ឈប់រង់ចាំទៅ! សកម្មភាពទាំង ៣ នេះ បង្ហាញថា​ នាងគ្រាន់តែលេងសើចប៉ុណ្ណោះ មិនបានស្រឡាញ់អ្នកនោះឡើយ – Pelklas ជីវិត&កម្សាន្ត | Pelklas

ឈប់រង់ចាំទៅ! សកម្មភាពទាំង ៣ នេះ បង្ហាញថា​ នាងគ្រាន់តែលេងសើចប៉ុណ្ណោះ មិនបានស្រឡាញ់អ្នកនោះឡើយ

ប្រុសៗកត់ចំណាំទុកទៅ បើ​មនុស្ស​ស្រី​មាន​ទង្វើ​មួយ​ក្នុង​ចំណោម​ទង្វើ​ទាំង ៣ ​យ៉ាង​ខាង​ក្រោម​នេះ​ ក៏មាន​ន័យ​ថា នាងគ្រាន់តែ​​តែ​លេង​សើច​ជាមួយអ្នកតែប៉ុណ្ណោះ មិនបានច្បាស់លាស់ ឬក៏ស្រឡាញ់អ្នកនោះឡើយ។

១. តែស្នើសុំលុយ ឬអំណោយពីអ្នក

មនុស្ស​ស្រី​មាន​ស្នេហា ​តែង​តែ​មក​សុំ​លុយ​សុំ​អំណោយ បុរស​ប្រាកដ​ជា​ពិចារណា​ឡើង​វិញ។ ពួកគេមានគោលដៅច្បាស់លាស់ និងគិតតែពីខ្លួនឯងប៉ុណ្ណោះ។ ពួកគេពូកែគិតគូរណាស់ ហើយក៏ពូកែកេងប្រវ័ញ្ចផងដែរ។

នៅពេលដែលឈ្លោះគ្នា ហើយត្រឡប់មកត្រូវគ្នាវិញ ពួកគេនឹងប្រើប្រាស់ឱកាស និងជំនាញជាច្រើនដើម្បីស្នើសុំអំណោយ សុំលុយជាថ្នូ។ ជាពិសេស​ពួកគេ​មាន​សមត្ថភាព​លើក​ទឹកចិត្ត​បុរស​បាន​យ៉ាង​ល្អ​។

នេះ​ធ្វើ​ឱ្យ​បុរស​ចូល​ចិត្ត​ និង​សុខ​ចិត្ត​ចំណាយ​ប្រាក់​ឱ្យ​គេ។ នៅពេលនោះ អ្នកគ្រាន់តែគិតថា ស្នេហាមិនគួរត្រូវបានច្បាស់លាស់ទេ សូម្បីតែរឿងលុយកាក់ក៏ដោយ ដោយមិនដឹងថាអ្នកកំពុងត្រូវបានបោកប្រាស់ច្បាស់ណាស់។ ស្នេហាពិតនឹងសុខចិត្តចាយលុយ។ ប៉ុន្តែ​មនុស្ស​ស្រី​ប្រភេទ​នេះ ​គ្រាន់​តែ​បំពេញ​បំណង​ប្រាថ្នា​របស់​ខ្លួន​នាងតែប៉ុណ្ណោះ។

1

២. ខ្វល់តែពីតម្រូវការផ្ទាល់ខ្លួន

នៅក្នុងក្រសែភ្នែករបស់ស្ត្រីនេះ បុរសត្រូវបានគេមើលឃើញថា ជាឧបករណ៍សម្រាប់បំពេញតម្រូវការនាងតែប៉ុណ្ណោះ។ នៅពេលត្រូវការ នាងនឹងទូរស័ព្ទទៅអ្នក ប៉ុន្តែនៅពេលដែលមិនត្រូវការ នាងនឹងចៀសវាង ស្វែងរកហេតុផលគ្រប់គ្រាន់ដើម្បីបដិសេធអ្នក។

មនុស្ស​ស្រី​ប្រភេទ​នេះ​មិន​ស្រលាញ់​អ្នក​ទេ ទោះ​នាង​ធ្វើ​អ្វី​ គឺ​គិត​តែ​ពី​ខ្លួន​នាង។ ហើយការនៅជាមួយអ្នក គឺដោយសារតែនាងនៅតែអាចទាញយកប្រយោជន៍ពីអ្នក នៅពេលដែលនាងរកឃើញបុរសផ្សេងទៀត ដែលល្អជាងនាង នាងនឹងត្រៀមខ្លួនដើម្បីទាត់អ្នកចោលនៅពេលណាមួយ។

2

៣. មិនទាន់រួចរាល់សម្រាប់ទំនាក់ទំនងយូរអង្វែង

នៅពេលដែលមនុស្សពីរនាក់ស្រលាញ់គ្នា ប៉ុន្តែនាងតែងតែរកលេសថា នាងមិនទាន់ត្រៀមខ្លួនសម្រាប់ទំនាក់ទំនងរយៈពេលវែង មានន័យថា នាងទើបតែស្រលាញ់អ្នក ឬត្រឹមពិចារណាស្រឡាញ់អ្នកតែប៉ុណ្ណោះ។ ក្នុងចិត្តនាងមានការប្រៀបធៀប ស្ទាក់ស្ទើរ ឬមិនចង់កាន់ដៃគ្នាពេញមួយជីវិតឡើយ។ ដូច្នេះ​មនុស្ស​ប្រុស​កុំ​ល្ងង់​ក្នុង​ការ​រង់ចាំ។ អ្នកមិនមែនជាអ្នកដែលនាងពិតជាចង់នៅជាមួយរហូតដល់នាងចាស់នោះទេ៕