ឆ្នាំទាំង ៣ ខាងក្រោម គឺជាឆ្នាំទាំង ៣ ដែលពូកែត្អូញត្អែរអំពីជិវិត និងលុយកាក់ តែធាតុពិតទៅ មនុស្សទាំងនេះ គឺជាអ្នកមានលាក់មុខ ទោះមានស្ដុកស្ដម្ភហូរហៀរយ៉ាងណា ក៏មិនចេះអួតសម្ញែងទ្រព្យដែរ។
១. ឆ្នាំកុរ
ក្នុងចំណោមឆ្នាំទាំង ១២ អ្នកកើតឆ្នាំជ្រូក ច្រើនតែមានភាពរួសរាយរាក់ទាក់ ចេះអត់ឱន និងមិនចេះប្រកាន់រឿងតូចតាចឡើយ។ ដរាបណាកំហុសមិនធ្ងន់ធ្ងរពេក ពួកគេក៏មិនស្ដីថា ឬគុំកួនអ្វីដែរ។ ពួកគេក៏មិនមានទម្លាប់ជេរប្រមាថមិត្តរួមការងារ ញុះញង់បង្កាច់បង្ខូចគេដែរ ប៉ុន្តែផ្ទុយទៅវិញ ការស្រឡាញ់យកចិត្តទុកដាក់ និងចែករំលែក ជាពិសេសជាមួយមនុស្សថ្មីៗដែលនៅជុំវិញខ្លួន។
ក៏ដោយសារតែបុគ្គលិកលក្ខណៈនេះផងដែរ ដែលមនុស្សកើតក្នុងឆ្នាំជ្រូក មានភាពល្បីល្បាញខ្លាំងពីគ្រប់ៗគ្នា មានការជឿទុកចិត្តពីចៅហ្វាយនាយ និងស្រលាញ់រាប់អានពីមិត្តរួមការងារ។
ដោយសារតែមានការជឿទុកចិត្តពីមនុស្សជាច្រើន ទំនាក់ទំនងជំនួញនៃអ្នកឆ្នាំជ្រូកក៏មានច្រើនដែរ។ មិនឈប់ត្រឹមហ្នឹងទេ ជោគវាសនាអ្នកកើតឆ្នាំជ្រូកមានសំណាងខ្លាំងណាស់។ ជីវិតរបស់ពួកគេទោះបីមានឧបសគ្គក៏ដោយ ក៏អាចយកឈ្នះពួកគេបានយ៉ាងឆាប់រហ័ស។
ដូច្នេះហើយអ្នកកើតឆ្នាំជ្រូកតែងមានលុយកាក់ច្រើន ដែលគេច្រើនតែនិយាយថា ជាអ្នកមានលាក់មុខ ។ ទោះបីជាអ្នកមានក៏ដោយ ក៏អ្នកកើតឆ្នាំជ្រូក មិនសូវចូលចិត្តបង្អួតខ្លួន និងរស់នៅសាមញ្ញប៉ុន្មានឡើយ។ ដូច្នេះកុំមើលពីរូបរាងសាមញ្ញរបស់អ្នកកើតឆ្នាំជ្រូក មនុស្សទាំងនេះ ចូលចិត្តធ្វើខ្លួនសាមញ្ញៗ ហើយក៏ពូកែត្អូញថាអត់លុយផងដែរ។
២. ឆ្នាំខាល
ខ្លា ជាមនុស្សដែលមានភាពវៃឆ្លាត ក្លាហាន ពូកែរកលុយ មិនដែលបោះបង់ការលំបាក ក្នុងជីវិតខ្លាមិនបណ្តោយឱ្យអ្នកដទៃមើលងាយគាត់ឡើយ ដូច្នេះវាសនារបស់គាត់តែងតែខិតខំធ្វើឱ្យមានជីវភាពធូរធារ ។ ជាមួយនឹងបុគ្គលិកលក្ខណៈ និងភាពជាអ្នកដឹកនាំនេះ ខ្លាអាចទទួលបានតំណែងខ្ពស់យ៉ាងងាយស្រួលនៅលើផ្លូវអាជីព។
យ៉ាងណាមិញ ឆ្នាំខ្លា គឺសាមញ្ញណាស់ មិនសូវទាន់សម័យ ថ្វីដ្បិតតែលុយក្នុងកាបូបច្រើនក៏ពិតមែន ប៉ុន្តែគេមិនចូលចិត្តបង្អួតគេឡើយ។ ដោយសារតែនិស្ស័យសេរី ពួកគេអាចយកឈ្នះចិត្តដៃគូបានយ៉ាងងាយ ដូច្នេះហើយពួកគេនឹងចុះកិច្ចសន្យាជាច្រើន ហើយលុយកាក់នឹងកើនឡើងដូចខ្លែងនៅក្នុងខ្យល់។ ជាពិសេសក្រោយអាយុ ៣៥ ឆ្នាំ អ្នកឆ្នាំខ្លានឹងមានអាជីពរឹងមាំ លុយចូលដូចទឹក ជាអ្នកមានស្ដុកស្ដម្ភ។
៣. ឆ្នាំរោង
ត្រឹមរូបខាងក្រៅ មនុស្សជាច្រើនប្រហែលជាគិតថា អ្នកឆ្នាំរោង មិនសមជាអ្នកមាននោះឡើយ ប៉ុន្តែការពិតពួកគេសល់លុុយកាក់ច្រើនណាស់ គ្រាន់តែថាតារានិករនេះមិនចូលចិត្តបង្ហាញ។ អ្នកដែលកើតក្នុងឆ្នាំរោង ជាមនុស្សមានប្រាជ្ញាឈ្លាសវៃ បញ្ញាល្អលើសមនុស្ស មានវាសនាសម្បូរបែប ប៉ុន្តែជាមនុស្សរាបសារ រស់នៅសាមញ្ញ។
ជួនកាលពួកគេត្អូញត្អែរអំពីបញ្ហាលុយកាក់ ប៉ុន្តែនោះគ្រាន់តែជាការលំបាកបណ្តោះអាសន្នប៉ុណ្ណោះ។ ជាងនេះទៅទៀត អ្នកដែលកើតឆ្នាំនាគភាគច្រើនចេះចាយវាយ គ្រប់គ្រងលុយ មិនចាយហួសហេតុ ហើយមិនថាចាយអ្វីនោះទេ គឺត្រូវគិតឱ្យបានហ្មត់ចត់មុននឹងចាយ។
ក្រៅពីនេះ ពួកគេក៏ជាមនុស្សដែលស្វាហាប់មិនបោះបង់ពាក់កណ្តាលផ្លូវ ដូច្នេះពួកគេអាចទទួលបានជោគជ័យច្រើនក្នុងជីវិតបានយ៉ាងងាយ។ ដោយលក្ខណៈទាំងនេះហើយ ទើបឆ្នាំរោងត្រូវបានចាត់ចូលក្នុងបញ្ជីឆ្នាំទាំង ៣ ដែលជាអ្នកមានលាក់មុខ ហើយពូកែរអ៊ូថាអត់៕
*អត្ថបទគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ!