មនុស្សស្រីឆ្លាតពូកែ ត្រូវតែចេះវិធីសាស្ត្រធ្វើឱ្យប្ដីស្ដាប់បង្គាប់ ទោះបីគេកំពុងតែក្បត់អ្នកក៏ដោយ – Pelklas ជីវិត&កម្សាន្ត ស្នេហា | Pelklas

មនុស្សស្រីឆ្លាតពូកែ ត្រូវតែចេះវិធីសាស្ត្រធ្វើឱ្យប្ដីស្ដាប់បង្គាប់ ទោះបីគេកំពុងតែក្បត់អ្នកក៏ដោយ

វាជារឿងដែលគួរឱ្យសោកស្ដាយណាស់ នៅពេលដែលជីវិតមនុស្សស្រីលំបាកស្រាប់ទៅហើយ តែបែរជាឱ្យមកជួបមនុស្សប្រុសក្បត់ចិត្តថែមមួយកម្រិតទៀត តែយ៉ាងណា ជីវិតប្ដីប្រពន្ធ មិនមែនចេះតែលែងបានងាយៗទេ ។ ដូច្នេះហើយ នៅពេលដែលអ្នករកឃើញថា ប្ដីកំពុងតែក្បត់ចិត្តអ្នក មនុស្សស្រីឆ្លាត ត្រូវតែចេះវិធីនេះ ដើម្បីគ្រប់គ្រងប្ដី និងធ្វើឱ៌្យប្ដីងាកមកស្ដាប់បង្គាប់ និងកែខ្លួនឡើងវិញ បញ្ចៀសការលែងលះកើតឡើង។

១. រកដើមហេតុនៃរឿងដែលបានកើតឡើង

មិន​ថា​ខឹង​ខ្លាំង​ប៉ុនណា​ទេ អ្នក​គួរ​ពិចារណា​រឿង​នេះ​ឱ្យ​ច្បាស់​លាស់​ មុន​នឹង​ធ្វើ​អ្វី​ដោយ​មិន​គិត។ ទីមួយ គឺត្រូវស្វែងយល់ថា តើទំនាក់ទំនងក្រៅអាពាហ៍ពិពាហ៍របស់ស្វាមី បានចាប់ផ្តើមនៅពេលណា តើវាមានរយៈពេលប៉ុន្មាន ហើយទំនាក់ទំនងបានរីកចម្រើនដល់កម្រិតណា។ អំពើ​ផិត​ក្បត់​ក៏​មាន​ច្រើន​ទម្រង់ រឿង​ស្នេហា​ដែល​ផ្ទុះ​ឡើង ​គឺ​ខុស​គ្នា​ទាំងស្រុង​ពី​រឿង​ស្នេហា​ច្រើន​ឆ្នាំ។

នៅពេលអ្នកដឹងពីដើមហេតុ និងចុងបញ្ចប់នៃបញ្ហានេះ អ្នកនឹងមានដំណោះស្រាយយ៉ាងម៉ត់ចត់។ ទោះបីជាវាឈឺចាប់ខ្លាំងក៏ដោយ ប៉ុន្តែអ្នកត្រូវតែដឹងការពិត ដើម្បីមានផែនការនាពេលអនាគត។

រឿង​មួយ​ដែល​មនុស្ស​ស្រី​ត្រូវ​ចងចាំ​នោះ​គឺ ​កុំ​សួរ​ថា​អ្នក​ណា​ស្អាត​ជាង​រវាង​អ្នក ​និង​គូស្នេហ៍ថ្មីរបស់គេ។ ព្រោះ​ពេល​ឮ​ចម្លើយ អ្នក​ច្បាស់​ជា​កាន់​តែ​ខូច​ចិត្ត​ជា​មិន​ខាន។

Image_2022 04 22_162758672

២. សួរប្តីរបស់អ្នកពីមូលហេតុ

ប្រាកដណាស់ ស្វាមីនឹងមិនប្រាប់ហេតុផលដល់ស្ត្រីឡើយ។ ទោះបីជានេះមិនមែនជាសំណួរងាយស្រួលឆ្លើយក៏ដោយ ក៏ស្វាមីរបស់អ្នកត្រូវតែស្មោះត្រង់ជាមួយអ្នកដែរ។ ចម្លើយនេះក៏នឹងជួយអ្នកក្នុងការសម្រេចចិត្ត ថាតើអ្វីៗកាន់តែងាយស្រួល ឬពិបាកជាងនៅពេលក្រោយ។ ប្រសិនបើស្វាមីរបស់អ្នកឆ្លើយដោយស្មោះត្រង់ អ្នកនឹងមានការសម្រេចចិត្តរហ័ស។

ក្នុងករណីដែលស្វាមីរបស់អ្នកបដិសេធ ឬលាក់បាំង វាកាន់តែពិបាកសម្រាប់អ្នកក្នុងការដោះស្រាយវា។ ស្ត្រីគ្រាន់តែត្រូវចងចាំថា រឿងសំខាន់ក្នុងការសន្ទនានេះ គឺវាត្រូវការពេលវេលា។ ដោយ​សារ​តែ​ខ្វះ​ការ​ផ្ចង់​អារម្មណ៍​ និង​ការ​ប្រតាយប្រតប់​គ្នា វា​នឹង​ងាយ​ស្រួល​សម្រាប់​ពួក​គេ​ទាំង​ពីរ​ក្នុង​ការ​បាត់​បង់​សណ្ដាប់​ធ្នាប់។

៣. នៅពេលមានការសម្រេចចិត្ត

អ្វីៗក្នុងលោកនេះត្រូវតែស្តាប់ អ្វីដែលអ្នកត្រូវដឹង អ្នកបានយល់តាមរយៈការសន្ទនាជាមួយស្វាមី។ នៅ​ពេល​នេះ​រឿង​ប្តី​ប្រពន្ធ​ចែក​ជា​២​ប្រភេទ​គឺ ៖

- ដើម្បីជំនួស

ពេល​បុរស​នោះ​លែង​ចង់​រស់​នៅ​ជាមួយ​អ្នក ប៉ុន្តែ​មិន​ដឹង​ថា​ត្រូវ​បញ្ចប់​ដោយ​របៀប​ណា។ ដូច្នេះ គាត់​ជ្រើស​រើស​យក​អ្នក​ទាំង​ពីរ​មកប្រៀបធៀបគ្នា ប៉ុន្តែ​ចង់​រក​ទំនាក់​ទំនង​ផ្សេង​ទៀត។ ប្រសិនបើអ្នកតាមទាន់ គាត់នឹងមិនសុំទោស ហើយក៏មិនកែប្រែដែរ។ មនុស្សប្រុសនឹងនៅស្ងៀម ដែលនេះជាចម្លើយរបស់ពួកគេហើយ។ ក្នុងករណីនេះ បញ្ជាក់ថា មនុស្សប្រុសពិតជាចង់បញ្ចប់ជាមួយអ្នកពិតមែន។

- ដើម្បីតែអារម្មណ៍សប្បាយមួយពេល

នៅពេលដែលបុរសម្នាក់ធុញទ្រាន់នឹងអាពាហ៍ពិពាហ៍របស់គាត់ គាត់ចង់ស្វែងរកភាពរំភើបរីករាយថ្មីជាមួយនឹងស្ត្រីផ្សេងទៀត។ អំពើ​ផិត​ក្បត់​ប្រភេទ​នេះ​ ពេល​ចូលខ្លួន ​វា​ពិបាក​នឹង​លែង​ឱ្យ​រួច​ខ្លួន​ណាស់។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលវែងវាមិនចាំបាច់សប្បាយចិត្ត និងសន្តិភាពទេ ហើយបន្ទាប់មកប្តីរបស់អ្នករត់តាមចំណង់ចំណូលចិត្តផ្សេងទៀត ដូច្នេះករណីនេះអាចងាយស្រួលដោះស្រាយបំផុត។

Image_2022 04 22_162805190

៤. ជម្រើសរបស់ស្ត្រី

បន្ទាប់ពីបុរសបានធ្វើខុស ជម្រើស និងការសម្រេចចិត្តទាំងអស់ជារបស់អ្នក។ ប្រសិនបើអ្នកជ្រើសរើសអភ័យទោស សូមសួរខ្លួនឯងនូវប៉ុន្មានចំណុចខាងក្រោមនេះ ៖

- តើអ្នកប្រាកដថាប្តីរបស់អ្នកនឹងមិនធ្វើទង្វើបែបនេះម្តងទៀតទេ?

- តើអ្នក និងស្វាមីរបស់អ្នកដឹងថា អាពាហ៍ពិពាហ៍របស់អ្នកខុសត្រង់ណា ឬខ្វះអ្វីត្រូវជួសជុលទេ?

-តើ​អ្នក​ និងស្វាមីរបស់​អ្នក ​មាន​វិធី​ដោះស្រាយ​បញ្ហា​ដែល​អ្នក​មាន​ជាមួយ​គ្នា​ទេ?

៥. ប្រសិនបើអ្នកនៅតែខឹង និងខូចចិត្តខ្លាំងពេក កុំល្ងង់ធ្វើការសម្រេចចិត្តឥឡូវនេះ។ ប្រសិនបើអ្នកប្រាកដថាអ្នកចង់បោះបង់ ចូរឆ្លើយសំណួរនេះ ៖

- តើ​អាពាហ៍ពិពាហ៍​នេះ​អស់​សង្ឃឹម និង​មិន​អាច​កែប្រែ​បាន​ទេ?

- តើការសម្រេចចិត្តនេះធ្វើឱ្យអ្នកសោកស្តាយទេ? តើអ្នកប្រាកដ និងច្បាស់លាស់ហើយមែនទេ?

ពេល​ស្ត្រី​រៀបការ ជួបស្នេហា​បោកប្រាស់​ត្រូវ​ចាំ​ថា ​ការ​បញ្ចប់ ​ឬ​ការ​លែង​លះ​មិន​គួរ​ជា​ការ​គេច​ចេញ​ឡើយ។ មិនថាអ្នកធ្វើការសម្រេចចិត្តបែបណាក៏ដោយ អ្នកត្រូវតែព្យាយាមរកវិធីដើម្បីយកឈ្នះលើការឈឺចាប់របស់អ្នក។ អ្វី​ដែល​សំខាន់​ គឺ​មិន​ពិបាក​បញ្ចប់ ឬ​ចាប់​ផ្តើម​ឡើង​វិញ​នោះ​ទេ ប៉ុន្តែ​ថា​តើ​អ្នក​សោកស្ដាយ​ចំពោះ​ការ​សម្រេច​ចិត្ត​ដែល​អ្នក​បាន​ធ្វើ​ឬ​អត់។ អ្នក​មាន​កូន​ហើយ​មាន​គ្រួសារ ដូច្នេះ​រាល់​ការ​សម្រេច​ចិត្ត​គួរ​ពិចារណា​ដើម្បី​កុំ​ឱ្យ​មាន​ការ​សោកស្ដាយ​ពេល​ក្រោយឱ្យសោះ៕

ប្រភព ៖ Phunutoday / Knongsrok