ដើម្បីធ្វើឲ្យជីវិតមានក្ដីសុខយូរអង្វែង សូមទម្លាក់ចោលភ្លាមនូវអាកប្បកិរិយាមិនល្អ ៣ នេះ – Pelklas ជីវិត&កម្សាន្ត សុខភាព | Pelklas

ដើម្បីធ្វើឲ្យជីវិតមានក្ដីសុខយូរអង្វែង សូមទម្លាក់ចោលភ្លាមនូវអាកប្បកិរិយាមិនល្អ ៣ នេះ

មនុស្សគ្រប់ដែលបានកើតមកលើលោកនេះកើតមកតែងតែចង់បានជីវិតមួយរស់នៅប្រកបដោយភាពថ្លៃថ្លូរ មានទ្រព្យសម្បិត្ត ជីវិតពោរពេញទៅដោយសេចក្ដីសុខ។ ដូច្នេះ ប្រសិនបើអ្នកចង់បានជីវិតមានសន្តិភាពនិងសុខភាពល្អ អ្នកត្រូវតែជៀសឲ្យឆ្ងាយពីអាកប្បកិរិយាទាំង ៣ ខាងក្រោមនេះ។

ការចូលគេង​យប់ជ្រៅ

ការគេងដើរតួនាទីយ៉ាងសំខាន់សម្រាប់សុខភាព មនុស្សនិងសត្វអាចអភិវឌ្ឍរាងកាយបានលុះត្រាតែពួកគេគេងឲ្យបានគ្រប់គ្រាន់។ យ៉ាងណា ការចូលគេងយប់ជ្រៅជាញឹកញាប់នឹងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កោសិកានិងសរីរាង្គខាងក្នុង។ ការគេងផ្តល់សារធាតុចិញ្ចឹមដល់រាងកាយ នាំមកនូវកោសិកាដែលមានសុខភាពល្អដើម្បីជំនួសកោសិកាដែលខ្សោយ ប៉ុន្តែប្រសិនបើអ្នកមិនគេងពេញមួយយប់ដំណើរការនេះនឹងពន្យារពេលធ្វើឱ្យរាងកាយទន់ខ្សោយនិងខ្សោយទៅ។

កំហឹងមិនអាចគ្រប់គ្រងបាន

ការខឹងច្រើនពេកមិនមែនជាប្រាជ្ញាទេ ព្រោះនៅពេលដែលអ្នកខឹងដោយមិនចេះគ្រប់គ្រងខ្លួនឯង នោះវាងាយស្រួលក្នុងការធ្វើអ្វីខុស។ ចំពោះរាងកាយកំហឹងអាចជះឥទ្ធិពលធំដល់សុខភាព។

យោងតាមការស្រាវជ្រាវរបស់លោកខាងលិចបានថ្លែងថា កំហឹងដែលមិនអាចគ្រប់គ្រងបានមានសក្តានុពលបង្កឱ្យមានជំងឺ ២០ ផ្សេងៗគ្នា។ ដូច្នេះ ការរៀនពីវិធីទប់កំហឹងគឺជាជំហានដ៏សំខាន់មួយដើម្បីធ្វើឱ្យជីវិតរបស់អ្នកកាន់តែមានភាពសុខដុមរមនានិងយូរអង្វែង។

ចំណង់ចង់ញ៉ាំច្រើនលើសលប់

ជំងឺជាច្រើនអាចកើតឡើងដោយសារគ្រោះមហន្តរាយចេញពីមាត់។ ប្រយោគនេះបញ្ជាក់ផងដែរថា បំណងប្រាថ្នាការចង់ញ៉ាំខុសប្រមាណនឹងប៉ះពាល់ដល់ជីវិតរបស់យើង។ ឧទាហរណ៍, ការទទួលទានអាហារបីពេលក្នុងមួយថ្ងៃមិនទៀងទាត់ ការញ៉ាំខ្លាញ់ច្រើន អាហាររហ័សខ្វះបន្លែច្រើនពេក។ ប្រសិនបើអ្នកមិនដឹងពីវិធីគ្រប់គ្រងការញ៉ាំរបស់អ្នកទេ វានឹងប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ហើយពេលមានជំងឺអាចយឺតពេលនឹងសោកស្តាយ។

ប្រភព៖ បរទេស