ស្នេហាមិន មែនជាការរួ មភេទ! ការរួ មភេទមិនមែន​ ជាស្នេហា! កុំរៀបការជាមួយបុរសណា ដែលគិតតែរឿងលើគ្រែ ទាមទារចង់បានតែខ្លួនប្រាណ – Pelklas ស្នេហា | Pelklas

ស្នេហាមិន មែនជាការរួ មភេទ! ការរួ មភេទមិនមែន​ ជាស្នេហា! កុំរៀបការជាមួយបុរសណា ដែលគិតតែរឿងលើគ្រែ ទាមទារចង់បានតែខ្លួនប្រាណ

ស្នេហា​ មិនមែនជាការរួម ភេទ ... ការរួម ភេទមិនមែនជា ស្នេហា ... អ្នកអាចរួមមេត្រី ដោយមិនមានស្នេហា ការស្រឡាញ់ ... អ្នកខ្លះ មានស្នេហា មានការស្រឡាញ់ តែមិនមែនដើម្បីតែការចង់ឡើងគ្រែជាមួយគ្នានោះឡើយ។

កុំជ្រើសយកមនុស្សប្រុសណា ដែលចង់រៀបការជាមួយអ្នក ព្រោះតែចង់ឡើងគ្រែ គិតតែរឿងផ្លូវភេទ ព្រោះស្នេហា កើតពីការស្រឡាញ់ ការអត់ឱន យោគយល់ គោរព និងឱ្យតម្លៃគ្នា ទើបជីវិតអាពាហ៍ពិពាហ៍ បានគង់វង្សយូរអង្វែង។

100087453_3168045473421360_306007383228809216_o

មានដៃគូជាច្រើន ដែលតែងតែបោកបញ្ឆោតគូស្នេហ៍ ឱ្យឡើងគ្រែជាមួយគាត់ ដោយប្ដូរនឹងពាក្យថា បញ្ជាក់ពីក្ដីស្រឡាញ់ និងភាពស្មោះស្ម័គ្រ តែអ្នកត្រូវដឹងថា មនុស្សដែលស្រឡាញ់អ្នកពិត គឺគេមិនគិតដល់ចំណុចថោកទាបមួយនេះឡើយ គឺគេឱ្យតម្លៃដៃគូរបស់ខ្លួន គេគោរពដល់កិត្តិយសសង្សាររបស់ខ្លួន មិនមែនដើម្បីតែចំណង់តណ្ហា គំនិតស្មោគគ្រោកបែបនេះនោះឡើយ។

មនុស្សប្រុសដែលមានគំនិតមិនល្អ ស្រឡាញ់អ្នកតែរូបរាង ឬស្រឡាញ់ត្រឹមតែមួយគ្រានេះ គេនឹងទាមទារឱ្យអ្នកបញ្ជាក់ពីក្ដីស្រឡាញ់ដោយការលាតត្រដាងនូវរូបរាងអាក្រាតកាយរបស់អ្នក ក្នុងការឡើងគ្រែជាមួយនឹងគេ ដោយចំណុចនេះ គឺជាការប្រមាថ និងមើលងាយដល់កិត្តិយសរបស់អ្នកខ្លាំងបំផុត ព្រោះមនុស្សប្រុសភាគច្រើន នៅពេលដែលបានកាយ បានខ្លួនអ្នកហើយ គឺច្រើនតែបោះបង់អ្នកចោល ព្រោះគេគិតថា គេអាចបានខ្លួនអ្នកយ៉ាងងាយ ដូច្នេះ អ្នកក៏អាចលះបង់ខ្លួនឱ្យប្រុសផ្សេងងាយដូចគ្នា ដោយគេមិនបានគិតដល់ ការលះបង់ នៃភាពស្មោះត្រង់របស់អ្នកចំពោះគេនោះទេ។

99431773_3173105406248700_9135992211412877312_o

កុំបណ្ដោយឱ្យខ្លួនឯងក្លាយជាទាសករផ្លូវភេទ ឬទាសករតណ្ហារបស់សង្សារ ឬស្វាមី ព្រោះមនុស្សស្រឡាញ់គ្នា​ពិតប្រាកដ គេមិនខ្វល់គិត តែរឿងលើគ្រែ សាងកាមតណ្ហាបែបនេះនោះឡើយ គឺគេខ្វល់គិតរឿងអនាគត សាងគ្រួសារមួយដែលល្អ ពោរពេញដោយក្ដីស្រឡាញ់ ភាពកក់ក្ដៅ ទើបមានសុភមង្គលយូរអង្វែងជាមួយគ្នា៕

អត្ថបទ ៖ បរទេស

ប្រែសម្រួល ៖ ភី អេក