ស្រឡាញ់គ្នាស្ងាត់ៗ តែច្បាស់លាស់ ជាស្នេហាដែលមានគុណភាព គ្មានថ្ងៃផុតកំណត់! – Pelklas ជីវិត&កម្សាន្ត | Pelklas

ស្រឡាញ់គ្នាស្ងាត់ៗ តែច្បាស់លាស់ ជាស្នេហាដែលមានគុណភាព គ្មានថ្ងៃផុតកំណត់!

ជីវិតប្រចាំថ្ងៃ មានមនុស្សច្រើនណាស់ដែលដើរកាត់ជីវិតយើង ក៏មានមនុស្សច្រើន ដែលបានដើរចូលមកក្នុងជីវិតយើង តែមិនប្រាកដថា មនុស្សដែលចូលមកទាំងអស់នោះ សុទ្ធតែច្បាស់លាស់ ប្រាកដប្រជា អាចកាន់ដៃគ្នារហូតដល់ចាស់រៀងខ្លួននោះឡើយ ... !

1

- មនុស្សខ្លះ ចូលមកលឿន ចេញទៅវិញក៏លឿន !

- មនុស្សខ្លះ ចូលមកបែបស្រឡាញ់ តែបែរចាកចេញទៅទាំងអារម្មណ៍មិនល្អ !

- មនុស្សខ្លះ ចូលមកបានតែសន្យា តែដល់ពេលជួបអ្នកថ្មី ក៏បែកចិត្ត អស់ចិត្ត ទុកយើងចោល !

- មនុស្សខ្លះ ចូលមក ដើម្បីតែបង្កើតអនុស្សាល្អៗ ជាមួយនឹងការចងចាំដ៏ឈឺចាប់ តែចុងក្រោយ ក៏ចាកចេញពីយើងទៅរកអ្នកផ្សេង !

- មនុស្សខ្លះ គ្រាន់តែចៃដន្យចូលមកក្នុងជីវិតយើង ដើរកាត់ជីវិតយើងមួយរយៈពេលតែប៉ុណ្ណោះ ព្រោះចំណតបេះដូង ចំណតជីវិតរបស់គេ មិនមែនយើងទេ !

2

ប៉ុន្តែ មនុស្សដែលច្បាស់លាស់ អាចនឹងមិនបង្ហាញអ្វីច្រើន នៅសុខៗ គេក៏ដើរចូលមករកយើង ចូលមកបែបច្បាស់លាស់ ដ្បិតថា មនុស្សច្បាស់លាស់ អាចនឹងចូលមកយឺតបន្តិច តែគេនឹងចូលមកក្នុងពេលវេលាមួយដែលសក្តិសម ចូលមកដើម្បីកាន់ដៃយើងទៅរកអនាគតមួយដែលប្រាកដប្រជាជាមួយគ្នា កាន់ដៃគ្នា រួមសុខរួមទុក្ខជាមួយយើង ហើយក៏ពុះពារ ព្យាយាមគ្រប់បែបយ៉ាងដើម្បីយើង ... ជាក្ដីស្រឡាញ់បែបចាស់ទុំ ច្បាស់លាស់ យូរអង្វែង មិនមែនលេងសើច ក៏មិនមែនយកយើងដើម្បីជំនួស ឬបញ្ឈឺអ្នកណានោះដែរ ជាស្នេហាដែលមានគុណភាព និងគ្មានថ្ងៃផុតកំណត់នោះឡើយ...!!!

#លីមបញ្ញា #មនុស្សចុងក្រោយ #Knongsrok