មនុស្សស្រីមានរបស់ ៤ យ៉ាងនេះ​ ទោះមិនមានទ្រព្យសម្បត្តិស្តុកស្តម្ភ ក៏អាចរស់ស្រួល មានសុភមង្គល – Pelklas ជីវិត&កម្សាន្ត | Pelklas

មនុស្សស្រីមានរបស់ ៤ យ៉ាងនេះ​ ទោះមិនមានទ្រព្យសម្បត្តិស្តុកស្តម្ភ ក៏អាចរស់ស្រួល មានសុភមង្គល

មនុស្សស្រីមានរឿង ៣ យ៉ាងដែលមិនអាចបញ្ឈប់បាននោះគឺ ការសិក្សា ការរក្សាសម្រស់ និង ការរកលុយ។ អាយុ​មិន​មែន​ជា​បញ្ហាចោទទេ មិន​ថា​អ្នក​អាយុ​ច្រើនយ៉ាងណា​ក៏​ដោយ អ្នក​ត្រូវ​តែ​កំណត់​សំណើ​រសម្រាប់​ខ្លួន​ឯង អញវីដែលសំខាន់ ទោះបីក្របែបណា ក៏ត្រូវតែរករបស់ទាំង ៤ នេះឱ្យខ្លួនឯងឱ្យបានដែរ។

១. គ្រឿងតុបតែងមុខ

នេះ​ជា​អ្វី​ដែល​មនុស្ស​ស្រី​មិន​អាច​ខ្វះ​បាន។ អ្នកត្រូវដឹងថានៅលើលោកនេះ គ្មានស្រីណាដែលថាមិនស្អាតនោះឡើយ មានតែមនុស្សស្រីខ្ជិល និងមិនចេះតុបតែងខ្លួន​។ វិធី​ជួយ​ស្ត្រី​ឱ្យ​មាន​សម្រស់​ស្រស់​ស្អាត​ គឺ​ការ​លាប​គ្រឿង​សម្អាង​លើ​មុខ​របស់​ខ្លួន។

សព្វថ្ងៃនេះ មិនអាចប្រកែកបានថា អំណាចនៃគ្រឿងសម្អាង អាចជួយឱ្យស្ត្រីកាន់តែស្រស់ស្អាតនោះទេ។ មនុស្ស​ស្រី​មិន​ត្រូវ​ការ​ការ​ផាត់​មុខ​បែប​ស្មុគ​ស្មាញ​ឡើយ គ្រាន់​តែ​លាប​មាត់​បន្តិច ម្សៅ​បន្តិច គ្រាន់តែការបន្ថែមតែបន្តិច ក៏អ្នកមើលទៅស្អាតបែបសាមញ្ញដែរ។

Image_2022 01 22_181041

២. យ៉ាងហោច​ក៏​មាន​រ៉ូប​ដ៏​ស្រស់​ស្អាត​មួយ​ដែរ

ប្រសិនបើមិនមានលក្ខខណ្ឌច្រើនទេ ស្ត្រីគួរតែទិញវាដោយខ្លួនឯង យ៉ាងហោចណាស់ក៏ទិញរ៉ូបដ៏ស្រស់ស្អាត និងប្រណិតសម្រាប់ពាក់នៅពេលចាំបាច់ផងដែរ។

ប្រាកដ​ណាស់​ថា​ នឹង​មាន​ពេល​ដែល​អ្នក​ត្រូវ​ការ​តម្រូវ​ការ​ដូច​ជា​អាពាហ៍ពិពាហ៍​របស់​មិត្ត​ភក្តិ ជប់លៀង​ក្រុមហ៊ុន​ ឬ​ពេល​នៅ​ជាមួយ​ស្វាមី អ្នក​គួរ​តែ​ស្អាត និងមើលទៅសមរម្យ។ គ្មាន​ប្ដី​ណា​ដែល​មិន​អួត​ថា​មាន​ប្រពន្ធ​ល្អ​នៅផ្ទះ ហើយ​ស្អាត​ពេល​ចេញ​ក្រៅនោះឡើយ។

៣. ទឹកអប់

រឿងមួយដែលធ្វើឱ្យបុរសធុញទ្រាន់នឹងប្រពន្ធ ហើយមានបំណងស្វែងរកអ្នកទីបី គឺដោយសារតែប្រពន្ធរបស់ពួកគេតែងតែរញ៉េរញ៉ៃ និងមានក្លិនស្អុយនៅក្នុងផ្ទះ។ ក្លិនអាហារ ភាពកខ្វក់ ទឹកលាងចាន បង្កើតជាបញ្ហា និងអារម្មណ៍មិនល្អ ដែលធ្វើឱ្យស្វាមីបាត់បង់អារម្មណ៍ស្រលាញ់ និងចង់នៅក្បែរអ្នក។

Image_2022 01 22_181105

ស្ត្រីដែលឆ្លាតគួរដឹងពីរបៀបជ្រើសរើសក្លិនក្រអូបដែលខ្លួនពេញចិត្ត ដើម្បីឱ្យក្លិនក្រអូបជាប់ជានិច្ច និងនាំមកនូវទំនុកចិត្តនៅពេលទំនាក់ទំនងជាមួយអ្នកដទៃ។ ប្រសិនបើអ្នកមិនចូលចិត្តទឹកអប់ អ្នកក៏អាចប្រើឡេលាបខ្លួនដើម្បីឱ្យមានក្លិនក្រអូបស្រាលផងដែរ។

៤. ខោអាវទ្រនាប់ដ៏ស្រស់ស្អាត

ស្ត្រីជាច្រើននៅតែគិតថា អ្វីដែលសំខាន់គឺអ្វីដែលអ្នកពាក់នៅខាងក្រៅ វាមិនចាំបាច់អីទេនៅសម្លៀកបំពាក់ខាងក្នុងនោះ។ ប៉ុន្តែនេះគឺជាកំហុសដ៏ធំមួយ។ វាមិនត្រឹមតែធ្វើឱ្យអ្នកមិនសូវមានទំនុកចិត្តប៉ុណ្ណោះទេ ប៉ុន្តែការស្លៀកខោរហែកចាស់ៗក៏ធ្វើឱ្យស្វាមីរបស់អ្នកបាត់បង់ចំណាប់អារម្មណ៍ក្នុងការប៉ះពាល់ខ្លួនប្រាណអ្នកផងដែរ៕

ប្រែសម្រួលដោយ៖ Knongsrok