ទម្លាប់អត់ហុងស៊ុយ! អ្នកក្រមួយចំនួន កាន់តែក្រ ដោយសារតែចរិតទាំង ៥ នេះ – Pelklas ជីវិត&កម្សាន្ត | Pelklas

ទម្លាប់អត់ហុងស៊ុយ! អ្នកក្រមួយចំនួន កាន់តែក្រ ដោយសារតែចរិតទាំង ៥ នេះ

មិនបាច់ឆ្ងល់ទេ អ្នកក្រមួយចំនួន រកស៊ីមិនឡើង ដោយសារតែចរិតគ្មានហុងស៊ុយ មានទម្លាប់ទាំង ៥ យ៉ាងនេះ ហើយ ដែលនាំឱ្យពួកគេកាន់តែក្រងើបមិនរួច។

១. លោភលន់

មនុស្សប្រភេទដែលរស់នៅដោយភាពលោភលន់ ទោះមានលុយច្រើនប៉ុនណាក៏ដោយ នៅតែមានអារម្មណ៍ថាខ្វះខាត ហើយចិត្តរបស់គេតែងតែវេទនាដោយសារតែរឿងលុយ។ ធ្វើជាមនុស្សដែលមានសុភមង្គលពិតជាសាមញ្ញណាស់ គ្រាន់តែដឹង និងចេះគ្រប់គ្រាន់ ពេញចិត្តចំពោះរឿងតូចតាចបំផុតដែលអ្នកមាន។

Cover Copy

២. ចូលចិត្តប្រៀបធៀប

មានមនុស្សជាច្រើនដែលរស់នៅចូលចិត្តតែប្រៀបធៀប តែងតែច្រណែននឹងអ្នកដែលមានលក្ខខណ្ឌល្អជាងខ្លួន។ មនុស្ស​ប្រភេទ​នេះ​ជា​មនុស្ស​អាត្មានិយម ចិត្ត​ចង្អៀតចង្អល់ សូម្បីតែ​ឃើញ​អ្នក​ដទៃ​សប្បាយ​ចិត្ត​ ក៏អាចធ្វើ​ឱ្យ​ពួកគេមួម៉ៅក្ដៅក្រហាយបានដែរ។ ពេលគេឃើញចម្ងាយរវាងខ្លួនឯង និងអ្នកដទៃ គេនឹងមិនស្ងប់ចិត្តឡើយ ដែលជាហេតុធ្វើឱ្យពួកគេរស់នៅតែជាមួយនឹងសេចក្ដីទុក្ខស្ទើរតែរាល់ថ្ងៃ។

៣. ចូល​ចិត្ត​ចាប់​ចំណុច​ខ្សោយ​របស់​អ្នក​ដទៃ

មាន​មនុស្ស​ជា​ច្រើន​ដែល​តែង​តែ​ចាត់​ទុក​ខ្លួន​ឯង​ថា​ថ្លៃថ្នូរ ហើយ​មើល​ងាយ​អ្នក​ដទៃ។ ជាពិសេស​ពេល​អ្នក​ម្ខាង​ទៀត​និយាយ​ភ្លាម គេ​បដិសេធ ហើយ​ចង្អុល​បង្ហាញ​ពី​ចំណុចខ្សោយ​របស់​អ្នក​ដទៃភ្លាម។

ប៉ុន្តែ​ដោយ​ភាព​ខ្វះខាត​របស់​គាត់ គាត់​រស់​នៅ​ដោយចិត្តប្រកាន់។ ប្រភេទមនុស្សដែលមើលតែចំណុចខ្សោយរបស់អ្នកដទៃ ក្រៅតែពីបង្ហាញថាខ្លួនមិនបានដាំដុះគ្រប់គ្រាន់ ពួកគេក៏កំពុងបន្ទាបតម្លៃខ្លួនឯងផងដែរ។

វាសនា​មនុស្ស​មិន​ល្អ​ទេ បើនៅតែ​បណ្ដុះ​បណ្ដាលនូវចិត្តប្រកាន់ចាប់កំហុសអ្នកដទៃបែបនេះ។ ពួកគេតែងតែនិយាយពាក្យស្អប់ខ្ពើម នឹងឃើញតែរឿងអវិជ្ជមាន ហើយមានអាកប្បកិរិយាមិនគោរពអ្នកផ្សេង ដូច្នេះជោគវាសនារបស់ពួកគេ ក៏កាន់តែអាក្រក់ទៅៗដូចគ្នា។

1

៤. អួតសម្ញែងលើសមត្ថភាព

មនុស្សជាច្រើនដែលចង់ជោគជ័យគិតថា ពួកគេត្រូវតែមើលទៅស្អាត ឆើតឆាយ ហ៊ឺហា នៅពេលដែលមនុស្សម្នាក់រស់នៅដើម្បីតែមុខមាត់ អួតសម្ញែង លើសពីសមត្ថភាពខ្លយន ពួកគេនឹងត្រូវប្រើវិធីនេះ ដែលហៅថា ការរស់នៅជាមួយនឹងភាពកុហកបោកប្រាស់ ដែលជាហេតុនាំឱ្យពួកគេកាន់តែធ្លាក់ចុះ ព្រោះរកលុយដើម្បីតែសម្ភារៈនិយម អួតសម្ញែងអ្នកដទៃ។

៥. មិនចេះគ្រប់គ្រងចិត្តគំនិត

មនុស្សដែលមិនអាចរក្សាភាពស្ងប់ និងចូលចិត្តខឹងសម្បារ ក្ដៅក្រហាយ ឆេវឆាវនឹងមានការលំបាកខ្លាំងណាស់ក្នុងការបង្កើតរឿងធំក្នុងជីវិត។ មនុស្ស​ប្រភេទ​នេះ​ក៏​ធ្វើ​ឱ្យ​ពរជ័យ​ទាំងឡាយ​រលត់​ទៅ​ដែរ ដែលគេហៅថា ជាមនុស្សគ្មានហុងស៊ុយ បាត់បង់លាភសំណាង៕

ប្រភព ៖ បរទេស / Knongsrok