“ការហើយ ពេលបើកប្រាក់ខែបាន ឱ្យលុយទៅប្រពន្ធ ឬឱ្យលុយទៅម៉ែ” ជាសំណួរដ៏ចាក់ដោត ដែលមនុស្សប្រុសខ្លះ មិនហ៊ាននឹងឆ្លើយ – Pelklas តេស្តIQ | Pelklas

“ការហើយ ពេលបើកប្រាក់ខែបាន ឱ្យលុយទៅប្រពន្ធ ឬឱ្យលុយទៅម៉ែ” ជាសំណួរដ៏ចាក់ដោត ដែលមនុស្សប្រុសខ្លះ មិនហ៊ាននឹងឆ្លើយ

ជាការពិត ក្នុងជីវិតគូ ឬប្ដីប្រពន្ធ បើសួរនាំគ្នាថា ការហើយឱ្យលុយទៅអ្នកណា ឱ្យប្រពន្ធ ឬឱ្យម៉ែ? សំណួរនេះ ស្ដាប់ហើយវាពិតជាហួសហេតុណាស់ ជាពិសេស បើខាងស្រីជាអ្នកសួរទៀត ប្រាកដជាគេគិតថាមនុស្សស្រី មើលឃើញតែលុយ ចង់ឱ្យគេឱ្យលុយទៅប្រពន្ធ មិនឱ្យទៅអ្នកមានគុណគេមែនទេ តែបើក្រឡេកមកមើលការបកស្រាយពីនារីរូបស្រស់ម្នាក់បានបកស្រាយវិញ វាពិតជាសមហេតុសមផលណាស់។

នាងរីម្នាក់ បានសរសេររៀបរាប់ពីអ្វីដែលខ្លួនបានគិត តាំងពីដំបូងឡើង នៅពេលដែលនាងមានគេចូលស្ដី នាងតែងតែសួរទៅសមីរខ្លួនខាងប្រុសនូវសំណួរមួយនេះ "​ តេី​ពេល​បេីក​ប្រាក់​ខែ ឱ្យ​លុយ​ទៅ​ប្រពន្ធ​ ឬឱ្យ​ទៅ​ម៉ែ​ ? “​ តែនាងបានបកស្រាយយ៉ាងសមហេតុ និងត្រឹមត្រូវ វាជាអ្វីដែល មនុស្សស្រី ក៏ដូចជាដៃគូដែលត្រូវរួមរស់នឹងគ្នាគួរតែដឹង និងពិចារណា ដោយនាងបានលើកឡើងថា ៖

កាល​ពី​មុន​ ពេល​មាន​គេ​ចូល​សួរ​ស្ដី​ដណ្ដឹង​ សំនួរ​ដែល​ខ្ញុំ​សួរ​ទៅ​សាមី​ខ្លួន​ខាង​ប្រុស​មុន​គេ​គឺ​ "​ តេី​ពេល​បេីក​ប្រាក់​ខែ​ ឱ្យ​លុយ​ទៅ​ប្រពន្ធ​ ឱ្យ​ទៅ​ម៉ែ​ ? "

១

ជា​ទូទៅ​ 50% ​គឺ​តែងតែ​តប​ជា​ សំនួរ​មក​វិញ​ថា​ "​ ម៉េច​បាន​សួរ​បែប​នេះ​ ? "​ 30% ឆ្លើយ​ថា​ "​ ឱ្យ​ទៅ​ប្រពន្ធ​ “ (ព្រោះ​ខ្លាច​គេ​មិន​លេីក​កូន​ឱ្យ​) 20% ឆ្លើយ​ថា​ "​ ដក​លុយ​ឱ្យ​ម៉ែ​ខ្លះ​ ហេីយ​បាន​ឱ្យ​ទៅ​ប្រពន្ធ​តាម​ក្រោយ​ "​ (ព្រោះ​ខ្លាច​ចិត្ត​ម៉ែ​) 10%​ ឆ្លើយ​ថា​ “ ឱ្យ​ទៅ​ម៉ែ​ "​ (ព្រោះ​ខ្លាច​ខាង​ប្រពន្ធ​ជា​មនុស្ស​កំណាញ់​ដល់​ខាង​គ្រួសារ​ខ្លួន​)។

" សំនួរ​នេះ​ស្ដាប់​ទៅ​វា​ដូចជា​មិន​សម​ ដោយ​សារ​តែ​វា​ជា​សំនួរ​ត្រង់​ជ្រុល​ តែ​សម្រាប់​ខ្ញុំ​ ខ្ញុំ​សួរ​សំណួរ​នេះ​ពី​ព្រោះរាល់​ពេល​ដែល​យេីង​សួរ​សំនួរ​អវិជ្ជមាន​ទៅ​កាន់​នរណា​ម្នាក់ មនុស្ស​90%​ ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ចំពោះ​មុខ​ នឹង​បញ្ចេញកាយ​វិកា​រ​និង​និយាយ​ការ​ពិត​។ ចំពោះ​ខ្ញុំ​ គឺ​ត្រូវការ​ប្ដី​ដែល​បេីក​ប្រាក់​ខែ​មក​ភ្លាម​ ត្រូវ​អោយ​ប្រពន្ធ​មុន​គេ​ ហេីយ​​ពិភាក្សាគ្នា​ ថា​ត្រូវ​បែងចែក​លុយ​យ៉ាង​ម៉េច​ ត្រូវ​ជូន​អ្នក​មានគុណ​យ៉ាង​ម៉េច​។ ខ្ញុំ​មុខលុុយ​ណាស់​មែនទេ​? ថា​យ៉ាង​ម៉េច​ក៏​បាន​ព្រោះ​ខ្ញុំ​មិន​អាច​កែ​ប្រែ​ការ​គិត​របស់​អ្នក​ណា​ម្នាក់​បាន​ទេ​ តែ​អ្នក​ត្រូវ​ចាំ​ថា​ ប្ដីប្រពន្ធ​ មុន​ និងក្រោយ​ ម្នាក់ៗ​មុខ​តែ​បញ្ចេញ​ចរិក​ពិត​ចេញ​ពី​ក្នុង​ខ្លួន​ដូច​គ្នា​ ,​ ការ​រស់នៅ​មិន​ចុះ​សម្រុង​គ្នា​ដោយ​សារ​ញាតិមិត្ត​ មុខ​តែ​ជៀស​មិន​ផុត​ ទោះ​ចង់​រឺ​មិន​ចង់​ ។

សម្រាប់​មនុស្ស​ស្រី​គ្រប់​រូប​ មិន​ថា​ខ្ញុំ​ មិន​ថា​គេ​ គឺ​ចិត្ត​ដូចគ្នា​ តែងតែ​ចង់​បាន​ប្ដី​ដែល​គិត​ថា​យេីង​សំខាន់​ជាង​គេ​ ស្រលាញ់​យេីង​ជាង​គេ​ គិត​ដល់​យេីង​មុន​គេ​ ខ្វល់​ពី​យេីង​គ្រប់​ពេល​ ។ ដូច​នឹង​ការ​បែងចែក​លុយ​​ ការ​ផ្ដល់​មក​អោយ​ប្រពន្ធ​ជាមនុស្ស​ទី​មួយ​ជា​អ្នក​ចាត់​ចែង​ គឺ​ដូច​ជា​ផ្ដល់​កិត្តិយស​ដល់​ប្រពន្ធ​​ ប្រសិន​បេី​មនុស្ស​ប្រុសដែលអ្នក​កំពុង​តែ​សេពគប់​ ​គិត​ដូច្នេះ​ ចេះ​ផ្តល់​សារ:សំខាន់​ដល់​អ្នក​មួយ​ភាគ​ធំ​ នោះ​គឺជា​ភាព​ប្រាកដ​ចិត្ត​មួយ​ ដែល​អ្នក​រក​បាន​មនុស្ស​ប្រុស​ពិត​ ដែល​ចេះ​គិត​ លេីក​ទុកដាក់​ចិត្ត​គេ​ ហេីយ​អ្នក​អាច​រស់​នៅ​ជាមួយ​គេ​បាន​យ៉ាង​មាន​ក្ដី​សុខ​ ដោយ​មិន​ខ្វែង​គំនិត​គ្នា​។

២

ចឹង​ហើយ​ កុំ​គិត​ថា​កូន​ស្រី​គេ​ចង់​បាន​តែ​លុយ​ ខាង​ប្រុស​ពេក​ អោយ​ដឹង​ផង​ថា​គេ​រស់​នៅ​ បង្កើត​កូន​ជាមួយ​មនុស្ស​ មិន​មែន​ លុយ​ ។ ហេីយ​បេី​ប្រុស​ៗខ្លះ​ រឿង​អី​តិច​សួរ​ម៉ែ​ ចង់​ធ្វើ​អី​តិច​មិន​ហ៊ាន​ព្រោះ​ម៉ែ​មិន​ព្រម​ ស្ដាប់​ម៉ែ​ជ្រុល​ មិនបាច់​យក​មក​ធ្វើ​ប្ដី​ទេ​ ព្រោះ​ប្ដី​ចឹង​ៗមិនទាន់​ផ្ដាច់​ដោះ​ម៉ែ​ទេ​ យកមក​នាំ​អំពល់ទុក្ខ​ អត់​ប្រយោជន៍​ ។ "

#truestoryofmine

ដោយក្នុងនោះ ក៏មានមិត្តៗក្នុងហ្វេសប៊ុគរបស់នាង បានបញ្ចេញមតិពេញចិត្តយ៉ាងខ្លាំង នូវអ្វីដែលនាងបានលើកឡើង អ្នកខ្លះក៏បាននិយាយថា ចាក់ដោតណាស់ នេះក៏បង្ហាញឱ្យឃើញមួយផ្នែកថា អ្វីដែលនាងបានរៀបរាប់ វាពិតជាត្រឹមត្រូវមែន៕

ប្រភព ៖ Pagnara Ly