មនុស្សស្រីគួរជម្រុះចោលចំណុចទាំងនេះ ដើម្បីទទួលបានភាពជោគជ័យនៅថ្ងៃខាងមុខ – Pelklas ជីវិត&កម្សាន្ត | Pelklas

មនុស្សស្រីគួរជម្រុះចោលចំណុចទាំងនេះ ដើម្បីទទួលបានភាពជោគជ័យនៅថ្ងៃខាងមុខ

ពីមួយថ្ងៃទៅមួយថ្ងៃ ពេលវេលាក៏កាន់តែរំកិលទៅមុខជាបន្តបន្ទាប់ ចំណែកឯអាយុរបស់យើងក៏កាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះជីវិតមួយនេះ ត្រូវចេះធ្វើរឿងល្អៗ និងសំខាន់ៗឱ្យបានច្រើន កុំបង្ហិនពេលវេលាចោលបន្ថែមទៀតអី។

យ៉ាងណាមិញ​​ មានរឿងអវិជ្ជមានជាច្រើនដែលយើងគួរតែបញ្ឈប់ និងបោះបង់ចោលឱ្យអស់ កុំចេះតែបន្តនាំឱ្យជីវិតខាតពេលវេលាជាមួយរឿងអស់ទាំងនេះទៀត។ ខាងក្រោមនេះជាចំណុចដែលយើងគួរតែបោះបង់ និងបញ្ឈប់ កុំទម្លាប់ធ្វើវាទៀត បើយើងពិតជាចង់កែប្រែខ្សែជីវិត និងចង់ឱ្យខ្លួនឯងមានភាពល្អប្រសើរជាងនេះ។

131104919_3448038981992527_6358075158401731835_o

១.​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈប់ធ្វើខ្លួនផ្ដេសផ្ដាស

ល្មមដល់ពេលហើយ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនមែនកូនក្មេង​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាយុតិចទៀតទេ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរតែចេះរៀបចំខ្លួនឱ្យសមជាមនុស្សធំដឹងក្ដី​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចេះគិតឱ្យបានច្រើនជាងមុុន។ កុំបង្ហិនពេលជាមួយនឹងរឿងអត់ប្រយោជន៍ កុំនាំឱ្យខាតប្រយោជន៍ព្រោះតែការធ្វើខ្លួនមិនសមហេតុផលឱ្យសោះ។

២.​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈប់ខ្វល់ពីមនុស្សដែលមិនឱ្យតម្លៃយើង

កុំខ្វល់ពីអ្នកដទៃច្រើនពេក​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាពិសេសមនុស្សដែលតែងតែមិនឱ្យតម្លៃយើង​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កុំទៅយកចិត្តទុដាក់ជាមួយគេ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះវារឹតតែធ្វើឱ្យអ្នកលែងមានតម្លៃ។ យកល្អត្រូវតែចាកចញពីមនុស្សអស់ទាំងនេះ ព្រោះបើគេមិនឱ្យតម្លៃយើងហើយ ទោះយើងនៅលះបង់មួយជីវិតដើម្បីគេទៀត ក៏យើងនៅតែគ្មានតម្លៃ ខាតពេលអត់ប្រយោជន៍។

៣.​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈប់តាម Care អ្នកណាជ្រុលហួសហេតុ

កុំតាមCare​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមហួងហែងនរណាម្នាក់ខ្លាំងពេក​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូម្បីតែគូសង្សារក៏ដោយ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះវាអាចនាំឱ្យគេធុញ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ណាមួយវានឹងធ្វើឱ្យយើង​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លែងមានពេលវេលា​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មកមើលថែ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យកចិត្តទុកដាក់ជាមួយខ្លួនឯង។

លើសពីនេះ ការដែលយើងគិតែតាមយកចិត្តទុកដាក់ ទំនុកបម្រុងអ្នកនេះ ឬអ្នកនោះ វានឹងធ្វើឱ្យយើងនេះមិនមានពេលដើម្បីខ្លួនឯងក្នុងការអភិវឌ្ឍន៍ជ្រោមជ្រែងខ្លួនឯងនោះឡើ។

130534814_3448060671990358_7363972336739805134_n

៤.​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈប់ខ្ជិលច្រអូស

កុំខ្ជិលពេក​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការងារណាអាចធ្វើបានគួរតែធ្វើ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការខ្ជិល​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាចធ្វើឱ្យអ្នកមានជម្ងឺបាក់ទឹកចិត្តទៀតផង​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើអ្វីក៏មិនសម្រេចដែរ។ ត្រូវចាំថា​មនុស្សឧស្សាហ៍ព្យាយាម មានគំនិត ទើបមានកំណើត មនុស្សឧស្សាហ៍ ទើបទេវតាតាមថែរក្សា និងជួយជ្រោមជ្រែង។

៥.​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈប់ស្រឡាញ់អ្នកណាជាងខ្លួនឯង

ការស្រឡាញ់គេខ្លាំងពេក​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹងធ្វើឱ្យអ្នកលែងស្រឡាញ់ខ្លួនឯង​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាត់បង់ភាពម្ចាស់ការលើខ្លួនឯង​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លែងចង់ធ្វើអ្វី​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើគ្មានគេ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្លួនឯងនឹងលែងមានអ្វីដែរ។ តែយ៉ាងណា ការដែលចង់ឱ្យស្រឡាញ់ខ្លួនឯងខ្លាំងជាងអ្នកដទៃ ក៏មិនមែនមានន័យថា ឱ្យយើងធ្វើជាមនុស្សអាត្មានិយម យកតែអារម្មណ៍ខ្លួន ដើម្បីតែខ្លួនឯង ហ៊ានបំពានដល់អ្នកផ្សេងនោះឡើយ

៦.​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈប់ដើរលេងប៉ោឡែ

ដើរលេងប៉ោឡែ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តើមានអនាគតមកពីណា​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើការក៏មិនជាប់លាប់ដែរ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរតែរកការងារធ្វើឱ្យបានច្បាស់លាស់​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានការងារ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានទំនួលខុសត្រូវ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកនឹងដឹងថា​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលណាគួរដើរ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលណាគួរធ្វើការ មនុស្សមានការងារធ្វើទើបមានកិត្តិយស អ្នកដទៃក៏មិនមានក្អក មើលងាយដាក់យើងដែរ។

130117222_3448039748659117_1974908513695878844_o

៧.​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈប់ចិត្តទន់​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈប់អន់ចិត្តផ្ដេសផ្ដាស

កុំចិត្តទន់ជាមួយនឹងនរណាម្នាក់ខ្លាំងពេក​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចិត្តទន់ពេក​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គេធ្វើបាបខ្លាំងណាស់​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយក៏កុំពូកែអន់ចិត្តពេក​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មនុស្សខ្លាំងពូកេ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គេមិនទៅចំណាយពេល​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អន់ចិត្ត​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អន់ថ្លើមនឹងអ្នកណាទេ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរតែយកពេលនោះ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មកពង្រឹងខ្លួនឯងវិញល្អជាង។

៨.​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈប់ប្រកាន់គំនិតថាខ្លួនឯងពូកែជាងគេ

ការប្រកាន់គំនិតថា​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានតែអញពូកែជាងគេ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្លាតជាងគេ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វាជាការបិទសិទ្ធ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បិទការអភិវឌ្ឍខ្លួនឯង​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះគិតថាអ្នកផ្សេងអន់​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូច្នេះអ្នកនឹងខាតបង់ធំ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះតែអំនួតរបស់ខ្លួនឯង។

ត្រូវដឹងថា មនុស្សខ្លាំងមនុស្សពូកែគេមិនដែលអួតទេ គឺមានតែដាក់ខ្លួន ដើម្បីរៀនសូត្របន្ថែមទៀត មនុស្សឆ្លាតគេត្រូវចេះមើលកាលៈទេសៈ និងក្ដោបក្ដាប់ឱកាស​ ពេលវេលាដើម្បីពង្រីកខ្លួនឯងឱ្យកាន់តែលូតលាស់ ល្អប្រសើរទ្វេដង។

៩.​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈប់ងប់ងល់នឹងអតីតកាល

មិនថាជារឿងធ្លាប់ខូចចិត្តនឹងអ្នកណា​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនថាជារឿងធ្លាប់បរាជ័យក្នុងរឿងធ្វើការ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រឿងអតីតដែលមិនល្អ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏គួរតែបំភ្លេចចោលទៅ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចាប់ផ្ដើមជាថ្មី​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានគំនិតថ្មី​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទើបអាចទទួលបានជីវិតថ្មី។ អតីតកាល មិនថាល្អ ឬអាក្រក់ទេ ក៏គួរតែបោះចោលខ្លះទៅ ព្រោះថាអតីតកាល គឺប្រៀបដូចជាស្រមោលមួយដែលចាំតែឱបក្រសោបយើងឱ្យងប់ងល់នឹងវា រហូតដល់មិនអាចដោះលែងខ្លួនឯងឱ្យស្វែងរកអនាគតដ៏ប្រសើរអ៊ីចឹងដែរ។ ដូច្នេះត្រូវតែបំភ្លេចចោលខ្លះ​ដើម្បីឱ្យខ្លួនឯងមានចន្លោះសម្រាប់សាងអនាគតដ៏ល្អជាងនេះ។

130835952_3448037855325973_136064133447178079_o

១០.​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈប់មើលងាយខ្លួនឯង

ការមើលងាយខ្លួនឯង​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹងធ្វើឱ្យអ្នកកាន់តែបរាជ័យ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះគិតថាខ្លួនឯងអន់​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្លួនឯងមិនឆ្លាត​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លែងហ៊ានធ្វើអ្វីទាំងអស់​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះគិតថា​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វាមិនសម្រេច។ មនុស្សមើលងាយខ្លួនឯង សូម្បីតែទេវតាក៏មិនចូលចិត្តដែរ អ្នកដទៃអាចមើលងាយយើងបាន តែយើងខ្លួនឯង មិនអាចមើលងាយខ្លួនឯងទេ មនុស្សដែលចេះតែប្រមាថខ្លួនឯង គឺនឹងធ្វើឱ្យដួងជតាកាន់តែដុនដាប គ្មានសិរីមង្គលឡើយ។

១១.​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈប់ដើរស៊ីចាយខ្ជះខ្ជាយ

ការស៊ីចាយខ្ជះខ្ជាយពេក​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រកប៉ុន្មានក៏មិនសល់ដែរ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះពូកែរក​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រកបានច្រើន​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏គង់តែអស់​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះចាយលើចំណូលដែលរកបាន។​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរតែចេះដកលុយមួយចំនួនដែលរកបានមកសន្សំ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងមួយចំនួនទៀត​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទុកវិនិយោគទុន​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កុំចេះតែចាយៗមិនដឹងអី​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាំងត្រូវការចាំបាច់​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រត់រកខ្ចីគេឱ្យជួយ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វាមិនមែនស្រួលទេ។

១២.​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈប់យករឿងស្នេហាធំជាងការងារ

បាត់បង់ស្នេហា​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វាអាចឈឺចាប់មួយគ្រា​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែបើបាត់បង់ការងារ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វាវេទនាយូរអង្វែង​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ណាមួយ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មនុស្សធំ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មនុស្សពូកែ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គេមិនគិតតែរឿងស្នេហានោះទេ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្នេហាជារឿងបន្ទាប់បន្សំ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែរឿងធំ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងសំខាន់​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺការងារ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងអនាគត។

ស្នេហា មិនមែនជាគ្រប់យ៉ាងក្នុងជីវិតឡើយ ឱ្យតែអ្នកមានការងារ មានអនាគត ស្នេហាចង់ជួបពេលណាក៏បានដែរ តែបើអ្នកមិនមានអនាគតល្អទេ នោះអ្វីក៏អ្នកគ្មានដែរនៅក្នុងជីវិតនេះ ពេលខ្លះ សូម្បីតែគ្រួសារ ក៏អ្នកត្រូវបាត់បង់ដែរ។

130280727_1755455281286395_3482818716374597894_n

តើអាចសន្យា​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយខ្លួនឯងបានទេ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងការកែប្រែ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នូវចំណុចទាំងអស់ខាងលើនេះ​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើអ្នកអាចធ្វើបាន​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នោះជីវិតអ្នកនឹងបានល្អប្រសើរជាមិនខាន៕

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

រូបភាពផ្ដល់សិទ្ធិដោយ : Rany Reaksmey