម្លឹងឃើញយកជាគូអនាគតនោះ ពិតណាស់ នឹងមិនងាយធ្វើឲ្យអ្នកខកចិត្តឡើយ ព្រោះសឹងតែថា ការសម្រេចយក បានឆ្លងកាត់ការសម្រិតសម្រាំងអស់ពេលជាច្រើនឆ្នាំ។

សន្លឹក​អាត់​ការ៉ូ

2

អ្នក​រវល់​ពេក​ហើយ មិន​ថា​ជា​បុរស​ឬ​ស្រ្តី​ទេ មនុស្ស​ជ្រើសរើស​សន្លឹក​បៀរ​មួយ​នេះ គឺ​មាន​មហិច្ឆតា និង​ឆន្ទៈ​ខ្ពស់ ចង់​ជោគជ័យ​ ចង់​មាន​បាន​លឿន ទើប​នាំ​ឲ្យ​ពួក​គេ​ លែង​សូវ​បាន​គិតគូរ​ដល់​រឿងរ៉ាវ​ស្នេហា។

ពេលវេលា​របស់​គេ​ទាំង​អំបាលម៉ាន សឹង​តែ​ផ្តល់​ឲ្យ​ទាំង​ស្រុង​ទៅ​ការងារ ការ​រកស៊ី ហើយ​ពេល​សម្រាក​សម្រាប់​ខ្លួន​ឯង គិត​ពី​ខ្លួន​ឯង រាប់​ទាំង​ស្នេហា​ផង​នោះ គឺ​មិន​សូវ​បាន​គិតគូរ​ដល់​ឡើយ។

មនុស្សនេះ បើដល់ពេលជួបគូជីវិត គឺមិនមែនជាសង្សារ ឬទំនាក់ទំនងធម្មតាឡើយ ពោលស្គាល់បានមួយខែពីរ ខាងប្រុស ច្រើនសុំម៉ែចូលស្តី ឬខាងស្រី ប្រាប់ឲ្យគូស្នេហ៍ចែចូវ បង្គាប់កើតជាអាពាហ៍ពិពាហ៍តែម្តង។

សន្លឹក​អាត់​ជួង

3

ហេតុផល​ដែល​អ្នក​នៅ​លីវ គឺ​មក​ពី​អ្នក​ធ្លាប់​ជួប​រឿង​ខក​ចិត្ត​ជាមួយ​អ្នក​ចាស់ អ្នក​មិន​ទាន់​អាច​បំភ្លេច​អ្នក​ចាស់​ម្នាក់នោះ​បាន​ឡើយ។ អនុស្សាវរីយ៍​ទាំង​ឡាយ​ ហាក់​អន្ទង​ចិត្ត​អ្នក អន្ទង​កែវ​ភ្នែក​អ្នក មិន​ឲ្យ​មើល​ឃើញ​អ្នក​ថ្មី​ទាល់​តែ​សោះ។ អតីតកាល​មួយ​នេះ ទាមទារ​ពេលវេលា​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត ទើប​អាច​កាត់​ចិត្ត​បាន។

បន្ថែមពីលើនោះដែរ វាផ្សារភ្ជាប់នឹងការឈឺចាប់ ការដែលពិបាកនឹងកាត់ចិត្ត រៀនទទួលយកដំណាក់កាលជីវិតថ្មី។ អ្នកល្មមៗ ក៏មិនអាចចូលមកស្អំបេះដូងអ្នកកើតដែរ លុះត្រាតែអ្នកនោះ ធ្លាប់ជួបការឈឺចាប់ស្រដៀងអ្នក ឬយល់ស៊ីជម្រៅពីអត្ថន័យនៃស្នេហ៍។

សន្លឹក​អាត់​កឺ

4

អ្នក​ធ្លាប់​ទទួល​រង​អារម្មណ៍​ឈឺចាប់​ខ្លាំង ទទួល​ការ​វាយប្រហារ​ផ្លូវ​ចិត្ត ដែល​ធ្លាប់​ស្រលាញ់​គេ​ខ្លាំង ហើយ​ត្រូវ​បាន​គេ​ក្បត់ នាំ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​មាន​ការ​ភ័យខ្លាច ឬ​មិន​អាច​យក​ឈ្នះ​លើ​បច្ចុប្បន្នភាព​ និង​អនាគតកាល​បាន។ អ្នក​ពិបាក​នឹង​ចាប់ផ្តើម​ក្នុង​ទំនាក់ទំនង​ស្នេហា​ថ្មី ជាមួយ​ជន​ណា​ម្នាក់​ខ្លាំង​ណាស់ ជារួមគឺប្រហាក់ប្រហែលនឹងអ្នកដែលបានរើសសន្លឹកបៀរទី ៣។

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក