ហោរាសាស្ត្របានឱ្យដឹងថា នៅរយៈពេល ៦ ខែ ដំបូងសម្រាប់ឆ្នាំ ២០២៣ អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ ប្រៀបបាននឹងខ្លែងនៅក្នុងខ្យល់ យីអ៊ុនឡើងខ្ពស់ត្រដែត សំណាងច្រើនជាងគេ ដែលនឹងទទួលបានលាភ រកលុយបានច្រើនបំផុត។
១. ឆ្នាំឆ្លូវ
អ្នកឆ្នាំឆ្លូវ ជាមនុស្សដែលមានចរិតសុភាពរាបសារ ឧស្សាហ៍ព្យាយាមក្នុងការងារ។ មុននោះអ្នកកើតឆ្នាំឆ្លូវមានគ្រោះច្រើន ដូច្នេះជីវិតជួបការលំបាក។ ទោះយ៉ាងណាក៏ដោយចាប់ពីឆ្នាំ ២០២២ ផ្លូវសំណាងរបស់គោ បានប្រសើរឡើងបន្តិចម្ដងៗ។ រហូតចូលដល់ឆ្នាំ ២០២៣ រាសីអ្នកឆ្នាំនេះ នឹងរឹតតែអស្ចារ្យទ្វេងដង។
ជាពិសេស ជោគជតារាសី ៦ខែដំបូងនៃដើមឆ្នាំ ទន្សាយ ២០២៣ គោ ជាឆ្នាំដែលទទួលបានលាភ និងរង្វាន់ពីថ្នាក់លើ ដូច្នេះហើយ ផ្លូវទៅកាន់កិត្តិនាម និងលុយកាក់ ក៏កើនឡើងកប់ពពក ធ្វើឱ្យគ្រប់គ្នាច្រណែន។
៦ ខែដើមឆ្នាំ ២០២៣ មនុស្សឆ្នាំគោ មិនត្រឹមតែមានសំណាងខាងកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិប៉ុណ្ណោះទេ ថែមទាំងមានសំណាងក្នុងរឿងស្នេហាទៀតផង។ សម្រាប់អ្នកនៅលីវ នេះជាឱកាសរបស់អ្នកក្នុងការស្វែងរកស្នេហាពិតនៃជីវិតរបស់អ្នក។ សម្រាប់អ្នកដែលមានកន្លែងរួចហើយ ភាគីទាំងពីរកាន់តែជាប់នឹងសុភមង្គល។
២. ឆ្នាំមមី
ឆ្នាំសេះ គឺជាឆ្នាំដែលមានសំណាងក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៣។ ចូលឆ្នាំទន្សាយ អ្នកដែលកើតឆ្នាំមមី នឹងមានអារម្មណ៍ថា ជីវិត និងការងារកំពុងដើរក្នុងទិសដៅថ្មី។ ព្រះនៃទ្រព្យសម្បត្តិថែរក្សា សំណាងគឺជាការសប្បាយរីករាយខ្លាំង អ្វីគ្រប់យ៉ាងត្រូវបានធ្វើដោយមានជំនួយពីមនុស្សថ្លៃថ្នូរ ដូច្នេះ មិនថាអ្នកទៅទីកន្លែងណា ក៏ជួបតែជោគជ័យ មានអ្នកតាមថែរក្សាដែរ ។
ជាពិសេសនៅក្នុងឆមាសទីពីរនៃឆ្នាំ ២០២៣ ផែនការវិនិយោគជួបនឹងឱកាសដើម្បីរីកចម្រើន។ បើទិញអចលនទ្រព្យឆ្នាំនេះ លុយចូលហោប៉ៅមិនឈប់ទេ។ នេះអាចនិយាយបានថា ជាឆ្នាំហិរញ្ញវត្ថុដ៏ល្អសម្រាប់មនុស្សជាច្រើនដែលកើតក្នុងឆ្នាំមមី និងសម្រេចបាននូវសមិទ្ធផលការងារដ៏គួរឲ្យកត់សម្គាល់។
ជាពិសេស ក្នុងអំឡុងពេលនេះ ខ្សែស្នេហាអ្នកឆ្នាំសេះ កាន់តែមានភាពត្រចះត្រចង់ អ្នកនឹងមានថ្ងៃល្អឥតខ្ចោះដើរទន្ទឹមគ្នាជាមួយដៃគូរបស់អ្នក។
៣. ឆ្នាំកុរ
ហោរាសាស្ត្រសម្រាប់ ៦ ខែដើមឆ្នាំ ២០២៣ អ្នកកើតឆ្នាំជ្រូក គឺជាអ្នកដែលមានមនុស្សមានតម្លៃមកជួយនាំលាភសំណាងច្រើន។ ក្នុងអំឡុងពេលនេះ អ្នកមានការរីកចម្រើនខ្លាំងក្នុងអាជីពការងាររកចំណូលបានច្រើន។
ការងារប្រព្រឹត្តទៅដោយរលូន ការប្រឹងប្រែងក៏ដូចជាពេលវេលាដែលចំណាយទទួលបានផលតបស្នងបានល្អ។ អ្នកកើតឆ្នាំជ្រូកក៏អាចសន្សំលុយបានដែរក្នុងឆ្នាំទន្សាយ។ នេះជាឆ្នាំដែលមនុស្សក្នុងឆ្នាំកុរត្រូវចំណាយសម្រាប់ខ្លួនឯង និងក្រុមគ្រួសារយ៉ាងសុខស្រួលដោយមិនខ្វល់ខ្វាយច្រើនឡើយ។
៦ ខែដើមឆ្នាំ ២០២៣ ឆ្នាំជ្រូកសម្បូរលុយកាក់ខ្លាំង អ្នកកើតជ្រូកកាន់តែក្រាស់ ហោប៉ៅកាន់តែក្រាស់។ ដូច្នេះហើយ សូមកុំឱ្យឱកាសនេះកន្លងផុតទៅឱ្យសោះ ក្នុងមួយជីវិត ត្រូវខិតខំប្រមូលផ្ដុំទៅថ្ងៃអនាគត និងសម្រេចក្ដីសុបិនដែលអ្នកធ្លាប់ប្រាថ្នាជាយូរមក៕
(*) អត្ថបទសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!