ដែលដឹងអំពីអត្តចរិតលក្ខណៈរបស់ខ្លួនតាមឆ្នាំទាំង១២ឬអត់? ទស្សន៍ទាយ​ចរិត​ហ្ស៊ីន និង​និស្ស័យ​កំណើត​ខ្ទេច​គ្មាន​សល់​​របស់​ឆ្នាំ​ទាំង​១២​

ចរិតលក្ខណៈអ្នកកើត ឆ្នាំជូត៖

1

ជាមនុស្សរឹងរូសបន្តិចមែនតែជាមនុស្សមានចិត្តក្លាហាន ចូលចិត្តធ្វើអ្វីដោយឯករាជខ្លួនឯង មិនចូលចិត្តពឹងពាក់អ្នកដទៃ ហ៊ានស៊ីហ៊ានសង ស្មោះត្រង់មិនចូលដើរខ្សែរលើគេអ្វីដែលគេស្រឡាញ់ហើយគេនឹងព្យាយាមយកឲ្យបានមិនខ្វល់ថាមានឧបសគ្គលំបាកយ៉ាងណាក៏ដោយ។

ចរិតលក្ខណៈអ្នកកើត ឆ្នាំឆ្លូវ៖

2

ជាមនុស្សឧស្សាហ៍ព្យាយាមមានចិត្តទូលាយ ចូលចិត្តដាក់ទានមិនថាតិចក្តី ច្រើនក្តី។ ហើយលេងសើចមិនចូលចិត្តប្រកាន់ច្រើនតែជាមនុស្សមាននឿយខ្លាំងក្នុងជីវិត តែគេមិនងាយបោះបង់ក្តីស្រមៃក្នុងជីវិត ដើរចោលព្រេងវាសនាមួយនេះឡើយ បើទោះជាពេលខ្លះមានបញ្ហាធំយ៉ាងណាក៏ដោយ។

ចរិតលក្ខណៈអ្នកកើត ឆ្នាំខាល៖

3

ជាមនុស្សមានអត្តចរិតឆេវឆាវខ្លាំងក៏ពិតមែនតែពេលខ្លះទទួលស្គាល់ថាគ្មានហេតុផលបន្តិច មាត់រឹងប៉ុន្តែចិត្តទន់ងាយអន់ចិត្តដោយមិនដឹងខ្លួន ជាមនុស្សដែលមិនងាយស្តាប់នរណាម្នាក់ឡើយតែបើខ្លួនគេដាក់ចិត្តព្រមស្តាប់តាមហើយម្នាក់នោះគឺសំខាន់សម្រាប់គេណាស់។

ចរិតលក្ខណៈអ្នកកើត ឆ្នាំថោះ៖

4

ជាមនុស្សឆ្លាតវៃប៉ុន្តែតែងតែធ្វើខ្លួនដូចមនុស្សល្ងង់មិនចូលចិត្តតែស្ករតាមគេ ខុសត្រូវស្តាប់ហេតុផលជាមុនទើបហ៊ានអាកាត់ ទទួលបានការរាប់អានស្រឡាញ់ចូលចិត្តច្រើនក៏ព្រោះតែមានចំណុចល្អស្មោះត្រង់ ស្វាហាប់ មាំមួន មិនស៊ីជោរតាមគ្នា។

ចរិតលក្ខណៈអ្នកកើត ឆ្នាំរោង៖

5

ជាមនុស្សចូលចិត្តលេងសើចច្រើនតែក៏ជាមនុស្សពោរពេញដោយទុក្ខកង្វល់និងបញ្ហាជាច្រើនដែរ ដែលខ្លួនគេព្យាយាមលាក់បាំងហើយតែងតែខំប្រឹងញញឹមបន្លប់ទុក្ខរួចនិយាយថាមិនអីទេ ទាំងខ្លួនគេស្ទើរឆ្កួតម្តងៗក៏នៅតែពួនសំងំលាក់បាំងព្រោះមិនចង់ឲ្យនរណាម្នាក់មកពិបាកជាមួយ។

ចរិតលក្ខណៈអ្នកកើត ឆ្នាំម្សាញ់៖

6

ជាមនុស្សមិនងាយស្អប់នរណាម្នាក់ឡើយតែបើខ្លួនគេដាក់ចិត្តស្អប់ហើយគឺពឹសពុលបំផុត ទង្វើធ្វើដាក់ទាំងប៉ុន្មានគឺសងមួយទ្វេជាពីរ ប៉ុន្តែខ្លួនគេអាក្រក់គឺមានហេតុផលត្រូវសងនូវអ្វីដែលជនឈ្នានីសធ្វើដាក់ប៉ុណ្ណោះ មិនមែនគេជាន់ហើយនៅតាំងខ្លួនជាព្រះនោះទេ។

ចរិតលក្ខណៈអ្នកកើត ឆ្នាំមមី៖

7

ជាមនុស្សមានការតស៊ូខ្ពស់មិនចូលចិត្តរស់ក្រោមការកៀបសង្កត់ពីនរណាម្នាក់ឡើយ ពេលគេចូលចិត្តចីវិតមានសេរីភាពនិងជីវិតបែបសាមញ្ញធម្មតា ហើយស្រឡាញ់ពេញចិត្តនូវអ្វីដែលខ្លួនគេមាន មិនប្រាថ្នាហួសប្រមាណសុំត្រឹមមនុស្សម្នាក់ដែលយល់ចិត្តគេច្បាស់ហើយស្រឡាញ់អ្វីដែលខ្លួនគេមានដោយមិនខ្វល់ពីសម្តីអ្នកដទៃ។

ចរិតលក្ខណៈអ្នកកើត ឆ្នាំមមែ៖

8

ជាមនុស្សស្មោះត្រង់ងាយទុកចិត្តគេបេក តែងតែត្រូវគេបំផ្លិចបំផ្លាញទឹកចិត្តម្តងហើយម្តងទៀតក៏នៅតែអាចអភ័យទោសឲ្យគេបានដោយមិនគិតបីទង្វើអាក្រក់ដែលគេធ្វើមកដាក់ខ្លួនកន្លងមកយ៉ាងណាមិនយូរមិនឆាប់ខ្លួនគេនឹងជួបមនុស្សល្អដែលអាចនៅជាមួយគេអស់មួយជីវិត។

ចរិតលក្ខណៈអ្នកកើត ឆ្នាំវក៖

9

ជាមនុស្សយល់ការណ៍ ស្តាប់កាលៈទេសៈ ចេះបត់បែនតាមពេលវេលានិងមានទំនួសខុសត្រូវច្បាស់ ចូលចិត្តគិតមុនជានិច្ចពិសេសមិនងាយបង្កជម្លោះជាមួយនរណាម្នាក់ឡើយ ពោលគឺរឿងធំធ្វើឲ្យតូចរឿងតូចធ្វើឲ្យគ្មានរឿង។

ចរិតលក្ខណៈអ្នកកើត ឆ្នាំរកា៖

10

 

ជាមនុស្សពូកែវោហារ សម្តីផ្អែមទឹកមាត់ប្រៃការនិយាយមានភាពរឹងប៉ឹង ពូកែរកស៊ីងាយធ្វើឪ្យគេចូលចិត្តហើយក៏សម្បូរជនច្រណែនចាំចាប់កំហុសជាន់ពន្លិចដែលឈ្នានីសគេមានបានជាងខ្លួន។

ចរិតលក្ខណៈអ្នកកើត ឆ្នាំច៖

11

ភាពបរាជ័យមិនមែនជាឧបសគ្គរារាំងក្តីស្រមៃរបស់គេបានឡើយ មានសង្ឃឹមគឺមិនបោះបង់ចោលឡើយគេខ្លួនគេនឹងតាមដល់ទីបញ្ចប់បើទោះបីជាដឹងថាវាគ្មានសង្ឃឹមគ្មានវាសនាក៏ត្រូវតែសាកល្បងមិនរុញរាឡើយ។

ចរិតលក្ខណៈអ្នកកើត ឆ្នាំកុរ៖

Cute Little Pig. Cartoon Vector Character

ជាមនុស្សឆេវឆាវឆាប់ខឹងហើយក៏ឆាប់បាត់វិញ ងាយនឹងអន់ចិត្តនឹងមនុស្សដែលស្និតស្នាលបំផុតនឹងគេមិនសូវជាមានអ្នកយល់ចិត្តឡើយព្រោះគេជាមនុស្សមានការលាក់បាំងច្រើន ឃើញយ៉ាងណានិយាយយ៉ាងនោះមិនចេះទ្រនរណាម្នាក់ឡើយ រស់នៅចូលចិត្តឈរនៅចំណុចកណ្ដាលមិនស៊ីខ្សែលើនរណាឡើយ៕

រក្សាសិទ្ធប្រែសម្រួលដោយ៖ ក្នុងស្រុក