មនុស្សប្រុសប្រុងក្បត់ នឹងបញ្ចេញនូវចរិត ២ យ៉ាងនេះ – Pelklas ជីវិត&កម្សាន្ត | Pelklas

មនុស្សប្រុសប្រុងក្បត់ នឹងបញ្ចេញនូវចរិត ២ យ៉ាងនេះ

ជាការពិតណាស់ ភាគច្រើននៃមនុស្សប្រុស ទោះមានប្រពន្ធស្អាត ល្អខ្លាំងប៉ុនណា ក៏នៅតែសាវា មិនចេះឆ្អែតឆ្អន់ គង់តែក្បត់ប្រពន្ធទៅមានស្រីខាងក្រៅដោយងាយ។ យ៉ាងណាមិញ បើចង់ដឹងថា ប្ដីក្បត់ ឬអត់ មនុស្សស្រីអាចសម្គាល់បានតាមរយៈទម្លាប់ ២ យ៉ាងដូចខាងក្រោមនេះ អ្នកនឹងដឹងកាន់តែច្បាស់។

១. មានទំនាក់ទំនងច្រើនជាមួយមនុស្សភេទផ្ទុយ

1

បុរសដែលងាយនឹងផិតក្បត់ តែងតែចូលចិត្តក្លែងបន្លំខ្លួនគាត់មានរូបរាងស្អាត បន្ទាប់មកគាត់តែងតែទៅកន្លែងដែលមានមនុស្សច្រើនដើម្បីជួប និងសេពគប់នារីស្អាតៗ។

ទូរសព្ទដៃរបស់ពួកគេ ច្រើនតែរក្សាទុកព័ត៌មានទំនាក់ទំនងជាច្រើន ជាមួយមនុស្សភេទផ្ទុយ អាចមានរូបភាពស្ត្រីជាច្រើន ព្រោះពួកគេមានទំនាក់ទំនងមិនច្បាស់លាស់។

មនុស្សប្រភេទនេះពិតជាគ្មានទំនួលខុសត្រូវ។ គេ​និយាយ​ជាមួយ​មនុស្ស​ស្រី​គ្រប់​ពេល គិត​តែ​ពី​ខ្លួន​ឯង ​មិន​បរិសុទ្ធចិត្តឡើយ។ អ្នកជំនាញផ្នែកចិត្តសាស្រ្តនិយាយថា បុរសទាំងនេះមានការជាប់ពាក់ព័ន្ធក្នុងទំនាក់ទំនងនិម្មិតច្រើនជាងការពិត ដែលធ្វើឱ្យពួកគេងាយនឹងក្បត់ប្រពន្ធ។

២. តែងតែគិតតែពីខ្លួនឯង

2

បុរស​បែប​នេះ​តែង​តែ​ចង់​បង្ហាញ​សិទ្ធិ​អំណាច​របស់​ខ្លួន​ មិន​ថា​នៅ​ទី​ណា​ក៏​ដោយ។ ពួកគេតែងតែមើលថែខ្លួនឯង ដោយមិនគិតពីអ្វីដែលអ្នកដទៃគិតនោះទេ។ ពួកគេ​ពិបាក​ចិត្ត​ខ្លាំង​ណាស់​ពេល​មាន​នរណា​ម្នាក់​ចូល​ផ្លូវរបស់ពួកគេ។ គេ​និយាយ​ច្រើន​អំពី​ខ្លួន​ឯង ប៉ុន្តែ​អ្វី​ដែល​គេ​និយាយ​គឺ​មិន​ចាំបាច់​ធ្វើ​ទេ។

មនុស្សទាំងនេះតែងតែចង់បង្ហាញពីសមត្ថភាពរបស់ពួកគេ ក្នុងការទាក់ទាញស្ត្រីភាពក្លាហានក្នុងស្នេហា។ ពួកគេតែងតែគិតថា "ចង់បានគឺត្រូវតែបាន" ។ ពេល​គាត់​ស្រលាញ់​អ្នក ពេល​គាត់​មាន​គម្រោង​ធ្វើ​អ្វី​មួយ គាត់​ក៏​គិត​ច្រើន​អំពី​អត្ថប្រយោជន៍​របស់​គាត់។

បុគ្គលនេះតែងតែស្លៀកពាក់ល្អ ស្អាត ហើយនៅពេលណាដែលគាត់មានអារម្មណ៍មិនសប្បាយចិត្ត គាត់នឹងងាកទៅរកទម្លាប់នៃការចែចង់ ដើម្បីបន្ធូរបន្ថយសម្ពាធរបស់គាត់៕

ប្រភព ៖ បរទេស / Knongsrok