មិនសំខាន់ទេថា គេស្រឡាញ់យើងវិញឬក៏អត់ សំខាន់យើងត្រូវធ្វើឱ្យល្អបំផុត សម្រាប់មនុស្សដែលយើងស្រឡាញ់ – Pelklas ជីវិត&កម្សាន្ត ស្នេហា | Pelklas

មិនសំខាន់ទេថា គេស្រឡាញ់យើងវិញឬក៏អត់ សំខាន់យើងត្រូវធ្វើឱ្យល្អបំផុត សម្រាប់មនុស្សដែលយើងស្រឡាញ់

អ្នកដទៃប្រាកដជានិយាយថា " ល្ងង់ណាស់ គេមិនស្រឡាញ់ហើយ នៅល្អនឹងគេដល់ណា ព្យាយាមធ្វើដើម្បីគេធ្វើអ្វីទៀត គ្មានបានប្រយោជន៍អីទេ គេនៅតែមើលមិនឃើញយើង គេនៅតែមិនស្រឡាញ់យើងដដែលហ្នឹង នៅប្រឹងបន្តធ្វើអ្វី ... " ។ តែចង់សួរថា ស្រឡាញ់នរណាម្នាក់ ត្រឹមធ្វើល្អនឹងគេ លះបង់ឱ្យគេ ធ្វើអ្វីៗដើម្បីគេ ព្រោះតែចង់បានប្រយោជន៍តែប៉ុណ្ណឹងមែនទេ? ចុះចង់បានប្រយោជន៍អ្វី? ចង់ឱ្យគេស្រឡាញ់វិញ? ក្ដីស្រឡាញ់ គឺការលះបង់ មិនមែនធ្វើទាំងបង្ខំ ឬធ្វើដើម្បីចង់បាន ក្ដីស្រឡាញ់តបស្នងមកវិញឡើយ។

207a5e860c89271272ff87cc5c394a3c

ស្រឡាញ់មនុស្សម្នាក់ ព្រោះស្រឡាញ់ ធ្វើអ្វីៗដើម្បីគេ ព្រោះចង់ឃើញគេមានក្ដីសុខ ព្យាយាមនៅក្បែរគេ ព្រោះមិនចង់ឃើញគេឯកា ទោះចុងក្រោយ មានឈ្មោះថា ត្រឹមជាមនុស្សល្អ មិត្តល្អ វាក៏បានអស់ចិត្ត យ៉ាងហោច យើងបានធ្វើដើម្បីមនុស្សដែលយើងស្រឡាញ់ កុំចង់បានអ្វីពីគេមកវិញ តែត្រូវចាំថា ថ្ងៃណាមួយ អ្វីដែលយើងធ្វើដើម្បីគេ ក្ដីស្រឡាញ់ដែលយើងមានចំពោះគេ វានឹងក្លាយជាការចងចាំដ៏ល្អសម្រាប់គេ ពេញមួយជីវិត គ្មានថ្ងៃបំភ្លេចបានឡើយ ហើយគេនឹងដឹងថា យ៉ាងហោចណាស់ យើងជាមនុស្សល្អបំផុតសម្រាប់គេដែរ។

C8b0479e34fc463ad11c180e3fefb78b

ពេលខ្លះ ការដែលធ្វើជាមនុស្សល្ងង់ម្នាក់នោះ វាក៏មានក្ដីសុខខ្លាំងបំផុត ព្រោះបានឃើញមនុស្សដែលខ្លួនឯងស្រឡាញ់ បានសុខ ជោគជ័យក្នុងជីវិត ទោះយើងមិនមែនមនុស្សក្នុងបេះដូងគេ តែយើងជាមនុស្សដែលស្ថិតនៅក្នុងចិត្តគេជារៀងរហូតទៅ ដ្បិតថាយើងមិនមែនជាសង្សារ ឬមនុស្សដែលគេស្រឡាញ់ តែជឿទៅថា យើងប្រាកដជាមនុស្សដែលសំខាន់បំផុតសម្រាប់គេ សំខាន់ជាងសង្សាររបស់គេទៅទៀត ពេលខ្លះ គេអាចនឹងព្រមបាត់បង់សង្សារគេ តែគេមិនចង់បាត់បង់យើងឡើយ យើងមិនមែនជាមនុស្សដែលគេស្រឡាញ់ តែយើងជាមនុស្សដែលគេត្រូវការខ្លាំងបំផុត៕

A7bf93c8ec21d419f11e646faf1233ce

អត្ថបទ ៖ មនុស្សចុងក្រោយ / Knongsrok