ខ្ញុំមិនមែនជាមនុស្សល្អណាស់ណាទេ ប៉ុន្តែមានមនុស្សជាច្រើននិយាយថា បើអ្នកណាបានខ្ញុំ ពិតជាសំណាង!!! – Pelklas ស្នេហា | Pelklas

ខ្ញុំមិនមែនជាមនុស្សល្អណាស់ណាទេ ប៉ុន្តែមានមនុស្សជាច្រើននិយាយថា បើអ្នកណាបានខ្ញុំ ពិតជាសំណាង!!!

ខ្ញុំមិនមែនជាមនុស្សល្អណាស់ណាទេ ប៉ុន្តែមានមនុស្សជាច្រើននិយាយថា បើអ្នកណាបានខ្ញុំ ពិតជាសំណាង ចេះរិះ ចេះរក ចេះសន្សំ ទុកដាក់ រាល់ថ្ងៃគិតតែការងារ មិនចេះពាក់ព័ន្ធ រញ៉េរញ៉ៃនឹងស្រីណាឡើយ តែដឹងទេថា យូរឆ្នាំហើយ ខ្ញុំមិនដែលសមបំណងក្នុងរឿងស្នេហាទេ។

1

- ស្រឡាញ់អ្នកទី១ បានត្រឹមធ្វើជា ភ្ញៀវចូលរួមថ្ងៃមង្គលការគេ

- ស្រឡាញ់អ្នកទី២ បានត្រឹមជាមិត្តជិតស្និទ្ធ ជួយគេក្នុងកម្មវិធីរៀបការ តាំងពីដើមដល់ចប់ ជួយគេឡើងទ្រោមខ្លួន មកដល់ឥឡូវ នៅធ្វើជាទីប្រឹក្សា ពិភាក្សា សម្របសម្រួល ពេលគេឈ្លោះជាមួយប្ដីគេទៀត ...

ខ្ញុំគិតថា ប្រហែលមកពីខ្ញុំកំសាក ស្រឡាញ់គេ មិនសារភាពប្រាប់គេហើយ ទើបបណ្ដោយឱ្យគេបានទៅអ្នកដទៃបែបហ្នឹង ...

- ស្រឡាញ់អ្នកទី៣ ដាច់ចិត្តសារភាព ចុងក្រោយត្រូវគេបដិសេធ ព្រោះគេមានមនុស្សក្នុងចិត្តគេហើយ ... សួរថា បន្ទាប់មកនេះ ខ្ញុំធ្វើអ្វី? គឺឆ្កួត នៅរង់ចាំ ព្រោះសង្ឃឹមថា គេអាចនឹងបើកចិត្ត ទទួលយកខ្ញុំនៅថ្ងៃណាមួយ ...។

ជឿហើយពាក្យគេថា អ្នកណាបានខ្ញុំប្រាកដជាសំណាង តែសម្រាប់ខ្ញុំ ខ្ញុំគិតថា ខ្ញុំគ្មានសំណាងក្នុងរឿងស្នេហាទេ៕

#មនុស្សចុងក្រោយ