ចំណាំមើល! បើគេតបសាររបស់អ្នកតាមរបៀប ៣ ​​​​​​ចំណុចនេះ ច្បាស់ណាស់ថា អ្នកគ្មាននៅក្នុងជម្រៅចិត្តគេទេ – Pelklas ជីវិត&កម្សាន្ត | Pelklas

ចំណាំមើល! បើគេតបសាររបស់អ្នកតាមរបៀប ៣ ​​​​​​ចំណុចនេះ ច្បាស់ណាស់ថា អ្នកគ្មាននៅក្នុងជម្រៅចិត្តគេទេ

ចង់ដឹងថា យើងសំខាន់សម្រាប់គេប៉ុនណា យើងមាននៅក្នុងចិត្តគេឬអត់ អាចសម្គាលមើលបានតាមរយៈការតបសាររបស់គេបាន។ ប្រសិនបើគេតែងតែតបសាររបស់អ្នក តាមរបៀបទាំង ៣ ខាងក្រោមនេះ ក៏អាចបញ្ជាក់បានយ៉ាងច្បាស់ថា អ្នកមិនមាននៅក្នុងជម្រៅចិត្តគេនោះឡើយ។ ដូច្នេះហើយ បើអាច គួរតែកាត់ចិត្ត និងរក្សាគម្លាតពីបន្តិចម្ដងៗជាការល្អបំផុត។

១. ឆ្លើយដោយប្រយោគខ្លី

រឿងគួរឱ្យចាប់អារម្មណ៍មួយបានកើតឡើង ដែលអ្នកចង់ចែករំលែកជាមួយអ្នកដទៃ។ អ្នក​គិត​ថា​អ្នក​ទាំង​ពីរ​នឹង​មាន​ការ​សន្ទនា​គ្នា​យ៉ាង​ល្អ ប៉ុន្តែ​ផ្ទុយ​ពី​អ្វី​ដែល​អ្នក​គិត ការពិត​គឺ​គ្រាន់​តែ​ជា​អាកប្បកិរិយា​មិន​ខ្វល់ខ្វាយតែប៉ុណ្ណោះ។ អ្នក​បាន​ផ្ញើ​សារ​ជា​ច្រើន ប៉ុន្តែ​មិន​បាន​ទទួល​ការ​ឆ្លើយ​តបដែលល្អនោះឡើយ។ គ្មាននរណាម្នាក់អាចចៀសពីអារម្មណ៍សោកសៅ និងខកចិត្តនៅពេលនេះបានទេ។ មានសំណួរជាច្រើននៅក្នុងខួរក្បាលរបស់អ្នក ថាតើខ្ញុំកំពុងរំខានគេ ឬខ្ញុំអសមត្ថភាពក្នុងការទាក់ទងគ្នាឬយ៉ាងណា?

មិនមែន​ថា​អ្នក​មិន​ល្អ​គ្រប់​គ្រាន់​ទេ តែមកពីអ្នកអ្នក​ប្រគល់​បេះដូង​ឱ្យ​មនុស្ស​ខុស។ ពួកគេមិនដែលចាត់ទុកអ្នកជាមិត្តតាំងពីដើមមកម្ល៉េះ ហើយក៏មិនដែលគិតចង់មានចិត្តស្រលាញ់អ្នកដែរ ដូច្នេះ​មិន​ថា​អ្នក​ចែក​រំលែក​អ្វី​ជាមួយ​គេ​ទេ។

មនុស្សដែលចូលចិត្តបង្ខូចអ្នក តែងតែមើលងាយអ្នក។ ពួកគេពិតជាមិនចូលចិត្តអ្នក ដែលតែងតែលេចឡើងក្នុងជីវិតរបស់ពួកគេឡើយ ដែលជាហេតុធ្វើឱ្យរំខានដល់ជីវិតរបស់ពួកគេ។ បើ​មិន​ស័ក្តិសម​ជា​មិត្ត​ទេ យក​ល្អ​នៅ​ឱ្យ​ឆ្ងាយ កុំ​ព្យាយាម​ទៀតអី។

1

២. ចំណាយពេលច្រើនម៉ោង ក្នុងការឆ្លើយតបសាររបស់អ្នក

មនុស្ស​ដែល​ឱ្យ​តម្លៃ​អ្នក ​នឹង​ឆ្លើយ​តប​សារ​របស់​អ្នក​យ៉ាង​ឆាប់​រហ័ស ទោះ​ជា​អ្នក​ផ្ញើ​ច្រើន​ក៏​គេ​មិន​មាន​អារម្មណ៍​រំខាន​ដែរ។ ប្រសិនបើជាប់រវល់ គេនឹងឆ្លើយតបភ្លាមៗ ហើយប្រាប់អ្នកឱ្យដឹងពីស្ថានភាពរបស់ពួកគេ នោះនឹងទាក់ទងអ្នកវិញក្នុងពេលឆាប់ៗនេះ នេះជាភាពសំខាន់ និងការគោរព ដែលគេមានចំពោះអ្នក។

ពីតម្រូវការការងារ ដល់តម្រូវការផ្ទាល់ខ្លួន យើងតែងតែប្រើទូរស័ព្ទរបស់យើងញឹកញាប់ណាស់ ទូរសព្ទ ប្រៀបបាននឹងស្រមោលអន្ទោលតាមប្រាណ ដូច្នេះ យើង​ភាគច្រើន​អាច​ឃើញ​សារ​ដែល​នរណា​ម្នាក់​ផ្ញើ​មក​យើង​ក្នុង​ពេល​តែ​មួយ​ភ្លែត។

នៅពេលអ្នកផ្ញើសារទៅនរណាម្នាក់ ហើយតែងតែទទួលបានការឆ្លើយតបយឺតខ្លាំង នេះបញ្ជាក់ថា គេដឹង តែគេព្រងើយកន្តើយនឹងសាររបស់អ្នក ឬឃើញឈ្មោះរបស់អ្នក គេមានអារម្មណ៍ថា ដូច្នេះ គេក៏ទុកចោល មិនខ្វល់នោះឡើយ។ ជាក់ស្តែងអ្នកកំពុងត្រូវបានប្រើប្រាស់ជាឧបករណ៍សម្រាប់សម្លាប់ពេលវេលា។ មនុស្សបែបនេះមិនរំពឹងថា ពួកគេនឹងយកភាពសំខាន់នៅក្នុងទំនាក់ទំនងជាមួយនឹងអ្នកឡើយ។

2

៣. ចូលចិត្តលេងហ្គេមបាត់ស្រមោល

អ្នក​ឱ្យ​តម្លៃ​មនុស្ស​ម្នាក់ ហើយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ទំនាក់​ទំនង ប៉ុន្តែ​មនុស្ស​ម្នាក់​នេះ​មិន​បានគិតចំពោះអ្នក ដូចដែលអ្នកគិតចំពោះគេឡើយ។ ពួកគេមិនចង់ឆ្លើយតបសាររបស់អ្នក ហើយធ្វើពុតថាពួកគេមិនអាចមើលឃើញវាទេ។ ចូរចាំថា ក្នុងទំនាក់ទំនងផ្ទាល់ខ្លួន បើអ្នកចង់ដឹងថា តើអ្នកមានកន្លែងនៅក្នុងបេះដូងអ្នកដទៃនោះ សូមមើលអាកប្បកិរិយារបស់គេ។

រាល់ពេលដែលអ្នកជជែកជាមួយពួកគេ ពួកគេនឹងមិនបាត់ភ្លាមៗនោះទេ ហើយក៏មិនចំណាយពេលរង់ចាំសារមួយដែរ ប៉ុន្តែឆ្លើយតបយ៉ាងរហ័ស និងរីករាយ។ គ្មាន​នរណា​ម្នាក់​តែង​តែ​រវល់​ក្នុង​ការ​ឆ្លើយ​តប​សារ​នោះ​ទេ។ មានតែមនុស្សដែលមិនធ្លាប់គិតចង់ធ្វើជាមិត្តនឹងអ្នក គ្មានចេតនាចង់មានមិត្តភាពស៊ីជម្រៅជាមួយអ្នក ខ្វះភាពសំខាន់។ ពួកគេព្រងើយកន្តើយនឹងអ្វីៗទាំងអស់អំពីអ្នក ដោយចាត់ទុកអ្នកដូចជាអ្នកមិនមាន។

មាន​មនុស្ស​មួយ​ចំនួន​ដែល​ពិត​ជា​មិន​សម​នឹង​មិត្ត ព្រោះ​គេ​មិន​ដែល​ឱ្យ​តម្លៃ​អ្នក​តាំង​ពី​ដើម​ដល់​ចប់ មិន​ដែល​គិត​ថា​គេ​នឹង​នៅ​ជាមួយ​អ្នក​យូរ​ប៉ុនណា ហើយ​ក៏​មិន​ដែល​គិត​ពី​អារម្មណ៍​របស់​អ្នក​ដែរ។

រវាង​មិត្តភ័ក្តិ​គួរ​មាន​បេះដូង​ពីរ​ជំនួស​ឱ្យ​មាន​តែ​មួយ។ ចង់ធ្វើជាមិត្តនឹងមនុស្សម្នាក់ ឱ្យអស់ពីចិត្ត តែបើអ្នកឃើញថាអ្នកដទៃមិនឱ្យតម្លៃអ្នក មិនអើពើនឹងអ្នក មនុស្សបែបនេះប្រសើរជាងនៅឆ្ងាយ។

មិនថាអ្នកណាទេ ដរាបណាគេមិនរាប់អានអ្នកដោយស្មោះ អ្នកមិនគួរខ្ជះខ្ជាយពេលវេលា និងការខំប្រឹងប្រែងរបស់អ្នកឡើយ។ នៅពេលដែលអ្នកដឹងថាខ្លួនឯងជាអ្នកផ្តល់ឱ្យ អ្នកដទៃមិនស្មោះទេ ពួកគេមិនស័ក្តិសមនឹងមិត្តភាពដ៏ជ្រាលជ្រៅនោះទេ។

ក្នុងជីវិត ការដឹងពីរបៀបរក្សាចម្ងាយពីមនុស្សដែលមិនខ្វល់ពីអ្នក គឺជារឿងត្រឹមត្រូវ។ មនុស្សម្នាក់ៗរស់នៅតែមួយដង ស្រលាញ់ខ្លួនឯងអោយច្រើន ផ្តល់អ្វីដែលអ្នកសមនឹងទទួលបាន៕

ប្រភព ៖ Phunutoday / knongsrok