ព្រោះតែហេតុផលទាំង ៤ នេះហើយ ដែលធ្វើឱ្យមនុស្សស្រី ស្លាប់រស់នឹងការធ្វើការ រកលុយ ដោយមិនខ្វល់អើពើ នឹងរឿងស្នេហាទាល់តែសោះ - Pelklas ជីវិត&កម្សាន្ត | Pelklas

ព្រោះតែហេតុផលទាំង ៤ នេះហើយ ដែលធ្វើឱ្យមនុស្សស្រី ស្លាប់រស់នឹងការធ្វើការ រកលុយ ដោយមិនខ្វល់អើពើ នឹងរឿងស្នេហាទាល់តែសោះ

កាលពីមុនមនុស្សបានគិតថា“ លុយគឺជារឿងមួយផ្សេង ពីព្រោះមនុស្សរស់នៅជាមួយគ្នា គឺដើម្បីសេចក្តីស្រឡាញ់ និងភាពស្មោះត្រង់” ប៉ុន្តែនៅក្នុងសង្គមសព្វថ្ងៃ តើក្ដីស្រឡាញ់ និងមានស្មោះត្រង់ មានតម្លៃប៉ុនណា បើយើងគ្មានលុយផងនោះ?

ជាការពិត មិនមែនដោយសារតែការពិតដ៏អាក្រក់ដែលលុយគ្រប់គ្រងអ្វីៗទាំងអស់នោះឡើយ។ ប៉ុន្តែ លុយវាអាចធ្វើឱ្យមនុស្សយើងមានភាពរឹងមាំ ក្លាហាន និងជំនឿចិត្តចំពោះខ្លួនឯង ក្នុងការចូលប្រឡូកទៅក្នុងសង្គមមនុស្សដទៃទៀត ដូចគេថា មានលុយ ទឹកមាត់ប្រៃ ដូច្នេះ បើសិនជាយើងគ្មានលុយទេនោះ យើងក៏គ្មានសិទ្ធអ្វីនឹងនិយាយ រឹតតែមិនហ៊ាននិយាយជាមួយអ្នកណា ព្រោះថា បើទោះជាយើងនិយាយចេញទៅ ក៏គ្មានអ្នកណាស្ដាប់យើងនោះដែរ។

វាក៏ដូចគ្នា ដែលនេះជាកត្តាមួយដែលធ្វើឱ្យមនុស្សស្រីជាច្រើនក្នុងសម័យបច្ចុប្បន្ននេះ រឹតតែខិតខំប្រឹងប្រែងធ្វើការ រកស៊ី ដើម្បីរកលុយឱ្យបានច្រើន ដោយមិនខ្វល់នឿយហត់ យប់ថ្ងៃ លំបាកយ៉ាងណា ក៏មិនបោះបង់។ ហើយក៏មានមនុស្សស្រីខ្លះ ប្រឹងខ្លាំងពេក រហូតដល់លែងគិតគូររឿងស្នេហា គូស្រករ ឬក៏រៀបការ សាងគ្រួសារថែមទៀតផង។

ដូច្នេះ មូលហេតុទាំង៤ខាងក្រោមនេះហើយ ដែលជាកត្តាជម្រុញឱ្យមនុស្សស្រីកាន់តែខិតខំ ប្រឹងប្រែងរកលុយឱ្យបានច្រើន រហូតដល់មិនខ្វល់ពីរឿងស្នេហា ឬការសាងគ្រួសារនោះឡើយ។

១

១. ដើម្បីទទួលបានការគោរពពីមនុស្សជុំវិញ

តាមពិតនេះជាការពិតទាំងស្រុង ហើយក៏ជាហេតុផលសមស្របមួយផងដែរ។ នៅចំពោះមុខមនុស្សគ្រប់គ្នា មិនថាជាមិត្តភក្តិ បងប្អូន ឬសូម្បីតែជាមួយនឹងដៃគូជីវិតនោះឡើយ ប្រសិនបើមនុស្សស្រីគ្មានការងារធ្វើ មិនអាចរកចំណូលបាន ឬគ្មានលុយសោះ នាងក៏នឹងត្រូវបាត់បង់ការគោរ ឱ្យតម្លៃពីមនុស្សជុំវិញខ្លួនដែរ។

ដូច្នេះ នៅពេលអ្នករកប្រាក់ដោយខ្លួនឯង និងមានលុយច្រើន អ្នកនឹងមិនត្រូវបានគេនិយាយថា " រស់នៅដោយពឹងផ្អែកលើគ្រួសារ" ឬ "មានប្ដីរកស៊ីចិញ្ចឹម" ទេ។ ជំនួសឱ្យការទទួលបានពាក្យអាក្រក់ ពាក្យពេចន៍មិនពេញចិត្តនៅក្នុងភ្នែករបស់មនុស្សគ្រប់គ្នា អ្នកកាន់តែរឹងមាំ និងមានសមត្ថភាពជាងពេលណាទាំងអស់។

ជាពិសេសទាក់ទងនឹងកិច្ចការស្នេហា គ្មាននរណាម្នាក់មានសិទ្ធិធ្វើបាប ឬធ្វើបាបស្ត្រីដែលមានសេដ្ឋកិច្ចរឹងមាំដោយអយុត្តិធម៌នោះទេ ព្រោះតម្លៃនៃទឹកលុយ តែងតែស្មើនឹងឥរិយាបថ។

២. លុយនឹងអាចធ្វើឱ្យមនុស្សស្រីមានក្ដីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត

ការចំណាយលុយដែលអ្នករកបាន នឹងធ្វើឱ្យអ្នកមានអារម្មណ៍សុខស្រួល និងមានមោទកភាព ព្រោះវាជាញើសឈាម និងការខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់អ្នក មិនមែនចាំតែលាដៃសុំលុយពីប្ដី ឬឪពុកម្ដាយនោះឡើយ។ អ្នកថែមទាំងអាចទិញរបស់ថ្លៃ ៗ ទិញទំនិញសម្រាប់គ្រួសារអ្នកដោយមិនខ្លាចនរណាម្នាក់និយាយថា "ហេតុអ្វីបានជាអ្នកទិញច្រើនម្ល៉េះ?" ឬ "ចាយច្រើននោះច្រើន លុយមិនមែនស្រួលរកទេណា" ។

អារម្មណ៍នៃការរកប្រាក់ និងចំណាយលុយតែងតែធ្វើឱ្យមនុស្សស្រីមានអារម្មណ៍សុខស្រួល និងឯករាជ្យ ជាមួយនឹងសេរីភាពដ៏ពេញលេញរបស់នាង។

២

៣. លុយមិនមែនជាអ្វីគ្រប់យ៉ាងនោះទេ ប៉ុន្តែប្រសិនបើគ្មានលុយទេ ... ?

មនុស្សពេញវ័យសព្វថ្ងៃ និងជាពិសេសគឺមនុស្សស្រី តែងតែត្រូវបានគេរិះគន់ថាពិតជាមានភាពប្រាកដនិយមខ្លាំងពេក។ ពួកគេនឹងមិនធ្លាក់ក្នុងអន្លង់ស្នេហ៍ ហើយរៀបការជាមួយនរណាម្នាក់ដោយគ្មានលុយនោះឡើយ បើទោះបីជាមានបេះដូង និងការស្រឡាញ់ដ៏ស្មោះក៏ដោយ។ ពួកគេនឹងមិនទទួលយកការស្នាក់នៅផ្ទះ ដើម្បីមើលថែស្វាមី និង“ បង្កើតខ្នងរឹងមាំ” នោះទេ ពីព្រោះជីវិតបន្ទាប់ពីនោះ គឺវេទនា ហើយគួរឱ្យអាម៉ាស់ខ្លាំងណាស់។

មែនហើយ លុយមិនមែនជាអ្វីៗទាំងអស់ទេ ប៉ុន្តែតើអ្នកនឹងរស់នៅដោយគ្មានលុយយ៉ាងដូចម្តេច? មិនអាចទិញរបស់ដែលអ្នកចូលចិត្ត មិនអាចបរិភោគម្ហូបឆ្ងាញ់ មិនអាចមានលទ្ធភាពមើលថែឪពុកម្តាយរបស់អ្នកបាន ... តើអ្នកនឹងសប្បាយចិត្តនឹងការសម្រេចចិត្តរបស់អ្នក ឬក៏វាគ្រាន់តែជាការខកចិត្តដ៏យូរអង្វែងមួយ?

៣

៤. មានទំនុកចិត្ត និងមានសិទ្ធិក្នុងការគិត សម្រេចចិត្ត បញ្ចេញមតិ

មានអ្នកណាម្នាក់ធ្លាប់និយាយថា "បើអ្នកក្រ អ្វីគ្រប់យ៉ាង គឺខុស ប៉ុន្តែដរាបណាអ្នកក្លាយជាអ្នកមានអ្នកខុសនឹងក្លាយជាមនុស្សត្រឹមត្រូវ" ។ លុះត្រាតែអ្នកមានលុយ អ្នកអាចហ៊ានបញ្ចេញគំនិតរបស់អ្នកឱ្យរឹងមាំ ហើយមិនចាំបាច់យកចិត្តទុកដាក់ចំពោះអ្នកដែលនៅជុំវិញអ្នកទេ។ អ្នកគឺជាអ្នក ហើយនឹងរស់នៅបានល្អដោយកម្លាំងផ្ទាល់របស់អ្នក។

គ្មានអ្នកណាម្នាក់ចង់ធ្វើការ ១០ ម៉ោងក្នុងមួយថ្ងៃ មកផ្ទះពេលដែលរាងកាយហត់នឿយ និងគ្មានថាមពលដើម្បីធ្វើអ្វីទាំងអស់ សូម្បីតែគេងមិនលក់រហូតដល់យប់។ ប៉ុន្តែការខិតខំប្រឹងប្រែងដែលអ្នកបានដាក់ គឺពិតជាមានប្រយោជន៍។

លុយមិនត្រឹមតែជួយដោះស្រាយបញ្ហាក្នុងជីវិតប៉ុណ្ណោះទេ តែថែមទាំងជួយអ្នកថែរក្សាខ្លួនអ្នក និងក្រុមគ្រួសារឱ្យកាន់តែប្រសើរថែមទៀត ហើយថែមទាំងនាំមកនូវសុភមង្គលទៀតផង។

ដូច្នេះមនុស្សស្រី ត្រូវតែខំប្រឹងធ្វើការ រកស៊ី ខណៈពេលដែលអ្នកមានថាមពល និងសុខភាពល្អ ដូច្នេះអ្នកអាចប្រើការខិតខំរបស់អ្នកផ្ទាល់។ ប៉ុន្តែត្រូវចាំថា ធ្វើការដើម្បីលុយ មិនមែនជាទាសករនៃលុយ រហូតដល់ធ្វើបាប និងដាក់សម្ពាធលើខ្លួនឯងនោះឡើយ៕

ប្រភព ៖ iOne / Knongsrok