ប្រុសៗចង់យកកូនស្រីគេមកចិញ្ចឹម ត្រូវមាន ៥ ចំណុចនេះសិន – Pelklas ជីវិត&កម្សាន្ត ស្នេហា | Pelklas

ប្រុសៗចង់យកកូនស្រីគេមកចិញ្ចឹម ត្រូវមាន ៥ ចំណុចនេះសិន

ប្រុសៗ មិនមែនចង់ការក៏ការនោះទេ ជីវិត និងអនាគតកូនស្រីគេកុំចេះតែយកមកលេងសើច ឬនាំឱ្យមកលំបាកវេទនា គ្រាំគ្រាជាមួយអ្នក។ មិនមែនព្រោះតែការសប្បាយមួយពេល មិនមែនព្រោះតែស្រឡាញ់គេ ចង់បានគេតែម្យ៉ាង ក៏សម្រេចចិត្តរៀបការ ទាំងខ្លួនគ្មានអ្វីនោះឡើយ។ អ្នកជាអនាគតស្វាមី ជាឪពុក ជាមេគ្រួសារ ដាច់ខាត ត្រុវច្បាស់លាស់ថា អ្នកមានចំណុចល្អគ្រប់គ្រាន់ នឹងសាងគ្រួសារបាន ចាំសម្រេចចិត្តរៀបការ មិនទាន់ហួសពេលឡើយ។

យ៉ាងណាមិញ ប្រសិនបើអ្នកមានប៉ុន្មានចំណុចនេះ សមល្មមនឹងគ្រប់គ្រាន់សម្រាប់អ្នក អាចរៀបការសាងគ្រួសារបាន បើអ្នកមានទាំង ៥ ចំណុចនេះ ៖

១. រឹងប៉ឹងទាំងចិត្ត និងកាយ

រឹងមាំ មានសុខភាពល្អ ទាំងកាយ និងចិត្ត អាចនិយាយបានថា ជាមនុស្សមាំមួន អាចមើលថែខ្លួនឯង និងដៃគូបាន ដោយមិនធ្វើជាបន្ទុកដល់ដៃគូ។

4c36e272c62d2de5745f2ee97ee0586c

២. ស្មោះត្រង់នឹងដៃគូ មិនប្រួលប្រែ

មានចិត្តស្មោះស្ម័គ្រ ស្រឡាញមួយដឹងមួយ មិនដែលមានចិត្តវៀចវេរប្រួលប្រែ នោះបញ្ជាក់ថា អ្នកពិតជាច្បាស់លាស់នឹងដៃគូរបស់អ្នកប្រាកដណស់ អាចសាងអនាគតជាមួយគ្នាបាន។

៣. ចាស់ចិត្តចាស់គំនិតក្នុងរឿងស្នេហា

ចាស់ចិត្ត ចាស់គំនិត ចេះគិត ចិត្តធ្ងន់ មានអធ្យាស្រ័យល្អ ចេះយោគយល់ និងមានហេតុផល មិនឆេវឆាវ ឆាប់ខឹងដូចក្មេង នោះជីវិតគូរបស់អ្នកនឹងល្អប្រសើរ ត្រជាក់ត្រជុំ មិនងាយនឹងប្រេះឆា។

47cbb5b87c260ecc91fb928c5130ff03

៤. ចេះចង់មានចង់បាន

បើអ្នកចេះធ្វើការ រកស៊ី ចេះទុកដាក់ ចិត្តចេះចង់មានបាននឹងគេ នោះអ្នកអាចមានលទ្ធភាព សាងគ្រួសារបានហើយ ព្រោះអ្នកអាចរ៉ាប់រង នូវបន្ទុកផ្នែកការចាយវាយសម្រាប់គ្រួសារបាន។

៥. ក្លាហាន ហ៊ានប្រឈមមុខដោះស្រាយបញ្ហា

ជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវ ចេះចងក៏ចេះស្រាយ ចេះប្រឈមមុខនឹងរឿងគ្រប់យ៉ាង អាចដោះស្រាយបញ្ហាបាន ដោយមិនទន់ជ្រាយ មិនគេចវេះ ឬបោះបង់ ទុកឱ្យដៃគូប្រឈមមុខនឹងទុក្ខលំបាកតែម្នាក់ឯង៕