ទម្លាប់ទាំង៥ដែលមនុស្សស្រីគិតខុស ព្រោះតែចង់បានការចាប់អារម្មណ៍ ពីមនុស្សដែលខ្លួនស្រឡាញ់ – Pelklas តេស្តIQ | Pelklas

ទម្លាប់ទាំង៥ដែលមនុស្សស្រីគិតខុស ព្រោះតែចង់បានការចាប់អារម្មណ៍ ពីមនុស្សដែលខ្លួនស្រឡាញ់

អាចនិយាយបានថា ព្រោះតែការស្រឡាញ់ ទើបមនុស្សស្រីតែងតែធ្វើរឿងថ្មីៗ ប្លែកៗ ដើម្បីទាមទារចង់បានការចាប់អារម្មណ៍ពីដៃគូរបស់ខ្លួន ទាំងដែលរឿងខ្លះ វាជារឿងដែលគិតខុស ហើយក៏ធ្វើខុសទៅវិញតែប៉ុណ្ណោះ។

ដូច្នេះ ខាងក្រោមនេះ គឺជារឿងទាំង៥ ដែលមនុស្សស្រីតែងតែគិត ហើយក៏តែងតែធ្វើដើម្បីចង់បានការចាប់អារម្មណ៍ពីម្ខាងទៀត ហើយក៏កាន់តែធ្វើខុសទៅវិញ។

១. ខ្វល់ខ្វាយ បារម្ភច្រើនចំពោះរូបរាងខ្លួនឯង

Bacbd330af66ac2ed5d69bfc542cff44

មនុស្សស្រីជាច្រើនតែងតែគិតថា រូបរាង គឺជាចំណុចទាក់ទាញដំបូង ដែលអាចធ្វើឱ្យមនុស្សខ្លួនស្រឡាញ់ចាប់អារម្មណ៍ ដូច្នេះ នៅពេលដែលនាងមានរូបរាងមិនស្អាត ឡើងគីឡូ ឬធាត់តែបន្តិច នាងបែរជាគិតខ្វល់ ខ្លាចថា ម្ខាងទៀតមិនពេញចិត្ត ទាំងដែលការពិត នាងគិតច្រើនតែម្នាក់ឯងតែប៉ុណ្ណោះ។

ប្រសិនបើមើលទៅអ្វីគ្រប់យ៉ាងដែលអ្នកយកចិត្តទុកដាក់ដើម្បីទាក់ទាញបុរសម្នាក់ បន្ទាប់មកមួយរយៈក្រោយមកទំនាក់ទំនងនឹងក្លាយជាគួរឱ្យធុញទ្រាន់ និងបាត់បង់ភាពរីករាយទៅវិញទេ។

មនុស្សស្រីត្រូវដឹងថា មិនមែនមនុស្សប្រុសគ្រប់រូប សុទ្ធតែស្រឡាញ់អ្នកព្រោះតែរូបរាងនោះឡើយ។ លើសពីនេះ សម្រាប់មនុស្សដែលស្រឡាញ់អ្នកពិត គេរឹតតែមិនដែលខ្វល់គិតពីបញ្ហា និងការប្រែប្រួលរូបរាងរបស់អ្នកទាល់តែសោះ ព្រោះថាគេស្រឡាញ់អ្នក មិនថាអ្នកប្រែទៅជាអ្វី គេក៏នៅតែមិនដែលប្ដូរចិត្តដដែល។

២. គិតថាការព្រងើយកន្តើយ នឹងធ្វើឱ្យខ្លួនឯងមានតម្លៃ

07e4d8041140d59ecf91ec74c3868e08

បើព្រោះតែចង់ឱ្យគេខ្វល់ពីអ្នក យកចិត្តទុកដាក់ ហើយគិតថាអ្នកមានតម្លៃសម្រាប់គេ ហើយអ្នកបែរជាធ្វើព្រងើយកន្តើយ សោះកក្រោះដាក់គេ នោះអ្នកគិតខុសហើយ។

ប្រសិនបើនេះជាវិធីដែលអាចធ្វើឱ្យម្ខាងទៀតចាប់អារម្មណ៍ និងមើលឃើញពីតម្លៃ នោះមិនមែនមានគូស្នេហ៍មួយចំនួនធំ ត្រូវបែកបាក់ព្រោះតែភាពព្រងើយកន្តើយនោះឡើយ។

កុំព្យាយាមធ្វើឱ្យទំនាក់ទំងប្រែជាស្ងប់ស្ងាត់ ដើម្បីទទួលបានការចាប់អារម្មណ៍ពីដៃគូ ត្រូវដឹងថា មនុស្សដែលស្រឡាញ់គ្នាពិត គេមិនព្រងើយកន្តើយចំពោះគ្នានោះឡើយ ហើយបើគេពិតជាឱ្យតម្លៃយើងពិតប្រាកដមែន វាមិនសំខាន់លើការយកចិត្តទុកដាក់ និងភាពព្រងើយកន្តើយរបស់យើងនោះឡើយ។

៣. បង្ហាញថា មានបុរសផ្សេងតាមស្រឡាញ់ ដើម្បីឱ្យគេប្រចណ្ឌ

D1addd22ca101ac3a326ba0be0dbd0ad

មនុស្សស្រីមួយចំនួន តែងតែចង់ឈ្នះដៃគូរបស់ខ្លួន ដោយការយកប្រុសផ្សេងមកពាក់ព័ន្ធ ដើម្បីផ្ចាញ់ ឬផ្គើន ចង់ឱ្យគូស្នេហ៍ដឹងថា ទោះគ្មានគេ ក៏នៅមានអ្នកផ្សេងតាមស្រឡាញ់ដែរ ព្រោះតែចង់ឱ្យគេប្រចណ្ឌ បែរជាយកខ្លួនទៅពាក់ព័ន្ធនឹងរឿងមិនល្អបែបនេះ បើអ្នកធ្វើបែបហ្នឹង វាស្មើនឹងអ្នកបន្ទាបតម្លៃខ្លួនឯង ដោយការជាប់ពាក់ព័ន្ធ និងលេងស្នេហាត្រីកោណ មិនល្អឈ្មោះសម្រាប់អ្នកខ្លួនឯង។

មនុស្សស្រីត្រូវដឹងថា ការខឹង និងប្រចណ្ឌរបស់មនុស្សប្រុស គឺគួរឱ្យខ្លាចណាស់ បើអ្នកធ្វើបែបហ្នឹងមែន វាអាចជាការដុតឱ្យកំហឹងនឹងឆាបឆេះ មិនមែនជាក្ដីស្រឡាញ់ទេ។ ម្យ៉ាងទៀត បើអ្នកធ្វើបែបហ្នឹង ​នោះគូស្នេហ៍របស់អ្នក គេក៏អាចធ្វើបែបហ្នឹងាក់អ្នកវិញដូចគ្នាដែរ គេអាចនឹងរកស្រីផ្សេងមកផ្ចាញ់ ឬបញ្ឈឺអ្នកបានច្រើនជាងនេះ ហើយទោះយ៉ាងណា ក៏គេមិនមានបង់ខាតអ្វីឡើយ ចុងក្រោយ ការចង់ចាញ់ឈ្នះ គឺមានតែបែកគ្នាប៉ុណ្ណោះ។

៤. ត្រូវការការការពារ និងការយកចិត្តទុកដាក់ជានិច្ច

2b4173f9661ae8b181851e2c25f23d49

ក្នុងនាមជាស្ត្រី អ្នកប្រហែលជាគិតថាបុរសចូលចិត្តគ្រប់គ្រង និងធ្វើជាខែលសម្រាប់អ្នក។ ដូច្នេះអ្នកប្រហែលជានឹងបង្ហាញភាពទន់ជ្រាយ ដើម្បីទទួលបានការការពារពីដៃគូ។

ប៉ុន្តែប្រសិនបើអ្នកតែងតែធ្វើដូចជាស្ត្រីដែលត្រូវការការការពារ និងការសង្គ្រោះ អ្នកនឹងបាត់បង់ចំណាប់អារម្មណ៍ទៅវិញទេ។

ដ្បិតថាមនុស្សប្រុសមិនចង់ឱ្យដៃគូ ក្លាយជាមនុស្សស្រីរឹងមាំជ្រុលពេក តែយ៉ាងណា គេក៏មិនត្រូវការមនុស្សស្រីដែលធ្វើខ្លួនដូចជាកូនក្មេងទើបតែកើត មកធ្វើជាដៃគូដែរ។

បុរសអាចចូលចិត្តថែរក្សាស្ត្រីរបស់ពួកគេ ប៉ុន្តែកុំទន់ខ្សោយដោយចេតនា ព្រោះថា ចេតនាដែលធ្វើខ្លួនទន់ជ្រាយ នឹងធ្វើឱ្យមនុស្សប្រុសកាន់តែធុញទ្រាន់ទៅវិញទេ។

៥. ធ្វើពុតជាចូលចិត្តទៅតាមអ្វីដែលដៃគូចូលចិត្ត

A600270079c05c824d175f74a72f4219

មនុស្សមួយចំនួន តែងតែធ្វើពុត ឬបង្ខំចិត្តបង្ហាញនូវចំណុចដូចគ្នាជាមួយនឹងដៃគូ ជាពិេសសគឺ ចំណូលចិត្តទៅតាមគូស្នេហ៍ ទាំងដែលការពិតចិត្តខ្លួនឯងគឺផ្ទុយស្រឡះពីដៃគូ។

ភាពស្រដៀងគ្នារវាងអ្នក និងបុរសរបស់អ្នកគួរតែមានលក្ខណៈធម្មជាតិជាជាងការបង្ខិតបង្ខំ។ ទោះយ៉ាងណា កុំដោយសារតែគាត់ចូលចិត្តអ្វីមួយ មិនមានន័យថាអ្នកត្រូវតែធ្វើតាមគាត់នោះទេ។

អ្នកចង់បានការចាប់អារម្មណ៍ពីគាត់ អ្នកបែរជាធ្វើនូវអ្វីដែលដូចគាត់ ប៉ុន្តែនៅក្នុងដំណើរការអ្នកគឺជាអ្នកក្លែងបន្លំខ្លួនឯង។ ទីបំផុតអ្នកនឹងបាត់បង់ខ្លួនឯងពិតប្រាកដ។

ចូរធ្វើជាខ្លួនអ្នក ធ្វើអ្វីដែលអ្នកស្រលាញ់ ជឿជាក់ និងធ្វើជាម្ចាស់លើខ្លួនឯង កុំព្យាយាមបង្ខំខ្លួនឯង ធ្វើនូវអ្វីដែលខ្លួនឯងមិនចូលចិត្ត ដើម្បីចង់បានចំណាប់អារម្មណ៍ពីនរណាម្នាក់ អ្នកគិតខុសហើយ៕

ប្រភព ៖ Emdep / ប្រែសម្រួល ៖ Knongsrok