មនុស្សឆ្លាត និយាយតិចស្ដាប់ច្រើន! ១០ យ៉ាង មានតែមនុស្សឆ្លាតទេ ទើបអាចធ្វើបាន – Pelklas ជីវិត&កម្សាន្ត | Pelklas

មនុស្សឆ្លាត និយាយតិចស្ដាប់ច្រើន! ១០ យ៉ាង មានតែមនុស្សឆ្លាតទេ ទើបអាចធ្វើបាន

មនុស្សដែលឆ្លាតវៃ ច្បាស់ណាស់ថា គេដឹងនូវអ្វីដែលគួរនិយាយ និងអ្វីដែលគួររក្សាភាពស្ងៀមស្ងាត់។ យ៉ាងណាមិញ ៩ ចំណុចខាងក្រោមនេះ គឺជាចំណុចខ្លាំងរបស់មនុស្សឆ្លាត។

១. មិននិយាយអ្វីងាយៗឡើយ

មនុស្សឆ្លាត តែងមានការគោរពចំពោះពាក្យសម្ដីដែលខ្លួននិយាយណាស់ អ្វីដែលគេនិយាយហើយ គឺគេត្រូវតែធ្វើ អ្វីដែលគេមិនធ្វើ ឬធ្វើមិនបាន ដាច់ខាត គេមិនសន្យាឡើយ។ ម្យ៉ាងទៀត មនុស្សឆ្លាតមិននិយាយអ្វីចេញមកងាយៗ ព្រោះតែគេមិនចង់ឱ្យមនុស្សដែលស្ដាប់ហើយ បែរជាមានអារម្មណ៍មិនល្អ ឬក៏បាត់បង់ជំនឿចិត្តចំពោះគេជាដាច់ខាត។

២. មិននិយាយអ្វីដែលមិនសមហេតុផល

អ្នក​ដែល​មិន​ដឹង​ពី​ទម្ងន់នៃ​រឿង​ ​ឬបញ្ហា គឺ​ជា​មនុស្ស​ល្ងង់។ មនុស្សឆ្លាត គេចេះបែងចែក និងយល់ពីហេតុផលច្បាស់លាស់ ពិតប្រាកដ មិនមែនចេះតែម៉ុំាងៗ និយាយតាមតែអំពើចិត្ត ចំពោះរឿងដែលកើតឡើង ដោយគ្មានហេតុផលនោះឡើយ។

៣. មិននិយាយអ្វីត្រង់ពេកឡើយ

និយាយពាក្យពិត ស្មោះត្រង់ គឺជារឿងសំខាន់ តែយ៉ាងណា មនុស្សឆ្លាត មិនធ្វើរឿងនេះទេ ព្រោះគេចេះមើលកាលៈទេសៈ ដូច្នេះ គេអាចបែងចែកនូវពាក្យពិត​ និងភាពស្មោះត្រង់ គួរប្រើចំពោះអ្នកណា ​និងប្រើនៅពេលណា។

1

៤. កុំនិយាយខ្លាំងៗ

មនុស្សឆ្លាតចេះប្រើពាក្យសម្ដី ល្អ ពីរោះ មិនមែនចេះតែស្ដោះសម្ដីចេញមកដោយកំហឹង កំរោល ស្រែកសម្លុត បន្ទោសមនុស្សជុំវិញខ្លួននោះឡើយ។ មនុស្សឆ្លាត តែងតែឥរិយាបថទន់ភ្លន់នៅពេលនិយាយស្ដី។

៥. មិននិយាយរឿងអាថ៌កំបាំង

នៅពេលនរណាម្នាក់ទុកចិត្តអ្នក ហើយចែករំលែកអ្វីមួយជាឯកជន មនុស្សឆ្លាតតែងរក្សាអាថ៌កំបាំងនោះបានយ៉ាងល្អបំផុត។ ពេល​និយាយ​ដល់​អ្នក​ដទៃ វា​សំខាន់​ណាស់​ដែល​មិន​ត្រូវ​និយាយ​បកអាក្រាត ឬនិយាយដើមគេទេ។ នេះ​ជា​បញ្ហា​សីលធម៌ និង​ចរិត។ ពេល​ដែល​រឿង​មិន​ច្បាស់លាស់​កុំ​និយាយ វា​ងាយ​នឹង​ប៉ះពាល់​ដល់​អ្នក​ពាក់ព័ន្ធ​យ៉ាង​ធ្ងន់ធ្ងរ​។

៦. មិននិយាយពាក្យអាក្រក់

មនុស្សឆ្លាត មិននិយាយ​ពាក្យ​ប្រមាថ​មើលងាយ​អ្នក​ដទឡើយ។ មាន​ពាក្យ​ចាស់​ពោល​ថា របួស​ដោយ​កាំបិត​ងាយ​នឹង​ជា​សះ​ស្បើយ តែរបួសដោយពាក្យសម្ដី​ពិបាក​ព្យាបាល។ ពាក្យ​អាក្រក់​អាច​បង្ក​គ្រោះ​ថ្នាក់​ផ្លូវចិត្ត​ជាង​ការ​ប៉ះពាល់​ដល់​រាង​កាយ។

2

៧. មិននិយាយអួតអាង

មនុស្ស​ក្រអឺតក្រទម​ តែងតែ​គិត​ថា​ខ្លួន​ត្រូវ។ បុគ្គល​ដែល​តែង​តែ​បង្ហាញ​សមត្ថភាព​នឹង​បាត់​បង់​ការងារ បុគ្គល​ដែល​តែង​តែ​គិត​អំពី​ខ្លួន​ឯង​នឹង​មិន​អាច​កែ​លម្អ​បាន​ឡើយ។ បុគ្គលដែលនិយាយអួតអាង ជាមនុស្សល្ងង់ មិនថាអ្នកណា ធ្វើអ្វីក៏ដោយ តែងប៉ះពាល់ដល់ការលូតលាស់របស់ខ្លួន ធ្វើឱ្យអ្នកដទៃកាន់តែស្អប់ខ្ពើម។

៨. មិននិយាយបង្កាច់បង្ខូច

ពាក្យបង្កាច់បង្ខូច គឺនិយាយពាក្យអាក្រក់ពីក្រោយខ្នងរបស់អ្នក ផ្សព្វផ្សាយរឿងមិនពិត ឬបង្កាច់បង្ខូចអ្នកដទៃដោយអំពើអាក្រក់។ អ្នកបង្កាច់បង្ខូចគឺជាអ្នកតូច។ កុំ​និយាយ​អាក្រក់​ពី​អ្នក​ដទៃ​ពី​ក្រោយ​ខ្នង ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​ដទៃ និង​ខ្លួន​ឯង​មិន​ស្រួល។

៩. មិននិយាយពេលខឹង

មិននិយាយ​ពេល​ខឹង ព្រោះ​អ្វី​ដែល​អ្នក​និយាយ​ពេល​នេះ​ អាច​ធ្វើ​ឱ្យ​អ្នក​ដទៃឈឺចាប់​ និង​ខ្លួន​ឯង​ស្ដាយក្រោយ។ ពាក្យ​សម្ដីប្រៀប​ដូច​ជាទឹកក្នុងចាន បើជះចោលហើយ យកមកវិញមិនបានទេ។ ពេល​យើង​ខឹង យើង​មិន​អាច​គ្រប់​គ្រង​ពាក្យ​សម្ដី​របស់​យើង​បាន​ទេ អ្វី​ដែល​យើង​និយាយ​ប្រហែល​ជា​មិន​ពិត​ដូច​ការ​គិត​ធម្មតា​ទេ។

នៅពេលអ្នកខឹង ចូរយកក្រដាសទទេមួយសន្លឹកចេញ ហើយសរសេរគំនិតរបស់អ្នក ឬគំនូរធម្មតាដែលមិនធ្វើតាមរចនាប័ទ្មណាមួយ។ នេះ​នឹង​ជួយ​អ្នក​គ្រប់គ្រង​កំហឹង​របស់​អ្នក​បាន​កាន់​តែ​ប្រសើរ។ យ៉ាងណាមិញ ចូរបត់ក្រដាសចូលទៅក្នុងយន្តហោះ ហើយហោះវាទៅឆ្ងាយ ដូចជាអ្នកកំពុងកម្ចាត់គំនិតអវិជ្ជមាននៅក្នុងក្បាលរបស់អ្នក៕

  • ប្រភព ៖ Phunutoday / Knongsrok