សញ្ញាទាំង៤បង្ហាញថា អ្នកមានបញ្ហាស្បូន ឬស្បូនខ្សោយ! – Pelklas ជីវិត&កម្សាន្ត | Pelklas

សញ្ញាទាំង៤បង្ហាញថា អ្នកមានបញ្ហាស្បូន ឬស្បូនខ្សោយ!

ស្បូនដើរតួយ៉ាងសំខាន់ក្នុងការវិវត្តនៃទារក ហើយចូលរួមក្នុងដំណើរការមេតាប៉ូលីសនៃសារធាតុសម្រាប់រាងកាយ។ មានសញ្ញាទូទៅមួយចំនួននៃបញ្ហា ដែលស្ត្រីគួរតែយកចិត្តទុកដាក់ជាពិសេស។

ដូច្នោះហើយនៅពេលដែលអ្នកសម្គាល់ឃើញថាមានការកើតមុនច្រើន មានពុកមាត់វែងៗខុសពីធម្មតា ឬត្របកភ្នែកហើម និងរង្វង់ខ្មៅនៅលើបបូរមាត់ អ្នកមិនគួរព្រងើយកន្តើយឡើយ អ្នកគួរតែទៅជួបអ្នកជំនាញដើម្បីប្រឹក្សា និងទទួលបានដំណោះស្រាយ។

១. ពុកមាត់វែង

Dau Hieu Bat Thuong Tren Mat Canh Bao Tu Cung Suy Yeu Moi Tham Den 8db5d2

ស្ត្រីភាគច្រើនមានពុកមាត់ ប៉ុន្តែមិនច្បាស់ដូចបុរសទេ ដែលជាធម្មតាមានពណ៌តិច និងស្រាលជាង។ ប្រសិនបើស្ត្រីកត់សម្គាល់ថាពុកមាត់ដុះវែងខុសប្រក្រតី នោះវាបង្ហាញថាស្បូនទំនងជារលាក ដែលបណ្តាលឱ្យកម្រិតអរម៉ូនរំខាន និងអរម៉ូនដ្រូនឡើងខ្ពស់។

ក្នុងករណីនេះ អ្នកគួរតែទៅជួបគ្រូពេទ្យជំនាញខាងរោគស្ត្រី ដើម្បីទទួលការណែនាំជាក់លាក់ពីគ្រូពេទ្យ។

២. ស្នាមមុននៅលើមុខ

Dau Hieu Bat Thuong Tren Mat Canh Bao Tu Cung Suy Yeu Moi Tham Den Ce2c9f

រោគមុនអាចកើតចេញពីបុព្វហេតុផ្សេងៗគ្នាជាច្រើន ដែលមិនបានបញ្ជាក់ពីលទ្ធភាពដែលថានេះគឺជាការរកជំនួយឡើយ តែយ៉ាងណាបញ្ហាកើតមុនខ្លះ អាចកើតពីស្បូនរងការខូចខាត បណ្តាលឱ្យកម្រិតអរម៉ូនអ៊ឹស្ត្រូសែនថយចុះ និងការរំខានដល់អ័រម៉ូន។ នេះក៏ជះឥទ្ធិពលដល់សមត្ថភាពរបស់រាងកាយក្នុងការលុបបំបាត់ជាតិពុល បន្ថយចលនាឈាមរត់ ហើយតែងតែបង្កឱ្យមានស្នាមដែលមិនរលុប។

៣. ត្របកភ្នែកហើមហើយរង្វង់ខ្មៅលេចឡើង

Dau Hieu Bat Thuong Tren Mat Canh Bao Tu Cung Suy Yeu Moi Tham Den B612fc

ក្នុងករណីស្ត្រីធ្វើការ និងសម្រាកឱ្យបានត្រឹមត្រូវគេងលក់ស្កប់ស្កល់ ប៉ុន្តែភ្នែកនៅតែហើម និងមានស្នាមជាំ វាទំនងជាមូលហេតុនៃការមិនដំណើរការរបស់ស្បូន។

យោងតាមវេជ្ជសាស្ត្របូព៌ា ការមករដូវមិនទៀងទាត់ ការអស់រដូវដោយសារការកកស្ទះឧស្ម័ន ឬការហូរឈាមស្បូនក៏ងាយបង្កឱ្យមានរង្វង់ខ្មៅដែរ។

៤. បបូរមាត់ខ្មៅ

Main Qimg B82dd8b1d20805f2e30c89c1e68f76d5

មូលហេតុទូទៅនៃបបូរមាត់ខ្មៅ គឺកង្វះវីតាមីន ភាពមិនប្រក្រតីនៃប្រព័ន្ធរំលាយអាហារ ឬមុខងាររបស់ស្បូនចុះខ្សោយ។ បន្ថែមលើសមត្ថភាពក្នុងការជួយឱ្យទារកលូតលាស់ ស្បូនក៏មានតួនាទីក្នុងការកម្ចាត់ជាតិពុលផងដែរ។

ដូច្នេះនៅពេលដែលផ្នែកនេះឡើងខ្មៅ ឬរលាក ជាតិពុលនឹងកកកុញក្នុងរយៈពេលយូរដែលជះឥទ្ធិពលអាក្រក់ដល់ស្បែក និងធ្វើឱ្យបបូរមាត់មានពណ៌ស្វាយ ឬពណ៌ខ្មៅ។

ដើម្បីការពារស្បូនដែលមានសុខភាពល្អ ស្ត្រីត្រូវផ្តល់អាទិភាពដល់ការពិនិត្យសុខភាពរោគស្ត្រីជាប្រចាំ ស្របពេលដែលរក្សាទម្លាប់បរិភោគអាហារមានសុខភាពល្អល្មម រក្សាអនាម័យ យកចិត្តទុកដាក់ចំពោះទំនាក់ទំនងប្រកបដោយសុវត្ថិភាព ជួយឱ្យរាងកាយមានភាពកក់ក្តៅ ជាពិសេសរក្សាស្មារតីរីករាយ និងវិជ្ជមាន វាមានសារៈសំខាន់ដូចគ្នា ក្នុងការការពារសុខភាពស្ត្រី៕

ប្រភព ៖ Bestie / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)