មនុស្ស ៣ ប្រភេទ ឆ្លាត ពូកែ តែងាយធ្វើបាបខ្លួនឯងខ្លាំងណាស់ – Pelklas ជីវិត&កម្សាន្ត | Pelklas

មនុស្ស ៣ ប្រភេទ ឆ្លាត ពូកែ តែងាយធ្វើបាបខ្លួនឯងខ្លាំងណាស់

មនុស្ស ៣ ប្រភេទនេះ ត្រូវបានគេដឹងថា ជាមនុស្សដែលឆ្លាត ពូកែខ្លាំង តែយ៉ាងណា មនុស្សទាំង ៣ ប្រភេទនេះ ងាយនឹងទទួលរងការឈឺចាប់ ធ្វើឱ្យខ្លួនឯងរងទុក្ខ មានបញ្ហាទៅវិញតែប៉ុណ្ណោះ ពេលខ្លះ ដោយហេតុតែភាពឆ្លាតពូកែរបស់គេនេះហើយ ដូចធ្វើឱ្យពួកគេធ្វើបាបខ្លួនឯងទៅវិញ។

១. ពូកែវិភាគ គិត ប្រយ័ត្ន សង្ស័យច្រើន

Ae9c3863c8e4d5a56a0a494ecd70ac25

មនុស្សឆ្លាត កាលណាជួបទុក្ខលំបាកច្រើន ត្រូវគេធ្វើបាប និងត្រូវមនុស្សតូចតាចតាមយារយី ពួកគេនឹងកាន់តែមានការសង្ស័យ ល្អិតល្អន់ និងប្រុងប្រយ័ត្នកាន់តែខ្លាំង។ ដោយ​សារ​ធាតុ​ដើម​នៃ​ការ​សង្ស័យ ​គឺ​ព្រោះតែការ​ភ័យ​ខ្លាច។ ពួកគេខ្លាចគេក្បត់ ចេះតែខ្លាចគេចាក់ពីក្រោយខ្នង ទើបចេះតែប្រយ័ត្នគ្រប់ពេល។ ដូច្នេះហើយ ពួកគេច្រើនតែគិតច្រើនហួសហេតុ និងវិភាគល្អិតខ្លាំងរាល់បញ្ហាដែលកើតឡើងក្នុងជីវិត ជាពិសេសទទួលបានលទ្ធផលដែលមិនចង់បាន។ ជាលទ្ធផល ពួកគេតែងតែឈឺក្បាល ហើយហ៊ុំព័ទ្ធដោយភាពសៅហ្មង។

ទោះជាយ៉ាងណាក៏ដោយ មិនថាយើងមានទេពកោសល្យយ៉ាងណានោះទេ វាពិបាកក្នុងការយល់ពីគំនិត និងអារម្មណ៍របស់អ្នកដទៃឱ្យបានហ្មត់ចត់ណាស់។ សូម្បី​តែ​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​ពិភព​ពិត​ក៏​នឹង​ធ្វើ​ឱ្យ​យើង​ខក​ចិត្ត បើ​យើង​ឈ្លក់​វង្វេង​នឹង​វា នោះ​យើង​នឹង​មាន​អារម្មណ៍​មិន​សុខ។ ដូច្នេះ​ពេល​ខ្លះ «ភាពល្ងង់ជា​ជា​សុភមង្គល» ពិត​ជា​មិន​ខុស​ទេ។

២. មនុស្ស​ដែល​កំណត់​ស្តង់ដារ​ខ្ពស់​ពេក តឹងរឹង​ជាមួយ​ខ្លួន​ឯងពេក

Ca8075c252b3870401a9a0e04a7743a8

មនុស្សឆ្លាតកាន់តែច្រើនជាធម្មតា តែងតែតឹងរឹង និងកំណត់ស្តង់ដារខ្ពស់ខ្លាំង។ ដូច្នេះនៅពេលដែលពួកគេបរាជ័យ ឬអ្វីៗមិនដំណើរការ ពួកគេតែងតែខកចិត្ត បាក់ទឹកចិត្ត ថែមទាំងមានអារម្មណ៍ថាគ្មានប្រយោជន៍ ទោះបីជាពួកគេជាមនុស្សឆ្លាតជាងអ្នកដទៃក៏ដោយ។ ទុក្ខ​ដែល​មនុស្ស​ឆ្លាត​ត្រូវ​ស៊ូ​ទ្រាំ ​គឺ​តែង​តែ​ចាក់​ឫស​តាម​ធម្មជាតិ​របស់​ខ្លួន។ មិន​ត្រឹម​តែ​មាន​ការ​រំពឹង​ទុក​ពេក​ទេ ពួកគេ​ក៏​តឹងរឹង​ជាមួយ​ខ្លួន​ឯងខ្លាំងណាស់ដែរ។

ជារឿយៗពួកគេរំឭកពីព្រឹត្តិការណ៍ និងស្ថានភាពដែលបានកើតឡើងកាលពីអតីតកាល សូម្បីតែត្រូវបានលងបន្លាចដោយអំពើបាបដែលបានកើតឡើងតាំងពីយូរឆ្នាំមកក៏ដោយ។ អារម្មណ៍អវិជ្ជមានដូចជាកំហុស ឬការមិនពេញចិត្តបានជន់លិចក្នុងចិត្ត និងរំខានដល់អារម្មណ៍របស់ពួកគេ ធ្វើឱ្យពួកគេមិនមានអារម្មណ៍រីករាយទាល់តែសោះ។

៣. មនុស្សដែលតែងតែមានអារម្មណ៍ឯកា

Dac29ef73e5beaab7b9e39f5471906c5

មនុស្ស​យើង​មិន​ថា​ជា​នរណា​ទេ តែងតែ​ចង់​ឱ្យ​គេ​យល់​ចិត្ត និង​ខ្វល់ពីខ្លួន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សឆ្លាតវៃភាគច្រើនតែងតែពិបាកក្នុងការស្វែងរកមិត្តយល់ចិត្តចិត្ត ដែលត្រូវរ៉ូវគ្នា មានសមត្ថភាពកោតសរសើរ និងរីករាយជាមួយប្រាជ្ញារបស់ពួកគេ។ ពួកគេ​និយាយ​ច្រើន​អំពី​រឿង​ដែល​មាន​អត្ថន័យ​ និងអស្ចារ្យជាង​អ្វី​ផ្សេង​ទៀត ដូច្នេះ​មនុស្ស​តិច​ណាស់ដែល​អាច​ចាប់​បានគ្រប់យ៉ាងពីពួកគរ។ ដូច្នេះ ថ្វីដ្បិតតែមានខួរក្បាលដ៏ប៉ិនប្រសប់ក៏ដោយ មនុស្សឆ្លាតវៃតែងតែមានអារម្មណ៍ឯកោខ្លាំង។

ចំពោះ​មនុស្ស​ឆ្លាត ​ឯកោ​ព្រោះ​គេ​មាន​អារម្មណ៍​ថា​គ្មាន​អ្នក​ណា​ខ្វល់ពីពួកគេ។ ឯកាព្រោះពិភពលោកនេះហាក់ដូចជារីករាយ លើកលែងតែខ្លួនគេ។ ប៉ុន្តែ តើ​ភាព​ឯកា​ជា​អារម្មណ៍​ដែល​កើត​ចេញ​ពី​ភាព​អាត្មានិយម​របស់​អ្នក​មែនទេ? ពេលខ្លះ​អ្នក​គិត​ថា​អ្នក​នៅ​ម្នាក់ឯង​ដើម្បី​ទទួល​បាន​ការចាប់អារម្មណ៍​ពី​អ្នក​ដទៃ​? ដូច្នេះ​បើក​ចិត្ត​អាណិត​អ្នក​ដទៃ​បន្តិច អ្នក​នឹង​ឃើញ​ថា​ពិភពលោក​នេះ​ស្រស់​ស្អាត​ប៉ុនណា៕

ប្រភព ៖ បរេទស / Knongsrok