បាបកម្មធ្ងន់ទាំង ៣ ដែលឪពុកម្ដាយធ្វើ នឹងធ្លាក់ទៅលើកូនចៅ ក្នុងគ្រួសារមានតែរឿងក្ដៅក្រហាយ – Pelklas ជីវិត&កម្សាន្ត | Pelklas

បាបកម្មធ្ងន់ទាំង ៣ ដែលឪពុកម្ដាយធ្វើ នឹងធ្លាក់ទៅលើកូនចៅ ក្នុងគ្រួសារមានតែរឿងក្ដៅក្រហាយ

ឪពុកម្តាយគឺជាគម្រូដ៏ល្អបំផុតសម្រាប់កូនៗ ទង្វើរបស់អ្នកដែលឪពុកម្ដាយ អាក្រក់ ឬល្អ នឹងជះផលទៅដល់កូនចៅជំនាន់ក្រោយ ដូច្នេះហើយ ក្នុងភាពជាម្ដាយឪពុក អ្នកត្រូវរស់នៅក្នុងជីវិតរបស់អ្នកឱ្យបានល្អ និងត្រឹមត្រូវដើម្បីឱ្យកូនចៅរបស់អ្នក។

Cover Copy

១. មើល​ងាយ​អ្នក​ក្រ កូន​ចៅ​របស់​អ្នក​នឹង​ក្រ

សម្រាប់​អ្នក​ក្រីក្រ​វិញ ពួកគាត់​ពិបាក​ក្នុង​ការ​រស់នៅ និងទទួលបានអាហារ​សម្រាប់​គ្រួសារ ហើយ​ពួកគេ​គ្រាន់តែ​ចង់​បាន​អាហារ និង​សម្លៀក​បំពាក់គ្របខ្លួនតែប៉ុណ្ណោះ។ សម្រាប់​អ្នកមាន ​វិធី​ល្អ​បំផុត​គឺ​ពួកគេ​ចេះ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​របស់ខ្លួន​ដើម្បី​ជួយ​សង្គម។ តាមពិតអាកប្បកិរិយារបស់អ្នកមានចំពោះអ្នកក្រ គឺមិនដូចគ្នាទេ។ ថ្ងៃនេះ​អ្នក​មើលងាយ​អ្នកក្រ កូនចៅ​ថ្ងៃ​អនាគត​អាច​នឹង​ក្រ​ហើយ​អាចនឹងត្រូវអ្នកដទៃមើលងាយវិញដូចគ្នា​។

B8a40383a31b03562e8c130856b85ab0

២. ធ្វើ​អ្វី​ដែល​មិន​ត្រឹម​ត្រូវ​តាម​មនសិការ កូន​ចៅ​ត្រូវ​ទទួល​កម្មផលនោះ

នៅពេលនិយាយអំពីមនុស្ស វាជាការល្អបំផុតក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ និងសុភវិនិច្ឆ័យ។ បើ​មិន​ដូច្នេះ​ទេ យើង​ជា​អ្នក​ធ្វើ​បាប​កូន​ចៅ​យើងជំនាន់​ក្រោយ។ បើ​អ្នក​មានគំនិត​ក្នុង​ការ​ធ្វើ​បាប​អ្នក​ដទៃ​ថ្ងៃ​នេះ នោះ​នឹង​មាន​មនុស្ស​មក​ធ្វើ​បាប​អ្នក​នៅ​ពេល​ក្រោយដូចគ្នា ដូច្នេះហើយ កុំមានគំនិតធ្វើបាបអ្នកណាឱ្យសោះ។

402db948f68b3fa4dd73e21588b3b69a

៣. បរិយាកាសគ្រួសារមិនល្អ នឹងធ្វើឱ្យខូចចរិតលក្ខណៈកូនចៅ

បរិយាកាសអប់រំល្អ ឬមិនល្អ នឹងប៉ះពាល់ដល់ការលូតលាស់ និងចរិតលក្ខណៈរបស់កុមារ។ បើ​គ្រួសារ​មាន​សន្តិភាព កូន​ៗ​នឹង​មិន​ធំ​ឡើង​ដោយ​ហិង្សា​ទេ ដល់​ពេល​ដែល​ពួក​គេ​រស់​នៅ​បាន​ត្រឹម​ត្រូវ​សម​ហេតុ​ផល និង​មាន​ចិត្ត​រាបសារ។ ប៉ុន្តែ​នៅពេល​គ្រួសារ​មាន​ភាពអវិជ្ជមាន និង​ឈ្លោះប្រកែក​គ្នា កូន​ៗ​នឹង​ធំឡើង​ក្លាយជា​មនុស្ស​ក្តៅក្រហាយ និង​ជេរ​ប្រមាថ​៕

ប្រភព ៖ បរទេស / Knongsrok