សន្លឹកបៀរទស្សន៍ទាយជោគជតា! ជ្រើសរើសបៀរមួយសន្លឹក ដើម្បីដឹងពីលាភសំណាងរបស់អ្នកពីពេលនេះ រហូតទៅដល់ចុងឆ្នាំ២០២០ – Pelklas តេស្តIQ | Pelklas

សន្លឹកបៀរទស្សន៍ទាយជោគជតា! ជ្រើសរើសបៀរមួយសន្លឹក ដើម្បីដឹងពីលាភសំណាងរបស់អ្នកពីពេលនេះ រហូតទៅដល់ចុងឆ្នាំ២០២០

ជ្រើសរើសបៀរមួយសន្លឺកក្នុងចំណោមសន្លឹកបៀរទាំង៣នេះ ទៅតាមចិត្តដែលអ្នកស្រឡាញ់ នោះនឹងអាចដឹងពីលាភសំណាងរបស់អ្នកពីពេលនេះ រហូតដល់ឆ្នាំ ២០២០។ តោះ! ជ្រើសរើសរូប១ ហើយទៅមើលចម្លើយទាំងអស់គ្នា ៖

១. ជ្រើសរើសសន្លឹកបៀរទី១

66202

ការងារ និងលុយកាក់ ៖ ចាប់ពីខែថ្មីនេះទៅ មិនថាការងារ ការរកស៊ីរបស់អ្នកទេ គឺលាភសំណាង ជោគជ័យកំពុងតែរង់ចាំអ្នក។ អ្នករមែងមានចិត្តគំនិត ច្នៃប្រតិដ្ឋ បង្កើតនូវអ្វីដែលថ្មីៗ ដើម្បីទទួលបានប្រាក់កម្រៃ លុយកាក់ហូរចូលជាបន្តបន្ទាប់។ លើសពីនេះ អ្នកក៏ទទួលបានលាភសំណាងពីទីផ្សេងៗ និងចំណូលពីការរកក្រៅបានថែមទៀតផង

ស្នេហា ៖ សម្រាប់អ្នកមិនទាន់មានស្នេហា នេះជាឱកាសដ៏ល្អសម្រាប់កសាងទំនាក់ទំនងឱ្យស្និទ្ធស្នាលឡើងមក ប៉ុន្តែស្នេហារបស់អ្នក អាចនឹងមានការរីកចម្រើនយឺតបន្តិចហើយ។ ការចាប់ផ្ដើមគឺមានភាពច្បាស់លាស់ ពិតប្រាកដ គេពិតជាចង់មានអនាគតមួយជាមួយអ្នកពិតមែន ដូច្នេះ អ្នកពុំចាំបាច់ស្ទាក់ស្ទើរក្នុងការផ្ដល់ឱកាសដល់គ្នានោះទេ ព្រោះថា អ្នកទាំងពីរ គឺមានឱកាសច្រើនក្នុងការបានរៀបការជាមួយនឹងគ្នា។

២. ជ្រើសសន្លឹកបៀរទី២

66201

ការងារ និងលុយកាក់ ៖ សន្លឹកបៀរទី២នេះបង្ហាញថា អ្នកពិតជាបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការបំពេញកិច្ចការងារទាំងឡាយរបស់អ្នកកន្លងមកនេះ ដូច្នេះ ចាប់ពីពេលនេះទៅ ការខិតខំរបស់អ្នក នឹងសងត្រឡប់មកឱ្យអ្នកវិញ យ៉ាងសក្តិសមចិត្តដែលអ្នកចង់បាន រហូតដល់បំណាច់ឆ្នាំ២០២០នេះ។ ដូច្នេះ សូមកុំអស់សង្ឃឹម ឬចង់បោះបង់ចោលឱ្យសោះ ព្រោះគ្រប់យ៉ា កំពុងតែរលូនទៅមុខល្អហើយ។ លុយកាក់ ចំណូលក៏ដូចគ្នា គឺកើនឡើងជាបន្តបន្ទាប់ ពុំមានអ្វីដែលធ្វើឱ្យរាំងស្ទាក់ដល់ផ្នែកសេដ្ឋកិច្ចរបស់អ្នកឡើយ។ ដោយហេតុដែលអ្នកស្វិតស្មាញក្នុងការស្វែងរកការងារថ្មីៗធ្វើបន្ថែមនោះ ចំណូលរបស់អ្នកគឺចូលគ្រប់ច្រកតែម្ដង។

ស្នេហា ៖ បើនិយាយចំពោះស្នេហាវិញ នេះជាឱកាសចាប់ផ្ដើមថ្មីយ៉ាងប្រសើរសម្រាប់អ្នក មិនថាជាអ្នកនៅលីវ ឬមានគូនោះឡើយ។ ចាប់ផ្ដើមថ្មី មិនមែនមានន័យថា អ្នកបែកពីអ្នកចាស់ ទៅរកថ្មីនោះទេ តែវាជាការសមប្រកប សម្រាប់អ្នកមានគូ អ្នកគួរតែមានវិធីថ្មី ធ្វើអ្វីដើម្បីជីវិតគូរបស់អ្នកទៅថ្ងៃមុខ ឱ្យកាន់តែមានភាពប្រសើរជាងនេះ។ យ៉ាងណាមិញ អ្នកមិនមានគូ គឺអាចនឹងបានជួបមនុស្សដែលស្រឡាញ់ពេញចិត្ត អាចចាប់ផ្ដើមស្នេហាបាន ចំណែកឯអ្នកមានគូវិញ គឺជីវិតគូរបស់អ្នកមានភាពស្អិតរមួត មិនមានការរកាំរកូធ្ងន់នោះឡើយ។

៣. ជ្រើសសន្លឹកបៀរទី៣

66200

ការងារ និងលុយកាក់ ៖ ក្នុងខណៈពេលនេះ ទៅដល់ចុងឆ្នាំ២០២០ សម្រាប់អ្នកក្នុងរឿងការងារ គឺមិនមានអ្វីដែលអាចមើលទៅល្អប្រសើរនោះឡើយ វាហាក់នៅទ្រឹង មិនមានការរីកចម្រើន ឬទទួលបានជោគជ័យ កាក់កបអ្វីនោះទេ ដូច្នេះ បើសិនជាអាច អ្នកគប្បីតែផ្លាស់ប្ដូរការងារ ស្វែងរកការងារថ្មីធ្វើវិញ ក្រែងមានពន្លឺរស្មី ល្អប្រសើរជាងនេះ។ ក្នុងពេលនេះដែរ អ្នកក៏គួរតែចេះគ្រប់គ្រង ក្ដោបក្ដាប់លុយកាក់ឱ្យបានល្អ ព្រោះចំណូលអ្នកមិនសូវមាន ដូច្នេះ មិនអាចចាយវាយផ្ដេសផ្ដាសបានឡើយ។ យ៉ាងណាមិញ ដ្បិតថាស្ថានភាពពេលនេះ វាមិនប្រសើរសម្រាប់អ្នក តែជាក់ស្ដែង វាក៏បានបង្ហាញឱ្យអ្នកបានដឹង និងយល់ពីការប្រើប្រាស់លុយកាក់ ការចាយវាយទាំងឡាយ ជាពិសេសនោះគឺ ក្ដោក្ដាប់ស្ថានការណ៍ដ៏ពិបាកមួយនេះ នឹងត្រូវជម្នះវាឱ្យបាន។

ស្នេហា ៖ អាចនិយាយបានថា កន្លងមកនេះ អ្នកធ្លាប់មានទំនាក់ទំនងមួយដែលអ្នកសង្ឃឹមយ៉ាងខ្លាំង ដាក់ចិត្តដាក់កាយជាខ្លាំង ប៉ុន្តែការពិតទៅនោះ​គឺវាមិនអាចក្លាយជាការពិត ឬមានភាពល្អនោះឡើយ។ ដូច្នេះ ចាប់ពីពេលនេះទៅ អ្នកត្រូវចាប់ផ្ដើមរៀបចំដំណើរជីវិតស្នេហាសាជាថ្មីឡើងវិញ ត្រូវមានគម្រោង បែបផែនឱ្យបានល្អត្រឹមត្រូវ ដើម្បីចៀសវាង កុំឱ្យមានបញ្ហា ឬដើរជាន់លើដានចាស់ម្ដងទៀត៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី​ អេក (ក្នុងស្រុក)