មិនមែនស្នេហា ក៏មិនមែនលុយកាក់ តែ ៧ យ៉ាងនេះ ជាទ្រព្យសំខាន់បំផុតសម្រាប់មនុស្សប្រុស ត្រូវតែមាន – Pelklas ជីវិត&កម្សាន្ត | Pelklas

មិនមែនស្នេហា ក៏មិនមែនលុយកាក់ តែ ៧ យ៉ាងនេះ ជាទ្រព្យសំខាន់បំផុតសម្រាប់មនុស្សប្រុស ត្រូវតែមាន

៧ យ៉ាងនេះ គឺជាទ្រព្យដ៏មានតម្លៃខ្លាំងបំផុតសម្រាប់មនុស្សប្រុសគ្រប់រូប ដែលត្រូវតែមាន វាមិនមែនសម្ដៅលើលុយកាក់ ឬស្នេហានោះឡើយ។

Cover Copy

១. មានច្បាប់ទម្លាប់ មានគោលដៅ

ពេលប្រឈមមុខនឹងរឿងអ្វីមួយ និយាយតែមិនធ្វើ អ្នកជាប្រភេទមនុស្សដែលគ្មានតម្លៃនោះឡើយ មនុស្សប្រភេទនេះ ពិបាកទទួលការទុកចិត្ត មិនគួរឱ្យជឿជាក់បានទេ។ នៅពេលដែលអ្នកមានគោលដៅ អ្នកត្រូវចាប់ផ្តើមដំបូង កាន់តែឆាប់កាន់តែល្អ។ នៅពេលដែលបុរសម្នាក់ធ្វើសកម្មភាព ជំនួសឱ្យការនិយាយប៉ប៉ាច់ប៉ប៉ោច អត់ប្រយោជន៍ មនុស្សប្រភេទនេះ ពិតជាគួរឱ្យគោរពបំផុត។

២. ខិតខំប្រឹងប្រែង​ធ្វើការ

មនុស្ស​ឧស្សាហ៍​ព្យាយាម​បង្កើត​នូវ​ចំណុច​ខ្វះខាត​របស់​ខ្លួន។ តាមពិតដើម្បីបង្កើតការងារណាមួយ មិនអាចខ្ជិលច្រអូស ធ្វេសប្រហែសបានឡើយ។ ដូច្នេះ​ហើយ បើ​មនុស្ស​ប្រុស​ចង់​រក​លុយ​ មិន​អាច​ខ្វះ​ការ​ខិតខំ និងភាពឧស្សាហ៍​ព្យាយាម​បាន​ឡើយ។

2

៣. ចំណេះដឹង

នៅពេលកំណត់គោលដៅក្នុងជីវិត យើងត្រូវយល់ពីសមត្ថភាពផ្ទាល់ខ្លួន និងដែនកំណត់ជាក់លាក់។ បើមិនដូច្នោះទេ ផែនការទាំងអស់នឹងមិនដំណើរការទេ។ ហេតុដូច្នេះហើយ ចំណេះដឹង គឺពិតជាសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សប្រុស ដែលត្រូវតែមាន។

៤. ការកំណត់

ការ​កំណត់​ គឺ​ជា​គន្លឹះ​នៅ​ពេល​យើង​ធ្វើ​ការងារ​ណា​មួយ។ មិនថាការល្បួងនៅចំពោះមុខយើងខ្លាំងប៉ុណ្ណាទេ ចូរយើងមានភាពក្លាហានធ្វើវាដល់ទីបញ្ចប់។

៥. ចិត្តនឹងន

ចិត្ត ត្រូវតែនឹងន ភាពនឹងនរនៃចិត្ត ពិតជាសំខាន់ណាស់ ដែលក្នុងភាពជាកូនប្រុសត្រូវតែមានជាចាំបាច់បំផុត ព្រោះមិនថាប្រឈមមុខនឹងអ្វីនោះឡើយ ឱ្យតែចិត្តនឹងនរ ច្បាស់លាស់ មិនរេរា នឹងជួយឱ្យអ្នកជម្នះរាល់បញ្ហា ការលំបាកបានគ្រប់យ៉ាង។

1

៦. ភាពស្មោះត្រង់

ភាពស្មោះត្រង់ នឹងជួយបុរសឱ្យទទួលបានជោគជ័យដោយការអត់ឱន។ ព្រោះ​គេ​អាច​គ្រប់​គ្រង​ពាក្យ​សម្ដី​របស់​ខ្លួន និង​ធ្វើ​ឱ្យ​អ្នក​ដទៃ​ទុក​ចិត្ត។ នៅពេលដែលអ្នកកសាងទំនុកចិត្ត អ្នកនឹងមានការសហការកាន់តែច្រើន។

៧. ចិត្តអំណត់

ជីវិតនេះប្រាកដជាមិនរលូនទេ។ ដូច្នេះអ្នកត្រូវដឹងពីរបៀបអំណត់តស៊ូ ដើម្បីឆ្លងកាត់ឧបសគ្គតូចធំទាំងឡាយ។ នៅពេលអ្នកឆ្លងកាត់ការលំបាកទៅបាន អ្នកនឹងឃើញថា ភាពអំណត់មានតម្លៃខ្លាំងកម្រិតណា៕

ប្រភព ៖ បរទេស / Knongsrok