អ្នកផ្សេងមិនដឹង! តែមនុស្ស ៤ ប្រភេទនេះ ហាមផ្ដាច់ មិនឱ្យហូបមីនោះឡើយ ប្រយ័ត្នអាយុខ្លី – Pelklas ជីវិត&កម្សាន្ត | Pelklas

អ្នកផ្សេងមិនដឹង! តែមនុស្ស ៤ ប្រភេទនេះ ហាមផ្ដាច់ មិនឱ្យហូបមីនោះឡើយ ប្រយ័ត្នអាយុខ្លី

មី ជាអាហារ​ដ៏ពេញនិយមសម្រាប់មនុស្សសម័យថ្មី ព្រោះវាងាយ និងរហ័សក្នុងការចម្អិន ប៉ុន្តែ​សម្រាប់មនុស្ស ៤ ប្រភេទនេះ ហាមផ្ដាច់មិនឱ្យទទួលទាននោះឡើយ ព្រោះវាប៉ះពាល់ខ្លាំងដល់សុខភាពរបស់អ្នក។

Cover Copy

១. អ្នកជំងឺធាត់ ជំងឺសរសៃឈាមបេះដូង

មីកញ្ចប់ ដែលមានជាតិខ្លាញ់មិនល្អសម្រាប់សុខភាពឡើយ បរិមាណខ្លាញ់ឆ្អែត (ពិបាករំលាយ) ក្នុងសសៃមីមានច្រើន បង្កើនហានិភ័យនៃការធាត់ និងជំងឺសរសៃឈាមបេះដូង ប្រសិនបើចូលក្នុងសរសៃឈាម ដែលបណ្តាលឱ្យ atherosclerosis ។

មីក៏ជាអាហារដែលគ្មានតុល្យភាពសារធាតុចិញ្ចឹមដែរ គ្រឿងផ្សំសំខាន់គឺម្សៅដែលនឹងបំប្លែងទៅជាជាតិខ្លាញ់ និងថាមពលលើសក្នុងរាងកាយ មិនផ្តល់អត្ថប្រយោជន៍ទាំងស្រុងសម្រាប់អ្នកដែលមានជំងឺធាត់ និងជំងឺបេះដូងនោះទេ។

2

២. អ្នកជំងឺក្រពះ

បរិមាណ​គ្រឿងទេស​ខ្លាំង​ក្នុង​គុសសៃមីធ្វើ​ឱ្យ​អ្នក​ដែល​ឧស្សាហ៍​ញ៉ាំ​មី​បាត់បង់​រសជាតិ។ ហើយ​ប្រសិនបើ​មាន​ជំងឺ​ក្រពះ​ធ្ងន់ធ្ងរ នោះនឹងកាន់តែមាន​គ្រោះថ្នាក់ វា​នឹង​ដាក់​សម្ពាធ​លើ​ក្រពះ​ក្នុងការ​រំលាយ​អាហារ​។

មីកញ្ចប់ គឺជាអាហារដែលមិនអាចរំលាយបានលឿននោះឡើយ។ ប្រហែល 2 ម៉ោងបន្ទាប់ពី វានៅតែស្ថិតក្នុងសភាពឆៅនៅក្នុងក្រពះ។ វាមិនត្រឹមតែរំខានដល់ការរំលាយអាហារ និងការស្រូបយកសារធាតុចិញ្ចឹមប៉ុណ្ណោះទេ ថែមទាំងរក្សាសារធាតុពុលនៅក្នុងសសៃមីបានយូរក្នុងប្រព័ន្ធរំលាយអាហារ ប៉ះពាល់ដល់សុខភាព។

1

៣. អ្នកជំងឺតម្រងនោម

អ្នកដែលមានជំងឺតម្រងនោម ត្រូវកំណត់ការទទួលទានអំបិលរបស់ពួកគេ ប៉ុន្តែមីមានអំបិលច្រើនពេក មិនត្រឹមតែអំបិលនៅក្នុងកញ្ចប់គ្រឿងទេសប៉ុណ្ណោះទេ ថែមទាំងអំបិលក្នុងនោះ (សរុបគឺ 1/3 នៃបរិមាណអំបិលដែលរាងកាយត្រូវការក្នុង 1 ថ្ងៃ)។ ជាមួយនឹងបរិមាណអំបិលខ្ពស់បែបនេះ វាពិតជាមិនល្អសម្រាប់រាងកាយអ្នកជំងឺតម្រងនោមនោះទេ។

2ee9cfacfbbc116c6dd96eb2f2fe2c2f

៤. កុមារ

មីកញ្ចប់ជាអាហារដ៏ពេញនិយម ហើយជាមួយនឹងគ្រឿងទេសជាច្រើន វាក៏ជួយភ្ញោចរសជាតិរបស់ក្មេងៗផងដែរ ធ្វើឱ្យពួកគេចូលចិត្ត និងពេលខ្លះញៀននឹងការញ៉ាំផងដែរ។ ប៉ុន្តែ​មាន​ហេតុផល​ជា​ច្រើន​ដែល​ក្មេងៗ មិនគួរញុំានោះឡើយ ៖

- កង្វះអាហារូបត្ថម្ភ ៖ វានឹងមិនបំពេញតម្រូវការអាហារូបត្ថម្ភខ្ពស់របស់កុមារទេ គឺគ្រាន់តែបំពេញបន្ថែមថាមពលលើស (ថាមពលទទេ)។

- ពិបាករំលាយអាហារ ៖ ដំណើរការរំលាយគុយទាវយូរពេកក្នុងក្រពះ ធ្វើឱ្យរាងកាយទារកហើមពោះ ឃ្លានអាហារ ញ៉ាំតិច និងកាត់បន្ថយការស្រូបយកសារធាតុចិញ្ចឹម៕

ប្រភព ៖ បរទេស / Knongsrok