ចាប់ពីថ្ងៃនេះ ដល់ថ្ងៃសីលពេញបូណ៌មី អ្នកឆ្នាំទាំង ៣ សំណាងផ្គុំឡើង ទាំងរឿងលុយកាក់ និងការងារ – Pelklas ជីវិត&កម្សាន្ត | Pelklas

ចាប់ពីថ្ងៃនេះ ដល់ថ្ងៃសីលពេញបូណ៌មី អ្នកឆ្នាំទាំង ៣ សំណាងផ្គុំឡើង ទាំងរឿងលុយកាក់ និងការងារ

ហោរាសាស្ត្របានឱ្យដឹងថា អ្នកឆ្នាំទាំង ៣ ជួបសំណាងធំចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃសីល ១៥ កើតខែពេញបូណ៌មី ទាំងរឿង ស្នេហា និងលុយកា់ ការងារ កាក់កប រលូនល្អណាស់។

Cover Copy

១. ឆ្នាំម្សាញ់

អ្នក​កើត​ឆ្នាំ​ម្សាញ់ តែង​មាន​ភាព​រឹង​មាំ មាន​ជំនឿ​ចិត្ត និង​ក្លាហាន​ក្នុង​ជីវិត។ ដូច្នេះ ទោះ​លំបាក​យ៉ាង​ណា​ក៏​ពួក​គេ​មាន​ភាព​ធន់​នឹង​ជម្នះ​យ៉ាង​ខ្លាំង។ តាមហោរាសាស្រ្តបានឱ្យដឹងថា ចាប់ពីពេលនេះទទៅ រហូតដល់ថ្ងៃសីលពេញបូណ៌មីខាងមុខនេះ អ្នកដែលកើតឆ្នាំម្សាញ់ នឹងមានលាភសំណាង ឱកាសមកដល់ ដូចនេះប្រាក់ចំណូលនឹងកើនឡើងក្នុងអត្រាខ្ពស់។

ក្នុង​គ្រួសារ​ ទោះ​មាន​អ្នក​ណា​មាន​បញ្ហាធំប៉ុនណា ​ក៏​អាចជម្នះ​បាន​ដែរ។ ឆ្នាំ​ម្សាញ់ ក្នុង​ខែ​នេះ​ជួប​នឹងផ្កាយសំណាងរះឡើង ជួយជ្រោមជ្រែងរាសីឱ្យឡើងខ្ពស់ត្រចះត្រចង់។

51070551f1dac1a59d76b91f15d7cc2c

២. ឆ្នាំឆ្លូវ

អ្នកដែលកើតក្នុងឆ្នាំឆ្លូវ ជាមនុស្សចេះគ្រប់គ្រងអារម្មណ៍ និងសកម្មភាពរបស់ខ្លួនបានល្អ លើសពីនេះ តារារាសីនេះ មានភាពប៉ិនប្រសប់ក្នុងការទំនាក់ទំនង ដូច្នេះហើយអ្វីៗក្នុងជីវិតតែងតែរលូនល្អ ។ ក្នុង​ពេលនេះ ដោយសារ​តែ​ព្រះ​ពុទ្ធ​ពរ​ហើយ ការងារ​ប្រកប​ដោយ​ភាព​រលូន ការ​ប្រកប​របរ​រកស៊ី​ក៏កាន់តែ​រីក​ចម្រើន ។

ទ្រព្យ​សម្បត្តិ​ក៏​ខ្ពស់​ដូច​ខ្លែង​ក្នុង​ខ្យល់ ប្រាក់​ពី​គ្រប់​ទិសទី​ហូរ​ចូល​ក្នុង​ហោប៉ៅ​នៃ​រាសីចក្រ​នេះ​ជា​បន្តបន្ទាប់ ហើយ​ប្រាក់​ចំណូល​ក៏​កើន​ឡើង​បី​បួន​ដង។ មនុស្ស​ឆ្នាំគោ​លែង​ខ្វល់​រឿង​លុយកាក់ ការខ្វះខាត​ទៀត​ហើយ។

62c6b265d484b3c482f71b8f572406ff

៣. ឆ្នាំខាល

អ្នកដែលកើតក្នុងឆ្នាំខ្លា ជាមនុស្សមានភាពរស់រវើក បើកចំហរ ស្វាហាប់ កំប្លែង តែងតែនាំមកនូវភាពរីករាយ និងផ្តល់ថាមពលវិជ្ជមានដល់មនុស្សគ្រប់គ្នា។ ចាប់ពីពេលនេះទៅ រាសី​របស់​មនុស្ស​ឆ្នាំខ្លាមាន​ភាព​រីក​ចម្រើន ដូច្នេះ​អាជីព​របស់​ខ្លួន​មាន​ការ​ជឿន​លឿន​រហ័ស ទទួល​បាន​ជោគ​ជ័យ​ដែល​អ្នក​ដទៃ​កោត​សរសើរ ហើយ​ក៏​ស្លូតបូត​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​ផង​ដែរ៕

ប្រភព ៖ បរទេស / Knongsrok