អ្នកឧកញ៉ាវេជ្ជបណ្ឌិតគួច ម៉េងលី៖ "កុមារ គឺជាឆ្នឹងកងនៃជាតិសាសន៍មួយ។ អនាគតប្រទេសជាតិ គឺពឹងផ្អែកលើពួកគេ។ " - Pelklas ជីវិត&កម្សាន្ត | Pelklas

អ្នកឧកញ៉ាវេជ្ជបណ្ឌិតគួច ម៉េងលី៖ “កុមារ គឺជាឆ្នឹងកងនៃជាតិសាសន៍មួយ។ អនាគតប្រទេសជាតិ គឺពឹងផ្អែកលើពួកគេ។ “

ភាពខ្លាំង និងភាពចម្រើនលូតលាស់ផ្នែកប្រាជ្ញាស្មារតីរបស់ពួកគេ គឺពិតជាសំខាន់ខ្លាំងណាស់ចំពោះការអភិវឌ្ឈប្រទេសជាតិយើង។ យើងចិញ្ចឹម និងបង្រៀងពួកគេបានល្អប៉ុណ្ណា យើងក៏ធ្វើឲ្យជាតិសាសន៍យើងរឹងមាំបានប៉ុននោះដែរ ហើយក៏ដូចជាយើងកំណត់ថា ជាតិសាសន៍យើង នឹងក្លាយទៅជាបែបណានោះដែរ។

កុមារយើង គឺជាអនាគតយើង។ គេនឹងដឹកនាំយើងទៅមុខ ឆ្ពោះទៅរកភាពថ្កុមថ្កើង និងបន្តបំភ្លឺផ្លូវយើងឱ្យដើរទៅកាន់អនាគតដ៏ត្រចះត្រចង់។ ដោយហេតុថាពួកគេសំខាន់ និងមានតម្លៃជាទីបំផុត យើងត្រូវតែស្រលាញ់ និងផ្តោតយកចិត្តទុកដាក់លើពួកគេ។ តោះយើង បង្រៀនកុមារយើង ហ្វឹកហ្វឺកពួកគេ គាំទ្រពួកគេ និងចិញ្ចឹមពួកគេ។ ចិញ្ចឹមពួកគេឲ្យបានល្អ។

តោះយើង ចិញ្ចឹម និងបង្រៀនពួកគេឲ្យល្អប្រសើរ។ ធ្វើយ៉ាងណាក៏ដោយ បណ្តុះគេឲ្យក្លាយជាផលិតផលដ៏គួរជាទីមោទនបំផុតរបស់ប្រទេសជាតិយើង។ យើងត្រូតែដើរតួជាផ្នែកមួយដ៏សំខាន់របស់ពួកគេ។ ធ្វើឲ្យល្អបំផុត។ ធ្វើខ្លួនឱ្យក្លាយជាពុំគំរូដ៏អស្ចារ្យសម្រាប់ពួកគេ។

តោះ! យើងផ្តល់ឱកាសឱ្យគេ វែករកផ្លូវឱ្យគេ នឹងមិនប្រកាន់ទោសអូសដំណើរ។

ចូរចាំថា! ពួគេ គឺជាយើង គឺជាស្រមោលយើង។ គេ គឺអនាគតពួកយើង ជាជីវិតយើង។ គេ នឹងបន្តបដិបត្តិប្រពៃណី ទំនាមទំលាប់ និងវប្បធម៌របស់យើង។ ពួកគេ នឹងក្លាយជាទំពាំងស្នងឬស្សី ហើយគេនឹងបណ្តុះបណ្តាលទំពាំងស្នងឬស្សីក្រោយៗបន្តបន្ទាប់ទៀត។

ដូច្នេះ សូមផ្តល់ក្តីសង្ឃឹមដល់ពួកគេ។ ផ្តល់ការអប់រំ ផ្តល់ក្តីស្រលាញ់ និងផ្តល់ជីវិតដ៏ល្អឱ្យពួកគេ។

វិនិយោគទុនជាមួយកុមារយើង។ ពុំគួរគិតថាហត់នឿយនឹងពួកគេនោះទេ។ រឹតតែពុំគួរសោះអង្គើយរាល់ការតាំងចិត្តដែលគេចង់ឱ្យយើងឃើញ។ ពួកគេត្រូវការយើងបំផុត មិនថាតាមវិធីណាក៏ដោយ។ គេ ត្រូវការយើងពេលគេឈឺចាប់ និងពេលគេមានតម្រូវការធ្វើអ្វីៗ។ ថ្ងៃនេះ គេត្រូវការពួកយើង តែថ្ងៃស្អែក យើងរឹតតែត្រូវការពួកគេលើសនេះទៅទៀត។

បើកផ្លូវឱ្យគេ ឱ្យគេមានផ្លូវច្រើនរាប់មិនអស់។ សូមផ្តល់ឲ្យគេ នូវអនាគតដ៏កក់ក្តៅ។

#ដោយក្តីស្រលាញ់_កាពារ_និងយកចិត្តទុកដាក់ជាទីបំផុត

#អ្នកឧកញ៉ា_វេជ្ជបណ្ឌិត_គួច_ម៉េចលី

#Unfolded_Message #InternationalChildrensDay #MJQUP

285578360_554502552713203_7343460609623646547_n