ស្អាតហើយ ចិត្តល្អទៀត! ក្នុងថ្ងៃទិវាសិទ្ធិកុមារអន្តរជាតិ ហ៊ិន ចាន់និរ័ត្ន បរិច្ចាគទឹកប្រាក់ ១០០០ $ ដើម្បីគន្ធបុប្ផា

ភ្នំពេញ ៖ ជាតារាសម្ដែង ក៏ជាពិធីការនីដ៏ល្បីមួយរូបប្រចាំប្រទេសកម្ពុជា កញ្ញា ហ៊ិន ចាន់នីរ័ត្ន មិនត្រឹមតែមានរូបសម្បត្តិស្រស់ស្អាត អត្តចរិតក៏ល្អ លើសពីនេះ ទឹកចិត្តរបស់កញ្ញា ក៏ថ្លៃថ្លាប្រពៃ នៅក្នុងឱកាស ទិវាកុមារអន្តរជាតិ កញ្ញាក៏បាន បានបរិច្ចាគ ទឹកប្រាក់ចំនួន ១០០០ ដុល្លារ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា និងងដើម្បីស្នាមញញឹមកុមារកម្ពុជា ។

285302700_558996235596051_3006869529999423852_n

ដែលក្នុងនោះដែរ ទឹកប្រាក់នេះកញ្ញាបានបញ្ជាក់ថា ជាទឹកប្រាក់ដែលទទួលបានពីការលក់សម្លៀកបំពាក់ចាស់ៗរបស់កញ្ញា នេះជាសកម្មភាពដ៏ប្រពៃ ដែលក្នុងនាមជាតារាស្រីជួរមុខមួយរូប ក៏ជាគម្រូដ៏ល្អសម្រាប់គ្រប់គ្នា។

គួរបញ្ជាក់ថា បច្ចប្បន្ននេះ មន្ទីរពេទ្យគន្ធបុប្ផា ពិតជាមានតម្រូវការច្រើន ដែលក្នុងនាមយើងជាប្រជាពលរដ្ឋគួរតែយកចិត្តទុកដាក់ និងផ្ដល់ទៅតាមលទ្ធភាព ដើម្បីជួយដល់កុមារ ដែលជាទំពាំងស្នងឫស្សី សម្រាប់ប្រទេសជាតិយើង។

ខ្លឹមសារដែល នីរ័ត្ន បានបង្ហោះ ជាមួយនឹងរូបប៉ុន្មានសន្លឹក ក្នុងថ្ងៃទិវាកុមារអន្តរជាតិ ៖

285114931_558996228929385_9208507766445255408_n

285519324_559235848905423_3652488579991448096_n