មនុស្សស្រីត្រូវដឹង! បុរសស្រឡាញ់អ្នកប្រាកដមែន គេគ្មានថ្ងៃឱ្យរឿង ៦ ចំណុចនេះកើតឡើងបានឡើយ – Pelklas ជីវិត&កម្សាន្ត | Pelklas

មនុស្សស្រីត្រូវដឹង! បុរសស្រឡាញ់អ្នកប្រាកដមែន គេគ្មានថ្ងៃឱ្យរឿង ៦ ចំណុចនេះកើតឡើងបានឡើយ

ក្នុងរឿងស្នេហា មនុស្សពីរនាក់ដែលនឹងត្រូវកាន់ដៃគ្នា នឹងប្រឈមមុខជាមួយឧបសគ្គជាច្រើន។ ហេតុដូច្នេះហើយ នៅពេលបុរសស្រឡាញ់ដោយស្មោះ ពួកគេនឹងមិនប្រព្រឹត្តរឿងទាំង ៦ នេះជាដាច់ខាត។

១. មិនធ្វើឱ្យអ្នកមានអារម្មណ៍អស់សង្ឃឹម

បុរសគួរតែធ្វើឱ្យអ្នកមានអារម្មណ៍ពិសេស ជំនួសឱ្យការគ្រាន់តែនិយាយពាក្យថាស្រឡាញ់។ ប៉ុន្តែផ្ទុយទៅវិញ បែរជាធ្វើឱ្យអ្នកឈឺចាប់ ខកចិត្ត អស់សង្ឃឹមគ្រប់រឿង ស្ទើរតែរាល់ថ្ងៃ។ តែសម្រាប់មនុស្សដែលស្រឡាញ់អ្នកពិតប្រាកដ គេនឹងមិនធ្វើឱ្យអ្នកទទួលរងនូវអារម្មណ៍ស្រងាកចិត្ត ឬអស់សង្ឃឹម ព្រោះតែទង្វើគេឡើយ គេនឹងផហដល់ឱ្យអ្នកនូវអារម្មណ៍ពេញចិត្ត និងទំនុកចិត្តជានិច្ច។

A9e79ed15dd1ba042614635f624a65b8

២. មិនប្រើកម្លាំងលើអ្នកដាច់ខាត

មនុស្សពិតតែងតែមានកម្លាំងកាយរឹងមាំ ខ្លាំងក្លា តែដាច់ខាតមិនប្រើកម្លាំង ដៃជើងវាយធ្វើបាបមនុស្សដែលខ្លួនស្រឡាញ់ជាដាច់ខាត។ ផ្ទុយមកវិញ គាត់នឹងមើលថែ ថ្នាក់ថ្នមអ្នកយ៉ាងយកចិត្តទុកដាក់ និងមិនឱ្យអ្នកណាមកប៉ះពាល់អ្នកបាននោះឡើយ។

2f4c3be21a03962edc67ebafad0b6ca8

៣. មិនឱ្យអ្នកទឹកភ្នែកព្រោះតែគាត់ទេ

មនុស្សដែលស្រឡាញ់អ្នកខ្លាំង​ គាត់ខ្លាចទឹកភ្នែកអ្នកស្រក់ចុះមកណាស់។ ដូច្នេះហើយ គាត់មិនធ្វើឱ្យអ្នកយំសោកដោយសារតែគាត់នោះទេ។ បុរសដែលស្រលាញ់អ្នក តែងតែធ្វើឱ្យអ្នករីករាយ សប្បាយចិត្ត និងញញឹមរាល់ថ្ងៃ ដើម្បីឱ្យមានភាពសក្ដិសមក្នុងការផ្តល់អត្តសញ្ញាណរបស់អ្នក។

3a6964ef1cedd5d266874c1e01cc8c2c

៤. មិនទៅពាក់ព័ន្ធនឹងស្រីផ្សេងនោះឡើយ

ប្រសិនបើបុរសនោះពិតជាស្រឡាញ់អ្នក និងគោរពអ្នកមែននោះ គាត់ប្រាកដជាមិនប្រព្រឹត្តមិនស្មោះត្រង់ចំពោះអ្នកឡើយ។ ដូច្នេះ គាត់នឹងមិនទៅពាក់ព័ន្ធ ឬចែចង់ស្រីខាងក្រៅ ធ្វើឱ្យអ្នកកើតអារម្មណ៍សង្ស័យនោះទេ។

E1dd3d612dd427efe5680cac0017744a

លើសពីនេះ​ នៅពេលដែលមានមនុស្សស្រីណាមកក្បែរគាត់ ឬបង្ហាញកាយវិការណាមួយ គាត់ប្រាកដជាប្រាប់គេច្បាស់ៗថា គាត់មានម្ចាស់ ឬមានមនុស្សដែលខ្លួនស្រឡាញ់ហើយ ដាច់ខាតមិនទៅរញ៉េរញ៉ៃ បើកដៃឱ្យស្រីផ្សេងចូលមកជាដាច់ខាត។

៥. គ្មានថ្ងៃភ្លេចថ្ងៃសំខាន់ៗ និងពិសេសរបស់អ្នកឡើយ

គាត់តែចងចាំថ្ងៃពិសេសរបស់អ្នកជានិច្ច ដូចជាថ្ងៃកំណើត ឬថ្ងៃឈប់សម្រាក ថ្ងៃខួបនៃការជួបគ្នា ឬស្រឡាញ់គ្នាជាដើម ហើយក៏មិនភ្លេចទិញកាដូ ឬអំណោយឱ្យអ្នកនោះដែរ។ ប្រសិនបើគាត់ភ្លេច ឬភ្លេចដោយចេតនា នោះបញ្ជាក់ថា គាត់មិនបានយកចិត្តទុកដាក់ជាមួយនឹងអ្នកនោះទេ។

53cb38159d9c3f4a48dfa8bd7eaf832d

៦. មិនធ្វើអ្វីឱ្យប៉ះពាល់ដល់អារម្មណ៍ក្រុមគ្រួសារអ្នកឡើយ

មិនថាមានរឿងអ្វីក៏ដោយ គាត់តែងតែគោរព និងឱ្យតម្លៃដល់ក្រុមគ្រួសារ ឬសាច់ញាតិរបស់អ្នកជានិច្ច។ នេះបង្ហាញពីការគោរពដ៏មានអត្ថន័យ ដែលគាត់បានប្រគល់ឱ្យអ្នក ព្រោះគ្រួសាររបស់អ្នក ក៏ដូចជាគ្រួសាររបស់គាត់ដែរ៕

Fdd8c3f420d2460cd9d077854e61692c

អត្ថបទ ៖​ Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ