ស្នេហាមិនមែនជារឿងសំខាន់ក្នុងជីវិតឡើយ តែចុងក្រោយ ជីវិតនេះវាក៏គ្មានន័យ ប្រសិនបើយើងមិនអាចរកបានមនុស្សម្នាក់កាន់ដៃរួមដំណើរជីវិត – Pelklas ជីវិត&កម្សាន្ត ស្នេហា | Pelklas

ស្នេហាមិនមែនជារឿងសំខាន់ក្នុងជីវិតឡើយ តែចុងក្រោយ ជីវិតនេះវាក៏គ្មានន័យ ប្រសិនបើយើងមិនអាចរកបានមនុស្សម្នាក់កាន់ដៃរួមដំណើរជីវិត

មនុស្សភាគច្រើនក្នុងបច្ចុប្ប​ន្ននេះ ជាពិសេសស្រីៗ សឹងតែថាលែងត្រូវការស្នេហា ក៏លែងចង់បានដៃគូជីវិតដែរ ព្រោះតែខ្លាចការឈឺចាប់ ហើយគិតថា ការរស់នៅម្នាក់ឯងវាមានក្ដីសុខ មានសេរីភាពជាង ការដែលមានមនុស្សនៅក្បែរ តែមិនយល់ពីគ្នា ទើបសុខចិត្តនៅម្នាក់ឯង ហើយគិតថា ស្នេហាមិនមែនជារឿងសំខាន់ក្នុងជីវិតនោះឡើយ។

តែយ៉ាងណាក៏ដោយ ស្នេហាវាអាចនឹងមិនមានន័យ ប៉ុន្តែជីវិតរបស់អ្នកក៏គ្មានន័យពិតប្រាកដ ប្រសិនបើអ្នកត្រូវរស់នៅតែម្នាក់ឯងមួយជីវិត មិនអាចរកបានមនុស្សម្នាក់មកនៅក្បែរ មើលថែ និងយកចិត្តទុកដាក់ទៅថ្ងៃមុខ។

389e5044ae82e4834a1a1981ba4c9492

អត្ថន័យនេះជីវិត បន្ទាប់ពីមានគ្រួសារល្អ មានការងារនឹងន គឺអាចរកបានមនុស្សម្នាក់ ដែលអាចមើលថែគ្នាពេញមួយជីវិត ពេលដែលជីវិតជួបទុក្ខ ជួបញ្ហា ការលំបាក នឹងមានមនុស្សដែលអាចឱ្យយើងចែករំលែកគ្នា ... ពេលជីវិតបានសុខ មានរឿងល្អៗ ក៏មានមនុស្សម្នាក់ដែលអាចឱ្យយើងបូកគុណក្ដីសុខបញ្ជុលគ្នា នេះហើយ ទើបជាសុភមង្គលនៃជីវិតពិតប្រាកដ។

- ពេលខ្លះ យើងគ្រាន់តែចង់បានមនុស្សម្នាក់ដែល យល់ពីចិត្តរបស់យល់ច្បាស់ ដោយយើងមិនបាច់និយាយ!

- មនុស្សម្នាក់ដែលអាចនៅក្បែរគ្រប់ពេលដែលយើងត្រូវការ មិនថាស្ថិតក្នុងស្ថានភាពបែបណា គឺគេជាមនុស្សដំបូង ដែលបង្ហាញមុខនៅចំពោះមុខយើង មិនទុកយើងចោល!

- មានមនុស្សម្នាក់ដែលអាចជូនយើងទៅញុំាអីឆ្ងាញ់ៗ មិនបាច់ហាយសូទេ ត្រឹមកន្លែងធម្មតាៗ ក៏មានក្ដីសុខ!

- មានមនុស្សកំដរយើងទៅដើរលេងកន្លែងដែលយើងចង់ទៅ បង្កើតស្នាមញញឹម និងការចងចាំ អនុស្សាវរីយ៍ល្អៗជាមួយគ្នា!

F9460ee2df3e18eb0e3e91c271ca66b7

ជីវិតនេះ វាគ្មានអ្វីដែលធ្វើឱ្យយើងមានក្ដីសុខ និងសុភមង្គល ជាងការដែលយើងបាននៅក្បែរមនុស្សដែលយើងស្រឡាញ់នោះឡើយ។ ការដែលយើងអាចរកបានមនុស្សម្នាក់ដែលយល់ពីយើងច្បាស់ នៅក្បែរយើងគ្រប់ពេល យកចិត្តទុកដាក់ និងតែងតែព្រួយបារម្ភពីយើង ពេលវេលាទាំងនេះហើយ ដែលធ្វើឱ្យយើងមានអារម្មណ៍ថា ជីវិតនេះពិតជាពេញលេញល្អណាស់ មានភាពកក់ក្ដៅខ្លាំងបំផុត៕