រើសកំសៀវវេទមន្ត​ដែល​អ្នក​ពេញ​ចិត្ត​បំផុត​ដើម្បី​បើក​ការទាយ​រឿង​ក្នុង​ចិត្ត និង​ចរិត​លក្ខណៈ​ពិត​របស់​អ្នក! – Pelklas តេស្តIQ | Pelklas

រើសកំសៀវវេទមន្ត​ដែល​អ្នក​ពេញ​ចិត្ត​បំផុត​ដើម្បី​បើក​ការទាយ​រឿង​ក្នុង​ចិត្ត និង​ចរិត​លក្ខណៈ​ពិត​របស់​អ្នក!

ថ្ងៃនេះ​ទំព័រ គេហទំព័រក្នុងស្រុក មាន​ការជ្រើសរើស​ចិត្ត​សាស្ត្រ​មក​ចែក​រំលែក​ប្រិយមិត្ត​សាកល្បង​លេង​និង​ទស្សន៍ទាយ​កម្សាន្ត​ទៀត​ហើយ៖

ប្រសិន​បើ​អ្នក​ជ្រើស​រើស​កំសៀវទី១៖ អ្នក​ជា​មនុស្ស​មើល​ពិភពលោក​ក្នុង​ផ្លូវ​ល្អ មិន​ថា​រឿង​អ្វី​អ្នក​អាច​មើល​ឃើញ​ពី​ជ្រុង​វិជ្ជមាន​ជានិច្ច។ គឺ​ជា​មនុស្សចេះ​រៀប​ចំ​ផែនការ​ក្នុង​ការ​ធ្វើ​ការ​បាន​យ៉ាង​ល្អ មាន​ភាព​ឧស្សាហ៍​ព្យាយាម អ្វី​​ដែល​សម្រេច​ចិត្ត​ថា​ធ្វើ​ហើយ​គឺ​តែងតែ​ធ្វើ​​​ឲ្យ​បាន​ល្អ​បំផុត។ អ្នក​ជា​មនុស្ស​មាន​ទឹក​ចិត្ត ចង់​មាន​ជីវិត​​មាន​បាន​សម្បូរសប្បាយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១

ក្នុង​កែវ​ភ្នែក​អ្នក​ដទៃ អ្នក​គឺ​ជា​មនុស្ស​ស្រលាញ់​ជីវិត ចូល​ចិត្ត​ធ្វើ​អ្វី​សប្បាយៗ។ យ៉ាងណាមិញ ចរិត​ពិត​របស់​អ្នក គឺ​ជា​មនុស្ស​ដែល​មាន​គោលដៅ មិន​ចូល​ចិត្ត​ចុះចាញ់ នៅ​ពេល​ធ្វើ​អ្វី​គឺ​ធ្វើ​អស់​ពី​សមត្ថភាព ស្រលាញ់​លុយ​តែ​មិន​សូវ​ទ្រ​អ្នក​ណា​ទេ ​ស្អប់​មនុស្ស​ឬ​អ្វី​ក៏​ដោយ​ដែល​គ្មាន​ហេតុផល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​មិន​ចូល​ចិត្ត​ការ​​ដណ្ដើមមិន​ថា​រឿង​ស្នេហា ឬ​រឿង​ផ្សេងៗ។​ អ្នក​ជឿ​ថា​អ្វី​ដែល​ជា​របស់​យើង គឺ​មិន​ចាំបាច់​ទៅ​ដណ្ដើម​ជាមួយ​អ្នក​ណា​ទេ។ អ្នក​មិន​សូវចេះ​គុំគួន​នោះ​ទេ កុំ​ឲ្យ​តែ​ខ្សែ​លើ​អ្នក​ច្រើន​ដង​ពេក អ្ន​ក​នឹង​អាច​មើល​រំលង​បាន។ អ្នក​មាន​ការ​អត់ធ្មត់​ខ្ពស់ មិន​ថា​រឿង​អ្វី​ក៏​ចូល​​ចិត្ត​លាក់​ទុក​ម្នាក់​ឯង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិន​បើ​អ្នក​ជ្រើស​រើស​កំសៀវទី២៖ អ្នក​ជា​មនុស្ស​ពូកែ​អៀន មុខ​ស្ដើង មិន​ហ៊ាន​និយាយ​អ្វី​ដែល​ខ្លួន​ឯង​គិត ច្រើន​តែ​មាន​ស្នាមញញឹម​ឲ្យ​អ្នក​ដទៃ​ជា​និច្ច និង​អាច​ចូល​ចុះ​ជាមួយ​អ្នក​ដទៃ​បាន​យ៉ាង​ល្អ។ ក្នុង​កែវ​ភ្នែក​អ្នក​ដទៃ អ្នក​​គឺ​​ជា​មនុស្ស​ទន់ភ្លន់ ច្រើន​តែ​គិត​ជំនួស​អ្នក​ដទៃ ព្យាយាម​ផ្លាស់​ប្ដូរ​ខ្លួន​ឯង ដើម្បី​តប​ស្នង​អ្នក​ដទៃ រហូតពេល​ខ្លះ​ធ្វើ​ឲ្យ​អ្នក​ដទៃ​គិត​​ថា​អ្នក​មិន​មាន​ភាព​​ជា​ខ្លួន​ឯង និង​ទន់​ខ្សោយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២

ប៉ុន្តែ​ការ​ពិត​ អ្នក​គ្រាន់តែ​ជា​មនុស្ស​ចូល​ចិត្ត​លាក់​អារម្មណ៍។ នៅ​ពីក្រោយ​សម្បក​ក្រៅ​ដែល​មើល​ទៅ​កាច រឹងមាំ អ្នក​បាន​លាក់​បេះដូង​ដែល​ពោរពេញ​ដោយ​អារម្មណ៍​ទន់ភ្លន់​សម្រាប់​អ្នក​ជុំវិញ​​ខ្លួន។ អ្នក​តែង​រក្សា​គម្លាត​ពី​មនុស្ស​ទើប​ស្គាល់ រហូត​ដល់​ទុក​​ចិត្ត និង​មាន​អារម្មណ៍​ល្អ​ៗ​ជា​មួយ​គ្នា ទើប​បង្ហាញ​អារម្មណ៍​ពិត​ប្រាកដ​ដែល​ខុស​គ្នា​ពី​លក្ខណៈ​ខាង​ក្រៅ​ស្រលះ។ អ្នក​ឲ្យ​តម្លៃ​លើ​មិត្តភាព ដោយ​មិន​ជិត​ស្និទ្ធ​នឹង​អ្នក​ណា​ងាយ​ៗនោះ​ទេ អ្នក​ដែល​ចង់​ក្លាយ​ជា​មិត្ត​ស្និទស្នាល​របស់​អ្នក​គឺ​ត្រូវ​ប្រើ​ពេល​យូរ​បន្តិច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិន​បើ​អ្នក​ជ្រើស​រើស​កំសៀវទី៣៖ អ្នក​គឺជា​មនុស្ស​រឹងមាំ សោះកក្រោះ ជា​មនុស្ស​ស្ងៀមស្ងាត់​ដែល​អ្នក​ដទៃ​ពិបាក​ដឹង​ចិត្ត។ ក្នុង​ចិត្ត​របស់​អ្នក​លាក់​ទុក​នូវ​អាថ៌កំបាំង​ជា​ច្រើន ដែល​មាន​តែ​មិត្តជិត​ស្និទ្ធ​ប៉ុណ្ណោះ​ដែល​អ្នក​អាច​និយាយ​ប្រាប់​បាន។ អ្នក​គឺ​ជា​មនុស្ស​មាន​អារម្មណ៍​នឹងនរ និង​ចេះ​រក្សា​អារម្មណ៍ មិនងាយ​បញ្ចេញ​ឲ្យ​អ្នក​ណា​ដឹង​ងាយ​ៗ​ទេ ប៉ុន្តែនៅ​ពេល​ធ្វើ​អ្វី​មួយ​គឺ​អាច​ទុក​ចិត្ត​បាន និង​ជា​មនុស្ស​ដែល​អាច​ពឹង​ពាក់​បាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣

អ្នក​អាច​នឹង​ចូល​ចិត្ត​ធ្វើ​ខ្លួនដូច​ជា​កាច​ពីខាង​ក្រៅ តែ​ខាង​ក្នុង​ខ្លួន​របស់​អ្នក​មាន​ចិត្ត​ទន់។ នៅ​ពេល​មាន​នរណា​យល់​ច្រលំ​អំពី​អ្នក​ អ្នក​មិន​ចូល​ចិត្ត​អធិប្បាយ​អ្វី​ឡើយ សុខ​ចិត្ត​ឲ្យ​គេ​ស្វែង​យល់​ការពិត​​ខ្លួន​ឯង និង​ជា​មនុស្ស​ស្ងប់ស្ងាត់​ពេល​នៅ​ចំពោះ​​មុខ​មនុស្ស​មិន​ស្គាល់​គ្នា ប៉ុន្តែ​ពេល​នៅ​ជាមួយ​មនុស្ស​​ជិត​ស្និទ្ធ​ ពេល​មាន​រឿង​អ្វី​​ល្អៗ​អ្នក​នឹង​​និយាយ​ចាក់​ទឹក​មិន​លិច​សោះ តែ​បើ​មាន​រឿង​កើត​ទុក្ខ អ្នក​សុខ​ចិត្ត​ដេក​យំ​ម្នាក់​ឯង​ក៏​មិន​ប្រាប់​អ្នក​ណា​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​