មនុស្ស ២ ប្រភេទនេះ ធ្វើឱ្យមនុស្សស្រីពិបាកនឹងបំភ្លេចបំផុត – Pelklas ជីវិត&កម្សាន្ត | Pelklas

មនុស្ស ២ ប្រភេទនេះ ធ្វើឱ្យមនុស្សស្រីពិបាកនឹងបំភ្លេចបំផុត

យើងប្រហែលជាគិតថា មនុស្សដែលតែងតែស្ថិតនៅក្នុងការចងចាំរបស់យើង គឺមានតែឪពុកម្ដាយ បងប្អូន និងមនុស្សជាទីស្រឡាញ់តែប៉ុណ្ណោះ។ ប៉ុន្តែ ក៏នៅមានមនុស្សប៉ុន្មានក្រុមទៀត ដែលធ្វើឱ្យមនុស្សស្រីពិបាកនឹងបំភ្លេច ជាពិសេសគឺ មនុស្សស្រីដែលមានចរិតឫកពារល្អ ស្លូតបូត នាងនឹងមិនអាចបំភ្លេចបានឡើយ ចំពោះមនុស្សទាំង ២ ក្រុមនេះ។

<img class="size-full wp-image-160446" src="https://www.knongsrok.com/wp-content/uploads/2023/08/Cover-copy-57.jpg" alt="Cover Copy" width="1200" height="630" /> រូបភាពដំណាង

<strong>១. មនុស្សដែលធ្វើឱ្យនាងឈឺចាប់</strong>

១០០ ទាំង ១០០ ជឿថាមនុស្សស្រី គ្មានថ្ងៃអាចបំភ្លេចរឿងឈឺចាប់នៅក្នុងជីវិតរបស់នាងបានឡើយ ជាពិសេស គឺមនុស្សដែលធ្វើឱ្យនាងឈឺចាប់ ការឈឺចាប់ចងជាប់នៅក្នុងចិត្ត និងការគិតរបស់នាង ដូច្នេះហើយ គឺគ្មានថ្ងៃនឹងអាចបំភ្លេចបានឡើយ បើទោះបីជាជីវិតនេះ អាចឱ្យនាងបានជួបនឹងមនុស្សល្អក៏ដោយ ក៏នាងនៅតែមានកូនចិត្ត នឹកឃើញដល់រឿងឈឺចាប់ទាំងឡាយ និងមនុស្សដែលធ្វើឱ្យនាងឈឺចាប់នោះដែរ។

រឿងនៅក្នុងចិត្ត ជម្រុញឱ្យគិតដល់ គ្មាននរណាម្នាក់អាចហាមការគិតទាំងនោះបានឡើយ ហើយក៏គ្មានមនុស្សស្រីណា ចង់នឹកនាដល់រឿងទាំងអស់នោះដែរ តែធ្វើម៉េច វាមិនអាចបំភ្លេចបាន កាន់តែចង់បំភ្លេច កាន់តែនឹកឃើញ ការឈឺចាប់ វាជារឿងមួយដែលងាយនឹងកត់ចំណាំទុកបំផុត។ រឿងឈឺចាប់ មានរយៈពេលយូរ ជាងរឿងរីករាយ និងសប្បាយចិត្ត។

<img class="size-full wp-image-160445" src="https://www.knongsrok.com/wp-content/uploads/2023/08/552e9a741830d616d78dba95eff750b8.jpeg" alt="552e9a741830d616d78dba95eff750b8" width="474" height="629" /> រូបភាពដំណាង

<strong>២. មនុស្សដែលត្រូវមកឈឺចាប់ដោយសារតែនាង</strong>

ហេតុអ្វី មនុស្សស្រីបែរជាចងចាំមនុស្សដែលត្រូវឈឺចាប់ព្រោះតែនាង? ហេតុផល គឺព្រោះតែពាក្យថា សោកស្ដាយ ឬវិប្បដិសារី ជាអ្នកស្ដីបន្ទោស ហើយធ្វើឱ្យនាងគ្មានថ្ងៃនឹងអាចបំភ្លេចបាន។ ហើយមនុស្សណាខ្លះ ដែលត្រូវឈឺចាប់ព្រោះតែនាង ហេតុអ្វី មនុស្សស្រីល្អៗ បែរជាទៅធ្វើបាបចិត្តអ្នកដទៃទៅវិញ?

ការពិត មិនមែននាងមានគំនិតទៅធ្វើបាបចិត្តនរណាម្នាក់នោះឡើយ​ តែវាជារឿងដែលមិនអាចនឹងហាមឃាត់បានឡើយ ហើយនាងក៏មិនចង់ឱ្យវាកើតឡើងដែរ ប៉ុន្តែ មិនអាចចៀសបាន។ មនុស្សដែលឈឺចាប់ព្រោះតែនាង ហើយធ្វើឱ្យនាងមិនអាចបំភ្លេចបានពេញមួយជីវិត គឺមនុស្សដែលស្រឡាញ់នាង ល្អចំពោះនាង លះបង់ច្រើនណាស់ដើម្បីនាង តែនាងបែរជាមិនអាចស្រឡាញ់ បានត្រឹមតែអាណិត ព្រោះការស្រឡាញ់ វាមិនអាចបង្ខំបានឡើយ បើទោះបីជានាងដឹងថា មនុស្សម្នាក់នោះ ល្អប៉ុនណាចំពោះនាង ស្រឡាញ់នាងខ្លាំងប៉ុនណា លះបង់ច្រើនយ៉ាងណាដើម្បីនាង វាក៏បានត្រឹមតែជាការអាណិត មិនអាចក្លាយជាក្ដីស្រឡាញ់ទេ។

អារម្មណ៍មួយនេះ ឈឺទាំងគេ ឈឺទាំងនាង វាជាសម្ពាធផ្លូវចិត្ត សម្ពាធអារម្មណ៍ បើបង្ខំឱ្យចិត្តទៅជ្រើសរើសយកមនុស្សដែលខ្លួនបានត្រឹមតែអាណិត វាក៏អយុត្តិធម៌ចំពោះមនុស្សម្នាក់នោះ ហើយក៏តានតឹងចិត្តខ្លួនឯងដូចគ្នា នេះហើយ ជាបញ្ហា ដែលធ្វើឱ្យនាងគ្មានថ្ងៃអាចបំភ្លេចមនុស្សដែលត្រូវមកឈឺចាប់ដោយសារតែនាង តែវាជាកំហុសអចេតនា គ្មានអ្នកណាចង់ តែមិនអាចបញ្ឈប់បាន៕

<em><strong>អត្ថបទ ៖ pHknongsrok / Knongsrok</strong></em>