ស្រីៗ បើមិនចង់ឱ្យប្ដីធុញទ្រាន់ និងទើសទាល់ចិត្ត ឈប់មានគំនិតសួរនាំរឿងទាំង ៣ យ៉ាងនេះទៀត – Pelklas ជីវិត&កម្សាន្ត | Pelklas

ស្រីៗ បើមិនចង់ឱ្យប្ដីធុញទ្រាន់ និងទើសទាល់ចិត្ត ឈប់មានគំនិតសួរនាំរឿងទាំង ៣ យ៉ាងនេះទៀត

មនុស្សជាច្រើនគិតថា បើជាប្ដីប្រពន្ធ អាចនិយាយជាមួយគ្នាបានគ្រប់រឿង ពុំគួរមានរឿងលាក់លៀម បិទបាំងចំពោះគ្នានោះឡើយ។ ហើយក៏មានមនុស្សស្រីខ្លះគិតថា រាល់សំណួរដែលនាងសួរទៅប្ដី ស្វាមីត្រូវតែឆ្លើយតបប្រាប់នាងវិញទាំងអស់ តែយ៉ាងណាមិញ ស្ត្រីដែលឆ្លាត ពុំគួរសួរនាំប្ដីអំពីរឿងទាំង ៣ យ៉ាងខាងក្រោមនេះឡើយ បើមិនចង់ឱ្យទំនាក់ទំនងប្ដីប្រពន្ធមានបញ្ហា បើមិនចង់ឱ្យគ្រួសារត្រូវបែកបាក់។

១. ហាមសួរថា តើគាត់ស្រឡាញ់អ្នកឬអត់?

ក្នុង​រឿង​ស្នេហា ប្រសិនបើ​បុរស​ម្នាក់​ពិតជា​ស្រឡាញ់​អ្នក គាត់​នឹង​បង្ហាញ​ការស្រលាញ់​ចំពោះ​អ្នក​ដោយ​ទង្វើ និង​កាយវិការ។ ដូច្នេះ​ហើយ ស្ត្រី​មិន​ចាំ​បាច់​សួរ​ប្តី​ថា​ស្រលាញ់​ខ្លួន​ឬ​អត់នោះទេ។ ស្ត្រីត្រូវជឿជាក់លើខ្លួនឯង និងសេចក្តីស្រឡាញ់ដែលស្វាមីមានចំពោះអ្នក។ ការ​ដែល​អ្នក​សួរ​សំណួរ​បែប​នេះ​ វាបង្ហាញ​ពី​ភាព​អសន្តិសុខ និង​ការ​ខ្វះ​ទំនុក​ចិត្ត​លើ​ស្នេហា​ដែលគាត់បានផ្ដល់ឱ្យអ្នក។

ស្ត្រី​ឆ្លាត​ដឹង​ពី​របៀប​មាន​ទំនុក​ចិត្ត និង​គ្រប់គ្រង​ជីវិត​របស់​ខ្លួន។ ពួកគេមិនខ្លាចបុរសចាកចេញ ឬឈប់ស្រឡាញ់នោះឡើយ។ ជំនួសឱ្យការសួរប្តីរបស់អ្នកថា តើគាត់ស្រលាញ់អ្នកទេ អ្នកគួរតែផ្តោតលើការស្រលាញ់ខ្លួនឯង មើលថែខ្លួនឯង និងបញ្ចេញភាពទាក់ទាញ បង្ហាញពីតម្លៃនៃខ្លួនអ្នក ដែលធ្វើឱ្យគាត់មានមោទកភាពចំពោះអ្នកវិញ។ ប្រសិនបើស្វាមីរបស់អ្នកពិតជាស្រឡាញ់អ្នក គាត់នឹងជម្នះរាល់ការលំបាក និងឧបសគ្គទាំងអស់ ដើម្បីកសាងគ្រួសារដ៏រីករាយជាមួយអ្នក។

1

២. ហាមសួរពីការចំណាយ ឬកាយចាយវាយរបស់គាត់

ដើម្បី​មាន​សុភមង្គល​ក្នុង​ជីវិតអាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី ភរិយា​ត្រូវ​ជឿជាក់​លើ​ស្វាមី ហើយ​មិន​គួរ​ចង់​ដឹង​អំពី​ការ​ចំណាយ​ផ្ទាល់ខ្លួន​របស់​គាត់​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្នក​គួរ​តែ​ផ្តល់​កន្លែង​គ្រប់គ្រាន់​ដល់​ប្តី​របស់​អ្នក ​ដើម្បី​ឱ្យ​គាត់​មាន​អារម្មណ៍​មានសេរីភាព​ និង​សុខ​ស្រួល។ ស្ត្រីឆ្លាតដឹងពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារឱ្យបានត្រឹមត្រូវ។ នៅក្នុងសេចក្ដីស្រឡាញ់ មនុស្សគ្រប់រូបត្រូវការភាពឯកជន ហើយអាពាហ៍ពិពាហ៍ក៏ដូចគ្នាដែរ។

បុរស​ត្រូវ​ការ​លុយ​សម្រាប់​ចាយវាយ​ប្រចាំថ្ងៃ បំពេញ​តម្រូវការ​គ្រួសារ និង​ទិញ​អំណោយ​ជូន​ភរិយា។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើប្រពន្ធតែងតែសួរថា ប្ដីចំណាយលុយលើអ្វីខ្លះ ចាយទៅទីណាខ្លះ គាត់នឹងមានអារម្មណ៍មិនល្អឡើយ ហើយក៏យល់ថា នេះជាសម្ពាធមួយដែរ។

រឿង​លុយកាក់​អាច​ធ្វើ​ឱ្យ​មនុស្ស​ពីរ​នាក់​ឈ្លោះ​គ្នា​បាន។ លុយអាចជួយរក្សាទំនាក់ទំនងបាន ប៉ុន្តែវាក៏អាចធ្វើឱ្យមនុស្សពីរនាក់បែកគ្នាបានផងដែរ។ ដូច្នេះហើយ ស្ត្រីឆ្លាតនឹងប្រើលុយដើម្បីរក្សាស្នេហាក្នុងអាពាហ៍ពិពាហ៍ ផ្តល់ឱ្យប្តីនូវកន្លែងដាច់ដោយឡែក និងផ្ទះដែលមានស្ថិរភាព ដោយមិនចាំបាច់ព្រួយបារម្ភអំពីតម្លៃអាហារ និងសម្លៀកបំពាក់។

២

៣. ហាមសួរអំពីអាថ៌កំបាំងឯកជនរបស់គាត់

ក្នុង​អាពាហ៍ពិពាហ៍ សូម្បី​តែ​ស្វាមី​បើក​ចិត្ត​ប៉ុនណា ក៏​នៅ​តែចង់រក្សា​អាថ៌កំបាំង​ឯកជន​ដដែល។ ក្នុង​នាម​ជា​ភរិយា ស្ត្រី​មិន​គួរសួរនាំ ជីកឫសគល់​ពី​រឿង​ឯកជន​របស់​ស្វាមី​ច្រើនឡើយ ប៉ុន្តែ​គួរ​ទទួល​ស្គាល់​ថា​ខ្លួន​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ជឿជាក់​លើ​ស្វាមីឱ្យបានច្រើន។

សុភមង្គល​អាពាហ៍ពិពាហ៍ ​កើត​ចេញ​ពី​ការ​ទទួល​យក​អាថ៌កំបាំង​របស់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មិន​ឆ្លៀត​ពេល​ចូល​ទៅ​រុករក​អាថ៌កំបាំង​ទាំង​នោះឡើយ។ ការ​ទទួល​យក​បុរស​ដែល​មិន​ល្អ​ឥត​ខ្ចោះ​ នឹង​ជួយ​ឱ្យ​សេចក្ដី​ស្រឡាញ់​រវាង​ប្ដី​ប្រពន្ធ​ មាន​សេចក្ដី​ស្រឡាញ់ធំធេង និង​ស្ថិតស្ថេរ​យូរ​អង្វែង។

មនុស្សគ្រប់រូបសុទ្ធតែមានអាថ៌កំបាំងរៀងៗខ្លួន មិនថាបុរស និងស្ត្រី សូម្បីតែពេលរៀបការរួចក៏ដោយ។ អាថ៌កំបាំង​ខ្លះ បុរស​នឹង​រក្សា​ការ​សម្ងាត់​ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ប្ដី​ប្រពន្ធ និង​ចៀសវាង​ធ្វើ​ឱ្យ​ប្រពន្ធ​យល់​ខុស។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលស្ត្រីយល់ និងទទួលយកបុរសដែលមិនល្អឥតខ្ចោះនោះ វានឹងក្លាយជាវិធីមួយដើម្បីដាស់សេចក្តីស្រឡាញ់ និងការទុកចិត្តរបស់បុរសក្នុងអាពាហ៍ពិពាហ៍៕

អត្ថបទ ៖ បរទេស / Knongsrok