ទម្លាប់អាក្រក់ទាំង ១២ ចំណុច របស់អាណាព្យាបាល ដែលអ្នកគួរតែដល់ពេលកែប្រែហើយ

នៅក្នុងជីវភាពរស់នៅ រាល់សម្ដី និងទង្វើរបស់ឳពុកម្តាយសុទ្ធតែមានឥទ្ធពលយ៉ាងខ្លាំងដល់កូនៗ ទម្លាប់របស់អ្នកទាំងអស់គ្នា គឺងាយនឹងឱ្យកូនៗយកតម្រាប់តាមណាស់។ នៅក្នុងនោះ ក៏មានទម្លាប់អាក្រក់ជាច្រើន ដែលបាននាំឱ្យកូនៗមានទម្លាប់អាក្រក់តាមឪពុកម្ដាយដោយមិនដឹងខ្លួន។

ខាងក្រោមនេះ គឺជាទម្លាប់អាក្រក់ទាំង១២ ដែលឱ្យកូនៗងាយយកតម្រាប់តាម សូមក្រើនរំឭកដល់អាណាព្យាបាលដើម្បីចូលរួមកែតម្រូវទាំងអស់គ្នា។

១. ចំពោះខ្លួនឯងមានភាពសន្សំសំចៃ តែចំពោះកូនវិញបែរជាចាយខ្ជះខ្ជាយ

Parent Help Teach Kid_97632 867

ផលវិបាក ៖ ឪពុកម្តាយតែងយល់ថា នេះគឺជាការស្រលាញ់កូន តែនេះបែរជាបណ្តាលឱ្យកូនចូលចិត្តភាពស៊ីវិល័យ មិនចេះស្តាយស្រណោះ មិនចេះលះបង់ គ្មានគំនិតចាត់ចែងប្រាក់កាក់ឱ្យបានល្អ។

កែប្រែ ៖ ស្រលាញ់កូនមិនមែនចេះតែទិញរបស់ថ្លៃៗឱ្យពួកគេនោះទេ គឺទិញរបស់ដែលសក្តិសមសម្រាប់ពួកគេ។ បង្រៀនកូនៗឱ្យយល់ពីហេតុផលចេះគ្រប់គ្រងការចាយរាយ និងចេះសន្សំសំចៃ ទើបជាកាដូរដ៏ល្អជូនដល់ពួកគេ។

២. គ្មានសុជីវធម៌

ផលវិបាក ៖ ទោះជាចំពោះការប្រាស្រ័យទាក់ទងគ្នា ឬក៏នៅក្នុងការសិក្សា ឬការធ្វើការក៏ដោយ  ការដែលគ្មានសុជីវធម៌សុទ្ធតែអាចក្លាយទៅឧបសគ្គនាថ្ងៃអនាគតសម្រាប់ពួកគេ។

កែប្រែ ៖ ពិនិត្យពិចៃរាល់សម្ដីសម្ដៅ និងទង្វើរបស់ខ្លួន ធ្វើជាមនុស្សដែលចេះដឹង មានសុជីវធម៌។ សម្ដី និងកាយវិកាយ ផ្នែកទាំង២នេះគឺមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។

៣. នាំកូនឱ្យលេងហ្គេម និងមើលកម្មវិធីរបស់មនុស្សពេញវ័យ

GettyImages Pandemic Parenting_759

ផលវិបាក ៖ មានកម្មវិធីសម្រាប់មនុស្សពេញវ័យជាច្រើនដែលមិនសក្តិសមនឹងកូនៗឡើយ ព្រោះវាងាយនឹងឱ្យកូនកើតមាននូវការយល់ខុស ហើយការមើលទូរទស្សន៍រយៈពេលយូរក៏គ្មានផលល្អចំពោះការលូតលាស់ផ្នែកបញ្ញារបស់កូនៗដែរ។

កែប្រែ ៖ ឱ្យកូនមើលកម្មវិធី ឬលេងហ្គេមត្រូវតែសក្តិសមនឹងដំណាក់កាលលូតលាស់របស់កុមារ ទាំងខ្លឹមសារ សុខភាព ហើយពេលវេលាដែលឱ្យកុមារមើលទូរទស្សន៍ និងលេងហ្គេមក៏ត្រូវកំណត់យ៉ាងតឹងរឹងដែរ។ យល់ល្អលេងហ្គេមណាដែលមិនប្រើប្រព័ន្ធអេឡិចត្រូនិចមកជំនួសវិញ។

៤. ចូលចិត្តធ្វើការប្រៀបធៀបរវាងកូនខ្លួនឯង និងកូនអ្នកដទៃ

ផលវិបាក ៖ ចំពោះការសិក្សារបស់កូនមានការទាមទារហួសហេតុ ព្រោះយល់ថាការសិក្សារបស់កូននៅខ្សោយ ហើយតែងតែយកកូនអ្នកដទៃ ឬអ្នកជិតខាងមកប្រៀបធៀប ទង្វើបែបនេះញុំាងឱ្យកូនរងនូវផលប៉ះពាល់ទាំងផ្នែកខាងក្រៅ និងផ្លូវចិត្ត រហូតដល់បាក់ទឹកចិត្ត មិនមានក្លាហានថែមទៀតផង។

កែប្រែ ៖ កុំយកស្តង់ដាររបស់កូនអ្នកទៃមកប្រៀបធៀបនឹងកូនខ្លួនឯង ឱ្យកូនៗមានការលូតលាស់ទៅតាមធម្មជាតិ ឱ្យតែមិនលេចឡើងនូវការលូតលាស់ ឬអភិវឌ្ឍន៍យឺតនោះទេ មិនគួរចាំបាច់បារម្ភពេកនោះឡើយ។

៥. ស្រលាញ់កូនខ្លាំងពេក

VtEj_jqr

ផលវិបាក ៖ ស្រលាញ់កូនពេក មិនចង់ឃើញកូនលំបាក អ្វីក៏មិនឱ្យកូនធ្វើ តែតាមពិតទៅនេះគឺ កំពុងតែដណើ្តមឳកាសអនុវត្តរបស់កូន មិនឱ្យពួកគេមានឳកាសរៀនសូត្រធ្វើ បើគ្មានការហ្វឹងហាត់ទេ កូនៗនឹងពិបាករៀនចេះនូវសមត្ថភាពក្នុងការមើលថែខ្លួនឯងណាស់ ស្របពេលនោះដែរ គំនិតពឹងផ្អែក ដែលបណ្តាលឱ្យកូនខ្ជិលច្រអូស ថ្ងៃអនាគតក៏ពិបាកនឹងសម្របក្នុងការរស់នៅជាសមូហភាពដែរ។

កែប្រែ ៖ ផ្តល់ឳកាសឱ្យកូនធ្វើរឿងខ្លះដោយខ្លួនឯង នៅក្នុងទំហំសមត្ថភាពរបស់ពួកគេ បែងចែកការងារខ្លះដល់កូន ញុំាងឱ្យកូនយល់ពីហេតុផលមួយថា “មានការលះបង់ទើបមានការទទួលបាន”។

៦. កុំបញ្ចេញភាពមិនពេញចិត្តនៅចំពោះមុខកូន

ផលវិបាក ៖ ទង្វើបែបនេះបណ្តាលឱ្យកូនមានអារម្មណ៍អវិជ្ជមាន ក៏អាចឱ្យកូនចេះដើរចាប់កំហុសអ្នកដទៃដោយមិនដឹងខ្លួនដែរ ហើយមិនចេះទៅពិនិត្យពិចៃចំពោះកំហុសខ្លួនឯងឡើយ និងការមិនចេះដោះស្រាយកិច្ចការដែលខ្លួនបានធ្វើឱ្យមានភាពខុសឆ្គងដែរ។

កែប្រែ ៖ ប្រើនូវឥរិយាបថសុក្រិត្យត្រឹមត្រូវប្រាប់ទៅកូនថា នៅក្នុងជីវភាពរស់នៅរបស់មនុស្សគ្មានរឿងដែលល្អឥតខ្ចោះគ្រប់យ៉ាងនោះទេ ខំប្រឹងសាកល្បងផ្តល់ឱ្យកូនមានការដក់ជាប់ចំពោះភាពវិជ្ជមានឱ្យបានច្រើន។

៧. និយាយកុហក

Family Drawing Mom Teaches Daughter To Draw 41874466

ផលវិបាក ៖ កូននឹងអាចយល់ថាការនិយាយកុហក គឺមិនខុសទេ ពួកគេក៏អាចនឹងរៀននិយាយកុហកតាមយើងដែរ។ ស្របពេលនោះដែរ កូនក៏អាចនឹងមានការចម្លែកចំពោះទង្វើរបស់មនុស្សចាស់ផងដែរ ព្រោះឃើញមនុស្សចាស់និយាយកុហកបាន ដូច្នេះខ្លួននិយាយកុហកក៏គ្មានបញ្ហាអ្វីដែរ នេះនឹងបង្កើតជាការយល់ឃើញខុសជាមិនខាន។

កែប្រែ ៖ ផ្តល់តម្លៃចំពោះទំនុកចិត្តរបស់កូន មិនត្រូវនិយាយបាត់ដៃខ្នងដៃ រឿងសន្យានឹងកូនរួចហើយ ត្រូវតែធ្វើឱ្យបាន។ទោះជាកូនមិននៅក្បែរក៏ដោយ ក៏ត្រូវធ្វើជាមនុស្សម្នាក់ដែលស្មោះត្រង់ដែរ។

៨. ធ្វើការអូសបន្លាយពេលវេលា មិនចេះគ្រប់គ្រងពេលវេលា

ផលវិបាក ៖ ងាយបណ្តាលឱ្យកូនមិនចេះគ្រប់គ្រងពេលវេលា មិនគោរពពេលវេលា និងទម្លាប់ទៅមកយឺតពេល ថ្ងៃក្រោយនឹងងាយស្រួលធ្វើឱ្យមានបញ្ហាដូចនេះកើតឡើងដដែលៗ។

កែប្រែ ៖ ត្រូវបង្រៀនកូនឱ្យយល់ពីសារសំខាន់របស់ពេលវេលា។ ជាធម្មតាធ្វើកិច្ចការដាច់ខាតត្រូវធ្វើតាមការកំណត់ បញ្ចប់ការងារតាមការគ្រោងទុក កុំចេះតែអូសបន្លាយពេលវេលា។

៩. មិនគោរពច្បាប់ចរាចរណ៍

Marketing To Millennial Parents@2x

ផលវិបាក ៖ ធ្វើឱ្យកូនមិនស្គាល់ពីអ្វីដែលហៅថាសុវត្ថិភាព និងការការពារខ្លួនឯង ទោះជានៅផ្ទះ ឬនៅខាងក្រៅ សុទ្ធតែងាយនឹងជួបនឹងគ្រោះថ្នាក់។

កែប្រែ ៖ មិនថានាំកូនចេញទៅក្រៅឬអត់ទេ ត្រូវតែគោរពច្បាប់ចរាចរណ៍ នៅពេលធម្មតាត្រូវប្រាប់កូនពីសារៈសំខាន់នៃការគោរពច្បាប់ចរាចរណ៍ ប្រាប់កូនថាធ្វើដូច្នេះតាមពិតទៅកំពុងតែការពារខ្លួនឯង។

១០. ស្តីបន្ទោសកូននៅចំពោះមុខមហាជន

ផលវិបាក ៖ ធ្វើបែបនេះអាចរបួសដល់ផ្លូវចិត្តរបស់កូន ឱ្យកូនមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ ក៏អាចប៉ះពាល់ដល់អារម្មណ៍រវាងកូន និងឪពុកម្តាយដែរ បែបនេះក៏អាចញុំាងឱ្យកូនមិនស្គាល់ពីកំហុសរបស់ខ្លួនដែរ។

កែប្រែ ៖ ពេលដែលកូនធ្វើខុសភ្លាមត្រូវអប់រំភ្លាមៗ តែឥរិយាបថដាច់ខាតត្រូវទន់ភ្លន់ ប្រាប់កូនថាហេតុអ្វីបានជាគេធ្វើខុស គោលដៅរបស់អ្នកគឺញុំាងឱ្យកូនកែកំហុស តែមិនមែនវាយប្រហាកូនឡើយ។

១១. មិនចូលចិត្តការហាត់ប្រាណ

Mother Teaching Daughter To Write Vector Illustration 95398717

ផលវិបាក ៖ នេះគឺជាការធ្វេសប្រហែលរបស់ឪពុកម្តាយគ្រប់រូប ការហាត់ប្រាណ គឺជាចំណុចសំខាន់ក្នុងការអភិវឌ្ឍន៍របស់កុមារ ព្រោះតែកង្វះខាតនៃលំហាត់ប្រាណបានបណ្តាលឱ្សមត្ថភាពនៃការលូតលាស់របស់កូនមានភាពអន់ថយ។

ការកែប្រែ ៖ ការហាត់ប្រាណច្រើនមានផលប្រយោជន៍ចំពោះខ្លួន និងកូន ពេលធម្មតាឆ្លៀតពេលវេលានាំកូនហាត់ប្រាណ និងលេងហ្គេមដើម្បីជំនួយដល់សុខភាព ក៏បណ្តុះបណ្តាលមនោសញ្ចេតនា រវាងឪពុកម្តាយ និងកូនផងដែរ។

១២. កុំជះកំហឹងគ្រប់ពេលវេលា

ផលវិបាក ៖ ដំបូងអាចប៉ះពាល់ផ្លូវចិត្តរបស់កូន បន្ថែមនូវអារម្មណ៍ភ័យខ្លាច ក៏មិនអំណោយផលដល់ការអភិវឌ្ឍផ្លូវចិត្តរបស់កូនដែរ។ ស្របពេលនោះអាចបណ្តាលឱ្យកូនក្លាយទៅជាមនុស្សដែលឆេឆាវ មិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបានល្អ។ ការឈ្លោះគ្នារបស់ឪពុកម្តាយអាចផ្តល់ទម្លាប់មិនល្អមួយដល់កូនផងដែរ អាចឱ្យគេរៀនចេះអាកប្បកិរិយាមិនល្អ ដូចជា ចេះប្រើពាក្យអាក្រក់ ពាក្យជេរប្រទិចផ្សេងៗ។

កែប្រែ ៖ រៀនគ្រប់គ្រងអារម្មណ៍ខ្លួនឯង ពេលដែលមិនអាចគ្រប់គ្រងបាន ក៏ពុំគួរជះកំហឹងទៅកាន់កូន ឬនៅចំពោះមុខកូនឡើយ ត្រូវផ្តល់មជ្ឈដ្ឋានគ្រួសារល្អមួយសម្រាប់កូន៕

ប្រែសម្រួល ៖ MamaClub Yomiko / ប្រភព ៖ https://www.mamaclub.com