៥ចំណុចដែលអាចបង្ហាញឱ្យឃើញថា មនុស្សស្រីរៀបការរួចមានសំណាងឬក៏អត់? – Pelklas ស្នេហា | Pelklas

៥ចំណុចដែលអាចបង្ហាញឱ្យឃើញថា មនុស្សស្រីរៀបការរួចមានសំណាងឬក៏អត់?

កាលពីមុនខ្ញុំបានមើលឃើញពាក្យមួយឃ្លា ៖ “មង្គលការដែលមានសុភមង្គលសុទ្ធតែស្រដៀងគ្នា”។ មង្គលការដែលគ្មានសុភមង្គលក៏ដូច្នេះហើយដែរ ពីព្រោះកាលគ្រានោះខ្លួនខ្ញុំនៅក្មេង ខ្ញុំមិនទាន់យល់ពីអត្ថន័យនោះឡើយ ។

បច្ចុប្បន្ន ពេលដែលខ្ញុំដើរចូលដល់អាយុ៣០ឆ្នាំ ខ្ញុំស្រាប់តែយល់តែម្តង តាមពិតទៅ កត្តាសុភមង្គលចម្បងរបស់មនុស្សស្រីគឺស្រដៀងគ្នា។

សុភមង្គលពិតប្រាកដ គឺជាភាពកក់ក្តៅ និងក្តីស្រលាញ់នៅក្នុងជីវភាពដ៏សាមញ្ញមួយ។ ដូច្នេះមនុស្សស្រីបែបណាទើបមានសុភមង្គលនោះ? ខ្ញុំគិតថាគួរតែមាននូវចំណុចដូចខាងក្រោម ៖

១. មានស្វាមីដែលស្រលាញ់អ្នក

51e1d5d4812bc4126c99386ed7d30fad

ពាក្យចាស់ពោលថា ៖ ការរៀបមង្គលការរបស់មនុស្សស្រីគឺជាការចាប់កំណើតលើកទីពីរ។ ប្រសិនបើរៀបការជាមួយនឹងស្វាមីល្អ គឺអ្នកមិនបាច់បារម្ភពីភាពហ្មងសៅនាថ្ងៃក្រោយឡើយ។

នៅក្នុងចិត្តខ្ញុំ ស្វាមីដែលល្អ ដំបូងឡើយ គឺមានទំនួលខុសត្រូវ និងទឹកចិត្តសន្ដោសប្រណី គាត់រមែងតែងតែគិតដល់អ្នកមុនគេ ។

បន្ទាប់ពីបានរៀបការហើយប៉ុន្មានឆ្នាំមក ប្តីរបស់ខ្ញុំនៅតែមានទឹកចិត្តសន្ដោសប្រណី និងការពារខ្ញុំរហូតមក យកក្តីស្រលាញ់ដែលមានចំពោះខ្ញុំមកដាក់ក្នុងចិត្តគាត់រហូត។ ពេលដែលខ្ញុំមានះ ឬខឹងម្តងៗ ប្តីរបស់ខ្ញុំតែងតែជាអ្នកទីមួយដែលមកសុំទោសខ្ញុំ លួងខ្ញុំឲ្យសប្បាយចិត្ត។

មានប្តីម្នាក់ដែលស្រលាញ់ថ្នាក់ថ្នមអ្នក គឺជាចំណុចគ្រឹះនៃសុភមង្គលរបស់មនុស្សស្រី។

២. មានកូនដែលជាទីស្រលាញ់

35382f0906852adf0c8f1893d4ff13bd

មានគេនិយាយថា ៖ នៅក្នុងជីវិតមនុស្សស្រីម្នាក់បានជួបមនុស្សប្រុសដែលខ្លួនស្រលាញ់ ហើយបានរួមរស់នៅជាមួយគ្នាទៀតនោះ គឺជាសុភមង្គលរបស់មនុស្សស្រីហើយ។

ដែលហៅថាក្តីស្រលាញ់ដ៏មហិមារនៅក្នុងលោក គ្មានអ្វីលើសពីក្តីស្រលាញ់របស់ម្តាយទេ នេះគឺជាធម្មជាតិ ដូច្នេះមនុស្សស្រីត្រូវតែបង្កើតកូន។ ជាការពិតណាស់និយមន័យ និងតំណែងរបស់កូនដែលនៅក្នុងជីវិតរបស់មនុស្សស្រីគឺគ្មានអ្វីអាចជំនួសបានឡើយ។

ពេលនេះ ខ្ញុំបានក្លាយជាម្តាយគេហើយ រឹតតែយល់ និងទទួលអារម្មណ៍ពីពាក្យថា “ម្តាយ” ជាងមុនទៅទៀត គឺជាការលះបង់ឥតព្រំដែន លះបង់ដោយសុខចិត្តសុខកាយ គ្មានទាមទារអ្វីទាំងអស់។

ខ្ញុំគិតថានេះប្រហែលជាលក្ខណៈពិសេសដែលម្តាយក្រោមមេឃមានដូចគ្នាហើយ។ អរគុណហើយ កូនសម្លាញ់ កូនបានផ្តល់ភាពរីករាយ និងសុភមង្គលដល់ម៉ាក់ពេញមួយជីវិត។

៣. គ្រួសារមានភាពស្រុះស្រួលគ្នា

E325f799464a65f3c88c0b9ad7c752ab

គ្រួសារដែលស្រុះស្រួលគ្នានិយាយចំពោះមនុស្សស្រីដែលចង់បានសុភមង្គលម្នាក់ គឺមិនអាចខ្វះបានឡើយ។ មានឪពុកម្តាយ និងឪពុកម្តាយក្មេកស្រលាញ់អ្នក ប្រហែលជាដូចអ្វីដែលជាការរំពឹងទុករបស់មនុស្សស្រីគ្រប់គ្នានាពេលបច្ចុប្បន្ននេះហើយ។

មនុស្សស្រីដែលមានសុភមង្គលម្នាក់ ប្រាកដណាស់គឺរស់នៅក្នុងមជ្ឈដ្ឋានបរិយាកាសកក់ក្តៅ មានសុភមង្គល និងសុខដុមរមនា។

ប្រសិនបើនៅក្នុងផ្ទះឈ្លោះគ្នារាល់គ្នា កូនប្រសារម្តាយក្មេងមិនត្រូវគ្នា ឪពុកម្តាយមិនស្រលាញ់ ដូច្នេះ ខ្ញុំគិតថាមនុស្សស្រីបែបនេះគឺគ្មានសុភមង្គលឡើយ។

៤. មុខរបរដែលខ្លួនចូលចិត្ត

7001896b1338e1cd8f2d2ec758bedfea

ប្រាកដណាស់ ក្រៅពីប្តី កូន និងគ្រួសារហើយ សុភមង្គលរបស់មនុស្សស្រីក៏ត្រូវការការទទួលស្គាល់ពីសង្គម និងការផ្តល់តម្លៃដែលខ្លួនស្វែងរកក្នុងអាជីពការងារផងដែរ ។

ដូច្នេះហើយ មនុស្សស្រីត្រូវការមានមុខរបរមួយផ្ទាល់ខ្លួនសម្រាប់មកបំពេញឲ្យខ្លួនឯងរឹតតែល្អប្រសើរមួយកម្រិតទៀត។ ដ្បិតតែពួកយើងជាមនុស្សស្រីធម្មតាមែន ហើយអាជីពការងារក៏មិនធំអស្ចារ្យអីមែន តែក្នុងនាមជាមនុស្សស្រីម្នាក់មាននូវការងារមុខរបរដែលខ្លួនស្រលាញ់ គឺជាសុភមង្គល និងភាពជោគជ័យមួយផងដែរ។

៥. មានពេលវេលាផ្ទាល់ខ្លួន

Cbb7f96747c46c73d48f8cfd3025be1b

មនុស្សស្រីដែលមានសុភមង្គលម្នាក់ គួរតែចេះរីករាយនឹងពេលវេលាផ្ទាល់ខ្លួនដូចជាមើលសៀវភៅដែលខ្លួនចូលចិត្ត ស្តាប់បទចម្រៀងដែលខ្លួនពេញចិត្ត ណាត់មិត្តភ័ក្រ្ត៤ ៥នាក់ដើរផ្សារទិញឥវ៉ាន់ ញ៉ាំអាហារ ជជែកលេង ឬក៏ទៅដើរកម្សាន្ត នេះក៏ប្រហែលជាអ្វីដែលមនុស្សស្រីគ្រប់រូបចង់បានដែរ។

តែបើមនុស្សស្រីម្នាក់ មួយថ្ងៃៗនៅក្បែរកូន ក្បែរប្តី វីវក់តែរឿងការងារ គ្មានពេលវេលាលំហែ និងកម្សាន្តផ្ទាល់ខ្លួនសោះនោះ តើគាត់អាចមានសុភមង្គលទេ? ដូច្នេះហើយ មនុស្សស្រីម្នាក់ដែលបាត់បង់សេរីភាពផ្ទាល់ខ្លួន នាងជាមនុស្សស្រីដែលគួរឲ្យអាណិតណាស់ ។

មនុស្សស្រីគ្រប់រូប គួរតែមានពេលវេលាផ្ទាល់ខ្លួន ធ្វើរឿងដែលខ្លួនចូលចិត្ត បែបនេះទើបអាចធ្វើឲ្យភាពនឿយហត់ទាំងរូបកាយ និងដួងចិត្តអាចរំសាយបាន។

អ្វីដែលខ្ញុំត្រូវការមិនច្រើនទេ ហើយខ្ញុំសុទ្ធតែទទួលបានអស់ហើយ បែបនេះទើបជាសុភមង្គលនៅក្នុងជីវិត៕

ប្រភព ៖ បរទេស / ប្រែសម្រួល ៖ Mythical Bird