យុទ្ធសាស្ត្រពិសេស ជួយបង្កើនទំនុកចិត្តលើខ្លួនឯង ឱ្យកាន់តែខ្លាំង – Pelklas ជីវិត&កម្សាន្ត | Pelklas

យុទ្ធសាស្ត្រពិសេស ជួយបង្កើនទំនុកចិត្តលើខ្លួនឯង ឱ្យកាន់តែខ្លាំង

ការមើលងាយខ្លួនឯង គឺជាទង្វើនៃការតិះដៀលខ្លួនឯង ដោយតែងតែគិតថាខ្លួនឯងអន់ជាងអ្នកដទៃ។ នេះបណ្តាលឱ្យមនុស្សជាច្រើន តែងតែដកខ្លួនចេញពីសង្គមមនុស្ស ដាក់គម្លាត និងចង់នៅតែម្នាក់ឯង។

នៅក្នុងជីវិតដែលមានល្បឿនលឿននៃសង្គមសម័យទំនើប ការជឿទុកចិត្តគឺជាកត្តាដ៏សំខាន់បំផុតនៅក្នុងទំនាក់ទំនងភាគច្រើន រួមទាំងការផ្សារភ្ជាប់ជាមួយនឹងខ្លួនឯងផងដែរ។ ការបាត់បង់ទំនុកចិត្តលើខ្លួនឯង ឬនិយាយម្យ៉ាងទៀត ការគោរពខ្លួនឯងទាប មិនត្រឹមតែធ្វើឱ្យអ្នកភ្លេចគុណសម្បត្តិរបស់អ្នក បាត់បង់សភាវគតិរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអ្នកបាត់បង់ឱកាសសំខាន់ៗជាច្រើនផងដែរ។

ដូច្នេះ​ តើ​ធ្វើ​ដូចម្តេច​ដើម្បី​ជម្នះ​ការ​សង្ស័យ​លើ​ខ្លួន​ឯង ​ជួយបង្កើនភាពជឿជាក់​ និងទំនុកចិត្តលើខ្លួនឯងកាន់តែខ្ពស់។ សូមក្រឡេកមើលគន្លឹះទាំង ៤ ខាងក្រោម ដែលនឹងជួយអ្នកក្នុងការធ្វើដំណើររបស់អ្នកឱ្យកាន់តែមានទំនុកចិត្តជារៀងរាល់ថ្ងៃ។

១. ផ្លាស់ប្តូរគំនិត

1

វា​ជា​ការ​ពិត​ដែល​អ្នក​មិន​គួរ​ព្រងើយ​កន្តើយ​ពេក ​ហើយ​ស្កប់​ចិត្ត​លើ​ខ្លួន​ឯង។ ព្រោះ​វា​ប្រហែល​ជា​នឹង​បង្អាក់​ឆន្ទៈ និង​អារម្មណ៍​ចង់​ធ្វើ​ការ​ប្រឹងប្រែង​របស់​អ្នក​។ ប៉ុន្តែនោះមិនមានន័យថា អ្នកត្រូវតឹងរឹងពេកទេ ហើយមើលតែកំហុសរបស់អ្នកប៉ុណ្ណោះឡើយ។

ការគោរពខ្លួនឯងទាប កើតចេញពីគំនិតអវិជ្ជមានចំពោះខ្លួនអ្នក។ រៀនស្រឡាញ់ខ្លួនឯង និងថ្លឹងថ្លែងការវិនិច្ឆ័យរបស់អ្នកអំពីខ្លួនអ្នក ដើម្បីការលូតលាស់ជាវិជ្ជមាន និងមានសុខភាពល្អ។ កុំរិះគន់ខ្លួនឯង ចំអកមើលងាយ ចំណុចខ្វះខាតរបស់ខ្លួនឯង។ សូម​លួង​លោម​ និង​លើកទឹកចិត្ត​ពី​បាត​នៃ​គំនិត​របស់​អ្នក ហើយ​ផ្តល់​ការ​យោគយល់​ដល់​ខ្លួន​ឯងឱ្យបានច្រើន​។

២. ថែរក្សាខ្លួនឯងទាំងផ្លូវកាយ និងផ្លូវចិត្ត

2

ទំនុកចិត្តនឹងមកលើដំណើរនៃការខិតខំប្រឹងប្រែងខ្លួនឯង និងការកែលម្អខ្លួនឯងជារៀងរាល់ថ្ងៃ។ គ្មាន​នរណា​ម្នាក់​អាច​ទះទ្រូងដោយ​មាន​ទំនុក​ចិត្ត​ ពេល​ពួក​គេ​គ្មាន​អ្វី​នោះ​ទេ។ ដូច្នេះ ដើម្បី​មាន​ទំនុក​ចិត្ត ការ​បណ្តុះ​ប្រាជ្ញា​ គឺ​ជា​ការ​ចាំបាច់​បំផុត។ ផ្តោតលើការកែលម្អការយល់ដឹងរបស់អ្នក និងរៀនដើម្បីអភិវឌ្ឍជំនាញទន់ផ្សេងទៀត។

ប៉ុន្តែ​ក្រៅ​ពី​នោះ ក៏​មិន​ភ្លេច​ថែរក្សា​រាង​កាយ​ឱ្យ​បាន​ល្អ​ផង​ដែរ។ អាកប្បកិរិយាប្រកបដោយទំនុកចិត្តនឹងត្រូវបានបញ្ចេញចេញពីអាកប្បកិរិយាដ៏ភ្លឺស្វាងនៃរូបកាយដែលមានសុខភាពល្អ។ ជឿជាក់ជានិច្ចថា បើអ្នកតស៊ូ ព្យាយាម និងប្រឹងប្រែង នោះអ្នកតែងតែអាចបញ្ចេញពន្លឺ និងលេចធ្លោនៅគ្រប់ទិសទី ហើយសម្គាល់វាជាមួយមនុស្សគ្រប់គ្នា។

៣. បោះបង់ចោលរូបភាពអតីតកាលឱ្យអស់

៣

កំហុសដ៏ធំបំផុតក្នុងដំណើរឆ្ពោះទៅរកការបណ្ដុះការសង្ស័យលើខ្លួនឯង គឺនៅតែឈ្លក់វង្វេងនឹងអតីតកាលផ្ទាល់ខ្លួន។ ប្រសិនបើអ្នកមិនអាចដើររំលងស្រមោលរបស់អ្នកកាលពីអតីតកាលទេនោះ អ្នកមិនអាចទៅដល់អនាគតដ៏ស្រស់ស្អាតនៅខាងមុខបានទេ។

កុំបណ្តោយឱ្យការសង្ស័យខ្លួនឯង ដើរតាមអ្នកពីអតីតកាល។ ការបំភ្លេចចោលការវិនិច្ឆ័យអវិជ្ជមានរបស់មនុស្សគ្រប់គ្នា ហើយចាប់ផ្តើមរូបភាពថ្មីតាមដែលអ្នកចង់បាន ហើយបញ្ចូលរូបភាពនោះជាមួយមនុស្សគ្រប់គ្នា គឺជារឿងសំខាន់ដែលអ្នកត្រូវផ្តោតលើឥឡូវនេះ។ មនុស្សគ្រប់រូបមានអតីតកាលផ្ទាល់ខ្លួន។ ប៉ុន្តែ​ការ​យក​អតីតកាល​មក​ធ្វើ​ជា​កម្លាំងចិត្ត​ ដើម្បី​ព្យាយាម​ ឬ​នៅ​ជាប់​នឹង​អតីតកាល​គឺជា​ជម្រើស​ផ្ទាល់ខ្លួន​របស់​មនុស្ស​ម្នាក់ៗ។

៤​. ទទួលយកកំហុស ហើយឈប់ប្រៀបធៀបឯងទៅនឹងអ្នកដទៃ

៤

កុំ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មាន​កំហុសច្រើន​ពេក​ ដោយ​សារ​តែ​ខ្លួន​ឯង​មាន​កំហុស។ ហើយកុំព្យាយាមលាក់វា លើលោកនេះគ្មាននរណាម្នាក់ល្អឥតខ្ចោះ ១០០% នោះទេ។ មនុស្សគ្រប់រូបមានគុណវិបត្តិរៀងៗខ្លួន។ ដូច្នេះ​ មិនមែនមានតែអ្នកនោះទេ ដែលធ្វើខុសនោះ។ ជំនួសឱ្យការព្យាយាមលាក់បាំង ចូរអនុវត្តការប្រឈមមុខ និងទទួលយកការខ្វះខាតរបស់អ្នក ដើម្បីកែលម្អបន្តិចម្តងៗ និងផ្លាស់ប្តូរខ្លួនអ្នកឱ្យកាន់តែប្រសើរឡើង។

ក៏​កុំ​ប្រៀបធៀប​ខ្លួន​ឯង​ទៅ​នឹង​អ្នក​ណា យើង​ស្អាត​បំផុត​ និង​មាន​ទំនុក​ចិត្ត​បំផុត​នៅ​ពេល​យើង​ជា​ខ្លួន​យើង។ ខ្លួន​ឯង​ពិត​ប្រាកដ​បំផុត មិន​ព្យាយាម​លាប​ពណ៌​ឱ្យ​ដូច​អ្នក​ដទៃ។ អ្នកគឺជាកំណែដែលប្លែកពីគេ ហើយនឹងតែងតែមានមនុស្សជាច្រើន ដែលនឹងស្រលាញ់អ្នកចំពោះអ្នកជានរណា៕

ប្រភព ៖ Emdep / Knongsrok