Prince Trust ​ Cambodian​ Investment Management និង Realestate.com.kh រួមគ្នាពង្រឹងច្បាប់បរធនបាលកិច្ចកម្ពុជាសម្រាប់អ្នកវិនិយោគបរទេស – Pelklas តេស្តIQ | Pelklas

Prince Trust ​ Cambodian​ Investment Management និង Realestate.com.kh រួមគ្នាពង្រឹងច្បាប់បរធនបាលកិច្ចកម្ពុជាសម្រាប់អ្នកវិនិយោគបរទេស

សម្រាប់ការចេញផ្សាយ៖ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២

 នៅថ្ងៃទី ២៧ ឧសភា Prince Trust ដែលជាសមាជិកនៃ Prince Holding Group (“Prince Group”) ជាសម្ព័ន្ធក្រុមហ៊ុនធំជាងគេនៅកម្ពុជាដែលវិនិយោគលើការអភិវឌ្ឍន៍អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងសេវាបម្រើអតិថិជន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយ Cambodian Investment Management និង Realestate.com.kh ក្នុងការសហការលើឱកាសដើម្បីទាក់ទាញការវិនិយោគតាមរយៈច្បាប់បរធនបាលកិច្ចកម្ពុជា។

Screen Shot 2022 05 30 At 10.18.02 AM

ពិធីចុះហត្ថលេខានេះស្ថិតក្រោមអធិបតីភាព លោក Michael Chiam នាយកក្រុមប្រឹក្សាភិបាលនៃ Prince Trust និងជាប្រធានផ្នែកហិរញ្ញវត្ថុនៃ Prince Holding Group លោក Anthony Galliano នាយកប្រតិបត្តិនៃ Cambodian Investment Management និងលោក Tom O'Sullivan នាយកប្រតិបត្តិនៃ Realestate.com.kh ។

ផ្អែកលើលក្ខខណ្ឌក្នុងអនុស្សរណៈនៃការយោគយល់គ្នា ភាគីទាំងបីនឹងធ្វើការរួមគ្នាដើម្បីបង្កើតលទ្ធភាពរួមមួយក្នុងការទាក់ទាញដោយផ្តល់បទពិសោធន៍រួមគ្នា គួរ​ឱ្យទុកចិត្ត និងមានតម្លាភាពសម្រាប់អ្នកវិនិយោគបរទេស។

ផ្អែកលើការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃកម្ពុជានិងវិថីនៃច្បាប់បរធនបាលកិច្ច ឆ្នាំ២០១៩ Prince Trust ត្រូវបានបង្កើតឡើងដើម្បីជួយដល់អ្នកវិនិយោគដែលកំពុងរកមើលការបណ្តាក់ទុននៅកម្ពុជា។

បរធនបាលកិច្ចគឺជាយន្តការមួយដើម្បីជួយអ្នកវិនិយោគគ្រប់គ្រង ផ្នែកមួយនៃទ្រព្យសម្បត្តិរបស់ពួកគេហើយក្នុងនោះអ្នកដែលបង្កើតបរធនបាលកិច្ច (ដែលហៅថា បរធនបាលទាយក)ផ្ទេរទ្រព្យដែលត្រូវបានទិញរួចហើយ ទៅបរធនបាលដែលគ្រប់គ្រងលើបរធនបាលកិច្ច​ដើម្បីជាផលប្រយោជន៍ដល់បរធនបាលទាយកនិងអត្ថគាហកៈរបស់ខ្លួន។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.princetrust.com, www.princeholdinggroup.com, www.linkedin.com/company/cambodian-investment-management/ និងwww.realestate.com.kh

អំពី Prince Trust

Prince Trust គឺជាសមាជិកនៃក្រុមហ៊ុន Prince Holding Groupជាសម្ព័ន្ធក្រុមហ៊ុនធំជាងគេនៅកម្ពុជាដែលវិនិយោគលើការអភិវឌ្ឍន៍អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងសេវាបម្រើអតិថិជន។

ផ្អែកលើការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃកម្ពុជានិងវិថីនៃច្បាប់បរធនបាលកិច្ច ឆ្នាំ២០១៩ Prince Trust​ ត្រូវបានបង្កើតឡើងដើម្បីជួយដល់អ្នកវិនិយោគដែលកំពុងរកមើលការបណ្តាក់ទុននៅកម្ពុជា។ ក្នុងនាមជាអង្គភាពបរធនបាលកិច្ចកំពូលមួយរបស់កម្ពុជា Prince Trust​  គឺជាអ្នកផ្តល់សេវាឯករាជ្យដែលផ្តល់ជូននូវសេវាកម្មជាច្រើនសម្រាប់អតិថិជនជាឯកជន ការិយាល័យបែបគ្រួសារ សាជីវកម្ម និងអន្តរកានានា។

Prince Trust ដែលជាក្រុមហ៊ុនបរធនបាលកិច្ចកម្ពុជាមួយដែលអាចកាន់កាប់អចលនទ្រព្យនៅកម្ពុជាសម្រាប់បរទេស​ក្នុងនាមជាអង្គភាពនិងបុគ្គល។ បន្ថែមពីលើការការពារទ្រព្យសម្បត្តិ Prince Trust​ អាចជួយក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ (ដី និងអគារ) ការប្រមូលចំណូលពីការជួល និងការលក់ទ្រព្យសម្បត្តិ។

អំពី Cambodia Investment Management Holdings

Cambodia Investment Management Holdings គឺជា “ច្រកផ្លូវចូលមកកាន់ប្រទេសកម្ពុជា” របស់អ្នកក្នុងនាមជាអ្នកផ្តល់សេវាអាជីវកម្មរួមបញ្ចូលគ្នាឈានមុខគេរបស់កម្ពុជា។ សម្ព័ន្ធក្រុមហ៊ុនរួមមាន Phnom Penh BG Serviced Offices, Cambodian Investment Management, Cambodian Investment Management Tax Services, Cambodian Investment Management Audit Services, Premium Human Resources, Affinity Star Insurance Broker, Dynamo Innovative Digital Advertising, DA& G Asset Management។ ផលិតផល និងសេវាកម្មរបស់ក្រុមរួមមាន ការចុះបញ្ជីក្រុមហ៊ុន សេវាលេខាធិការសាជីវកម្ម ហិរញ្ញវត្ថុសាជីវកម្ម ការ​ស៊ើ​ប​អង្កេតឬសវនកម្មទៅ​លើសក្ដានុពលរបស់​អាជីវកម្ម​ សេវាប្រឹក្សា ការរៀបចំ និងការបញ្ជូនពន្ធ សេវាកម្មគណនេយ្យ សេវាសវនកម្ម សេវាប្រឹក្សាពន្ធ ជំនួយសវនកម្ម ឈ្មួញកណ្តាលនៃធានារ៉ាប់រង ការជ្រើសរើសបុគ្គលិក សេវា PEO ការបើកប្រាក់ខែ ប្រាក់បៀវត្សរ៍ ការងារ លិខិតអនុញ្ញាត ទិដ្ឋាការ ប្រឹក្សាអចលនទ្រព្យ។

អំពី Realestate.com.kh

ពួកយើងមានវត្តមានដើម្បីជួយអ្នកស្វែងរកអចលនទ្រព្យ។

Realestate.com.kh បង្កើតឡើងក្នុងឆ្នាំ 2009 គឺជាវេទិកាអចលនទ្រព្យឈានមុខគេក្នុងប្រទេសកម្ពុជា។ ការិយាល័យរបស់យើងនៅភ្នំពេញ ពួកយើងជួយអ្នកស្វែងរកអចលនទ្រព្យក្នុងការស្វែងរក សាកសួរ និងធានាអចលនទ្រព្យសម្រាប់លក់ និងជួលក្នុងប្រទេសកម្ពុជា។ ពួកយើងផ្តល់នូវបទពិសោធន៍ដ៏ទូលំទូលាយក្នុងការទិញ និងជួលអចលនទ្រព្យ​​ ពីការស្វែងរករហូតដល់ការធានាទ្រព្យសម្បត្តិ។ តាមរយៈការប្រមូលផ្តុំផ្នែកទាំងអស់នៃវិស័យអចលនទ្រព្យ ពួកយើងធ្វើឱ្យការស្វែងរកអចលនទ្រព្យមានភាពងាយស្រួល ផ្តល់សិទ្ធិអំណាចដល់ការសម្រេចចិត្តលើអចលនទ្រព្យ និងធ្វើឱ្យប្រតិបត្តិការអចលនទ្រព្យមានភាពរលូន។