ជីវិតគ្រួសារគួរមានលក្ខណៈទាំង ៤ នេះទើបមានក្ដីសុខ និងសុភមង្គល – Pelklas ជីវិត&កម្សាន្ត | Pelklas

ជីវិតគ្រួសារគួរមានលក្ខណៈទាំង ៤ នេះទើបមានក្ដីសុខ និងសុភមង្គល

នៅក្នុងជីវិតគូ ឬគ្រួសារ តម្រូវការផ្នែកលុយកាក់ អាចជារឿងចាំបាច់ ប៉ុន្តែ រឿងដែលសំខាន់បំផុតសម្រាប់គ្រួសារនីមួយៗ នោះគឺ ក្ដីសុខ សុភមង្គល ដែលពោរពេញដោយភាពកក់ក្ដៅ។ លុយកាក់ មាសប្រាក់ មិនអាចធ្វើឱ្យគ្រួសារមានសុភមង្គលបានឡើយ ដូច្នេះហើយ ៤ចំណុចខាងក្រោមនេះ នឹងធ្វើឱ្យគ្រួសារអ្នកមានក្ដីសុខបំផុត។

១. កុំចង់ចាញ់ឈ្នះជាមួយដៃគូ

ពេល​ណា​មាន​ជម្លោះ​ក្នុង​គ្រួសារ មានប្ដីប្រពន្ធ​មួយចំនួន តែងតែចង់​ឈ្នះឱ្យខានតែបាន បើ​មិន​ដូច្នេះ​ទេ​មុខ​ជា​ចាញ់។ ប៉ុន្តែប្រសិនបើមានតែម្នាក់ក្នុងចំណោមអ្នកទាំងពីរប្រព្រឹត្តបែបនេះ វានឹងបង្កើតផលផ្ទុយគ្នា ធ្វើឱ្យស្ថានភាពជម្លោះរវាងមនុស្សទាំងពីរកាន់តែរីកចម្រើន នាំឱ្យខូចខាតកាន់តែច្រើន។

tuoi-trung-nien-hay-song-hanh-phuc-thumb-1652

២. កុំសង្ស័យគ្នា

មិន​ថា​មាន​រឿង​អ្វី​កើតឡើង​ទេ យើង​មិន​គួរ​បណ្តោយ​ឱ្យ​អារម្មណ៍​គូស្នេហ៍​រង​ទុក្ខ​ខ្លាំង​នោះ​ទេ។ មិនថាបញ្ហាធំប៉ុនណាទេ វាមិនសមនឹងការជួញដូរដើម្បីសុភមង្គលទេ។ ជាងនេះទៅទៀត កុំនិយាយពាក្យគំរោះគំរើយដាក់មនុស្សដែលខ្លួនស្រលាញ់ កុំធ្វើរឿងដែលបំផ្លាញបរិយាកាសគ្រួសារ និងទំនាក់ទំនងអាពាហ៍ពិពាហ៍ កុំប្រើភាពជូរចត់ ឬមុតស្រួចដើម្បីដោះស្រាយជាមួយដៃគូរបស់អ្នក។

រស់នៅជាមួយគ្នាច្រើនឆ្នាំ ស្នេហានឹងក្លាយទៅជាគ្រួសារបន្តិចម្តងៗ ទោះបីអ្នកទាំងពីរនៅជាមួយគ្នាពេលនេះលែងស្រលាញ់គ្នាខ្លាំងដូចកាលពីដំបូងក៏ដោយ ចាំថានៅមានរឿងរវាងប្តី និងប្រពន្ធ ដូច្នេះហើយ កុំបង្កើតការសង្ស័យចំពឡគ្នាឱ្យសោះ។

៣. តែងតែឆ្កួតលីលា លេងសើចជាមួយគ្នា

តាមពិតជីវិតជាប្ដីប្រពន្ធ មិនចាំបាច់មត់ចត់ តឹងតែង ច្បាស់លាស់គ្រប់រឿងជាមួយគ្នាទេ ពេលខ្លះ ការរស់នៅជាមួយគ្នា នៅផ្ទះតែមួយ ក្រោមដំបូលតែមួយ ការលេងសើច ប្រឡែង និងតែងតែធ្វើរឿងឆ្កួតឡប់ជាមួយគ្នា វាគឺជាការសាងការចងចាំ និងភាពរីករាយ ជាអនុស្សាជាមួយគ្នា។

20211116_132418_833376_hanh-phuc-tuoi-trun.max-1800x1800

ពេលខ្លះ ភាពច្បាស់លាស់ តឹងតែង អាចជាបញ្ហាចម្បង ដែលនាំឱ្យជីវិតគូប្រែជាមានបញ្ហា រកាំរកូស ឈ្លោះប្រកែកគ្នាតែប៉ុណ្ណោះ។ ម្ល៉ោះហើយ! ការរស់នៅជាមួយគ្នា ប្រោះជីវិតរួមគ្នា គួរតែមានពេលឆ្កួតឡប់រួមគ្នាឱ្យបានច្រើន ទើបស្នេហា គ្រួសារកាន់តែមានន័យ។

៤. ផ្ទះ​ជា​កន្លែងសម្រាប់ក្ដីស្រឡាញ់ មិន​មែន​ជា​កន្លែង​សម្រាប់​ហេតុផល​ ឈ្លោះទាស់គ្នាទេ

ពេល​រៀបការ​ហើយ ផ្ទះ​គ្រួសារ​ជា​កន្លែង​សម្រាប់ស្រលាញ់​ និងរួបរួមគ្នា មិន​មែន​ជា​កន្លែង​ជជែក​វែកញែករកហេតុផល​ មិន​មែន​តុលាការ​បែងចែក​ខុស​ត្រូវរវាងគ្នានោះឡើយ។ គ្រួសារ​មាន​ដើម​កំណើត​ និង​ព្រលឹងរួមគ្នា នេះ​ត្រូវ​គ្រប់គ្រង​ដោយ​ប្តី​ប្រពន្ធ បើ​មិន​គ្រប់គ្រង​ឱ្យ​បាន​ល្អ​ទេ វា​នឹង​នាំ​ឱ្យ​មានការ​មិន​ចុះសម្រុង​គ្នា ។

"កិច្ចព្រមព្រៀងប្តី និងប្រពន្ធ" អ្វីគ្រប់យ៉ាងរីកចម្រើន។ ប្ដី​ប្រពន្ធ​រួម​គ្នា ដី​ប្រែ​ជា​មាស។ រឿង​គ្រួសារ​មិន​មាន​ត្រូវ​ ឬ​ខុស​ទេ​ គឺ​មាន​តែ​ភាព​ចុះសម្រុង​ និង​ការ​មិន​ចុះសម្រុង​គ្នាគ្នាតែប៉ុណ្ណោះ៕

ប្រែសម្រួលដោយ៖ Knongsrok