ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ គឺជាវេលាគាស់កំណប់ទ្រព្យសម្រាប់អ្នកដែលកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ។
១. ឆ្នាំរកា
អ្នកឆ្នាំរកាមានបុគ្គលិកលក្ខណៈត្រង់ ទៀងត្រង់ ដឹងពីរបៀបបង្ហាញអារម្មណ៍របស់ខ្លួនទៅកាន់អ្នកដទៃ។ នៅកន្លែងការងារ អ្នកដែលកើតឆ្នាំរកា ជាមនុស្សឧស្សាហ៍ព្យាយាម មានការតាំងចិត្ត ចេះកសាង និងចិញ្ចឹមបីបាច់ថែរក្សាទំនាក់ទំនង ទើបងាយជួបនូវឱកាសផ្លាស់ប្តូរជីវិតជាច្រើន។
ម៉្យាងវិញទៀត អ្នកដែលកើតក្នុងឆ្នាំរកា មិនខ្លាចនឹងការប្រឈម និងការលំបាកឡើយ។ កាន់តែលំបាក ពួកគេកាន់តែពុះពារ និងរៀនមេរៀនកាន់តែច្រើន ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍ដ៏អស្ចារ្យនាពេលអនាគត។
ឆ្នាំ ២០២២ ជោគជតារាសីចាប់ផ្តើមចូលមកដល់ឆមាសទី២ បើចេះចាប់យកឱកាស និងបណ្តុះខ្លួនឯងឱ្យបានពេញលេញ នោះនឹងរីកចម្រើនយ៉ាងឆាប់រហ័សនៅចុងឆ្នាំ។ នៅពេលនេះ ទ្រព្យសម្បត្តិ និងលាភសំណាងកើនឡើងលឿនដូចខ្លែង ជួបនឹងខ្យល់ ចុងឆ្នាំអាចទិញបានទាំងផ្ទះ និងឡាន។
២. ឆ្នាំឆ្លូវ
គ្មានឆ្នាំណាអាចលើសពីអ្នកកើតក្នុងឆ្នាំឆ្លូវបានឡើយ ទាក់ទងនឹងការខិតខំប្រឹងប្រែង និងការឧស្សាហ៍ព្យាយាម។ អ្នកដែលកើតឆ្នាំឆ្លូវ ថ្វីដ្បិតតែផ្លូវជីវិតមិនសូវរលូន តែងជួបការលំបាក និងឧបសគ្គច្រើន ប៉ុន្តែពួកគេតែងតែមានសុទិដ្ឋិនិយមថា ការខិតខំទាំងអស់នឹងទទួលបានផលជាទីគាប់ចិត្ត។
ការឆ្លងកាត់ការលំបាកជាច្រើន បទពិសោធន៍ប្រមូលផ្ដុំ និងសមត្ថភាពដែលបានកសាងឡើង នឹងជួយពួកគេឱ្យកាន់តែជោគជ័យលើផ្លូវរបស់ពួកគេ។ ចាប់ពីដើមឆមាសទី២ក្នុងឆ្នាំ ២០២២ នេះឆ្នាំឆ្លូវនឹងត្រូវបានថែរក្សាដោយព្រះនៃទ្រព្យសម្បត្តិ និងអភិជនតាមជ្រោមជ្រែង។ ការងារកាន់តែរលូន និងងាយស្រួល។
ដើម្បីកុំឱ្យខកខានឱកាសក្លាយជាអ្នកមាន គោត្រូវតែរហ័សរហួនគ្រប់ពេល ហើយចាប់យកអ្វីដែលពួកគេត្រូវការ។ ដូចនេះ ពួកគេនឹងមានឱកាសជាច្រើនក្នុងការអភិវឌ្ឍន៍ទ្រព្យសម្បត្តិ អាជីពរបស់ពួកគេនឹងរីកចម្រើន ហើយទ្រព្យសម្បត្តិ និងឋានៈរបស់ពួកគេនឹងរីកចម្រើនជាមួយគ្នា។
៣. ឆ្នាំមមី
មនុស្សឆ្នាំមមីមានទេពកោសល្យ និងឆ្លាតវៃ ប៉ុន្តែពួកគេតែងតែប្រឈមមុខនឹងការលំបាក និងឧបសគ្គ ដោយសារពួកគេប្រញាប់ កម្រគិតដោយប្រុងប្រយ័ត្នក្នុងការសម្រេចចិត្ត ដូច្នេះពួកគេងាយនឹងបរាជ័យណាស់។
ទោះជាយ៉ាងនេះក្តី ពួកគេក៏ជាអ្នករៀនឆាប់ចេះដែរ ព្រោះឆ្លងកាត់ការឡើងចុះច្រើន ពួកគេកាន់តែយល់ការពិត ចេះប្រើប្រាស់គុណសម្បត្តិរបស់ខ្លួនឱ្យភ្លឺស្វាងនៅកន្លែងត្រឹមត្រូវតាមពេលវេលា និងកាន់ភាពជោគជ័យនៅក្នុងដៃ។
ឆ្លងផុតពីការធ្លាក់ចុះចាប់ពីពាក់កណ្ដាលឆ្នាំ២០២២ រាសីអ្នកឆ្នាំមមីឡើងខ្ពស់បន្តិចម្តងៗ ។ ពួកគេនឹងត្រូវបានគាំទ្រយ៉ាងកក់ក្តៅពីព្រះនៃទ្រព្យសម្បត្តិនិងពួកអភិជនហើយជីវិតរបស់ពួកគេនឹងមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើននៅចុងឆ្នាំនៅពេលដែលការទិញផ្ទះ និងការទិញឡានគឺស្ថិតនៅក្នុងលទ្ធភាព៕
(*) អត្ថបទ គឺសម្រាប់គោលបំណងបង្ហាញតែប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / Knongsrok