ឆ្លងផុតថ្ងៃសីល ១៥ កើតនេះទៅ អ្នកឆ្នាំទាំង ៣ ជីវិតនឹងចាប់ផ្ដើមពោរពេញដោយក្ដីសុខ និងលាភសំណាង – Pelklas ជីវិត&កម្សាន្ត | Pelklas

ឆ្លងផុតថ្ងៃសីល ១៥ កើតនេះទៅ អ្នកឆ្នាំទាំង ៣ ជីវិតនឹងចាប់ផ្ដើមពោរពេញដោយក្ដីសុខ និងលាភសំណាង

តាមហោរាសាស្ត្រ អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ នឹងដំណើរការជោគជ័យក្រោយថ្ងៃពេញបូណ៌មី ខែមាឃនេះតទៅ។

១. ឆ្នាំវក

អ្នក​កើត​ឆ្នាំ​ស្វា មាន​ភាព​ឆ្លាត​វៃ ស្លូតបូត ប៉ុន្តែ​ងាយ​នឹង​តាំង​ចិត្ត​។ បើមនុស្សឆ្នាំស្វាមាន​ឆន្ទៈ​ប្រឹងប្រែង​ខ្លាំង​ជាង​នេះ អ្នក​ប្រាកដ​ជា​ទទួល​បាន​ជោគជ័យ និង​ក្លាយ​ជា​អ្នក​មាន។ ជោគ​វាសនា​ស្ថិត​ក្នុង​ភាព​ស្លូតបូត​បាន​ជួប​ប្រទះ​នឹង​អំពើ​ល្អ ដូច្នេះ​តែង​ទទួល​បាន​លាភ​សំណាង​ក្នុង​ជីវិត ។ កន្លង​មកអ្នក​ឆ្នាំ​វក ធ្វើ​មិន​បាន​ល្អ លុយកាក់​ចូល​តែ​រក្សា​ទុក​មិន​បាន ។

ហោរាសាស្ត្រ​ទស្សន៍ទាយ​ថា​ក្រោយ​ពេញបូណ៌មីនេះទៅ ជីវិត​របស់​អ្នក​​នឹង​មាន​ការ​ប្រែប្រួល​ជា​វិជ្ជមាន។ ជោគ​វាសនា​ការងារ​ដំណើរការ​ទៅ​ដោយ​រលូន សំណាង​ល្អ​។ មុន​នឹង​ឈាន​ដល់​ជោគ​ជ័យ​នោះ ឆ្នាំ​ស្វា​ត្រូវ​ស្ងប់​ចិត្ត​ដើម្បី​កុំ​ឱ្យ​ឱកាស​ល្អ​កន្លង​ហួស។

១

២. ឆ្នាំឆ្លូវ

កន្លង​មក មនុស្សឆ្នាំគោ​ជួប​ការ​លំបាក និង​ឧបសគ្គ​ជា​ច្រើន​ទាំង​ការងារ និង​ជីវិត។ ក្នុង​ពេល​ខាង​មុខ​នេះ ជោគ​វាសនា​នឹង​រលាស់​ចេញ​ពី​សំណាង​អាក្រក់ មាន​លាភ​ចូល​ហូរហៀរ ហើយ​រាសី​នឹង​ភ្លឺ​ថ្លា​ឡើង​។

បន្ទាប់ពីថ្ងៃសីលខែពេញបូណ៌មី ដោយសារការជួយពីមនុស្សខ្ពង់ខ្ពស់ ឆ្នាំឆ្លូវបានដកចេញនូវការលំបាកយ៉ាងឆាប់រហ័ស ក្រោកឡើងដើម្បីអះអាងពីសមត្ថភាព និងតួនាទីរបស់ខ្លួន។ លុយកាក់ ក៏ដូចជា​ការងារ​របស់​គោ​ប្រព្រឹត្តទៅ​ដោយ​រលូន និង​មាន​លាភ​សំណាង​ច្រើន​។ ដំបូន្មានសម្រាប់សញ្ញារាសីចក្រនេះ គឺត្រូវខិតខំជានិច្ចនៅកន្លែងធ្វើការ កុំអង្គុយស្ងៀម ហើយរង់ចាំជំនួយរបស់អ្នក។

២

៣. ឆ្នាំជូត

អ្នក​កើត​ឆ្នាំ​ជូត មាន​ទេព​កោសល្យ​ភាព​ជា​អ្នក​ដឹក​នាំ និង​មាន​សមត្ថភាព​គ្រប់​គ្រង​ល្អ។ អ្នកគឺជាមនុស្សឆ្លាតវៃ ច្នៃប្រឌិត រហ័សរហួន មានធនធាន។ កណ្តុរចំណាយពេលច្រើនក្នុងការស្វែងរកប្រាក់ និងឋានៈ។ បើគ្មានរឿងទាំងពីរនេះទេ ជីវិតក៏គ្មានន័យដែរ។

ហោរាសាស្ត្រ ទស្សន៍ទាយថា ក្រោយពេញបូណ៌មី ខែមាឃនេះទៅ អ្វី​ដែល​អ្នកត្រូវ​ធ្វើ ​គឺ​ចាប់​យក​ឱកាស​ល្អ​ៗ​ដែល​បង្ហាញ​នៅ​ចំពោះ​មុខ​គេ៕

* អត្ថបទសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!