អ្នកណាក៏គេមានបញ្ហា អ្នកណាក៏គេមានទុក្ខដែរ តែមកពីគេរឹងមាំគ្រប់គ្រាន់ ទើបគេមិនបង្ហាញឱ្យអ្នកណាឃើញ - Pelklas តេស្តIQ | Pelklas

អ្នកណាក៏គេមានបញ្ហា អ្នកណាក៏គេមានទុក្ខដែរ តែមកពីគេរឹងមាំគ្រប់គ្រាន់ ទើបគេមិនបង្ហាញឱ្យអ្នកណាឃើញ

អ្នកណាក៏គេមានបញ្ហា អ្នកណាក៏គេមានទុក្ខដែរ តែមកពីគេរឹងមាំគ្រប់គ្រាន់ ទើបគេមិនបង្ហាញឱ្យអ្នកណាឃើញ

មនុស្សម្នាក់ៗ មានជីវិត រមែងមានទុក្ខ តែងតែលំបាក តែងមានបញ្ហា មិនអាចចៀសផុតបានឡើយ មិនថាអ្នកមាន ឬអ្នកក្រ ល្អ ឬអាក្រក់ ស្អាត ឬមិនស្អាតនោះទេ សុទ្ធតែមានបញ្ហា មានរឿងក្នុងជីវិតរៀងៗខ្លួន។ អ្នកខ្លះ សើចសប្បាយ មើលពីក្រៅទៅ ហាក់មានក្ដីសុខណាស់ តែធាតុពិត ជីវិតគេ ក៏មានបញ្ហារបស់គេដែរ ដូច្នេះ កុំច្រណែនជីវិតអ្នកណាអី។

ឃើញគេមានក្ដីសុខ ឃើញគេសើចសប្បាយ មិនមែនថា ជីវិតគេល្អ សមប្រកបនោះឡើយ អ្នកខ្លះ គាត់មិនបង្ហាញពីទុក្ខលំបាក ឬបញ្ហាឱ្យអ្នកណាបានឃើញឡើយ មិនមែនថាគាត់សប្បាយចិត្តគ្រប់ពេលទេ។

មនុស្សរឹងមាំគ្រប់គ្រាន់ គឺអាចគ្រប់គ្រងលើស្ថានភាពខ្លួនឯងបាន ជាពិសេសនោះគឺ អាចធ្វើខ្លួនធម្មតា ដូចមិនមានរឿងអ្វី តែមានតែមនុស្សដែលស្និទ្ធនឹងគាត់ ឬមានតែគាត់ខ្លួនឯងប៉ុណ្ណោះ ទើបដឹងថា ជីវិតគាត់ និងស្ថានភាពជីវិតគាត់បែបណា។

នៅពេលដែលជីវិតអ្នកជួបរឿងច្រើនរាប់មិនអស់ នោះអ្នកនឹងរឹងមាំ អ្នកនឹងចេះអត់ធ្មត់ ស៊ូទ្រាំគ្រប់បែបយ៉ាង ដោយមិនបាច់និយាយអ្វីទាំងអស់ប្រាប់អ្នកដទៃ ព្រោះអ្នកនឹងដឹងថា ការដែលនិយាយប្រាប់គេ ដូចបង្ហាញឱ្យគេដឹងថា

ខ្លួនអ្នកទន់ជ្រាយ ងាយនឹងឱ្យគេមើលងាយ និងធ្វើបាបណាស់ មនុស្សខ្លះ ចាំតែសើចចំអកយើងតែប៉ុណ្ណោះ ម្ល៉ោះហើយ! រឿង ឬបញ្ហា លាក់បាន ក៏លាក់ទៅ មិនបាច់និយាយច្រើនទេ៕

អត្ថបទ ៖ ភី​ អេក

ក្នុងស្រុករក្សាសិទ្ធ