ដាច់ខាត! កុំកុហកមនុស្សស្រី ដែលស្រលាញ់អ្នកឱ្យសោះ – Pelklas តេស្តIQ | Pelklas

ដាច់ខាត! កុំកុហកមនុស្សស្រី ដែលស្រលាញ់អ្នកឱ្យសោះ

អារម្មណ៍របស់មនុស្សស្រី គឺឆុតណាស់ នាងមិននិយាយ មិនបញ្ចាក់ថានាងមិនដឹងឡើយ ហើយកុំយល់ថាខ្លួនអ្នកជាមនុស្សឆ្លាតឱ្យសោះ មានពេលខ្លះអាចចំណេះជិះករឯងក៏ថាបាន។

កុំយកភាពចេះដឹង និងភាពអត់ឱនរបស់នាង មកធ្វើជាលេសសម្រាប់ឱ្យអ្នកបណ្តោយខ្លួនតាមចិត្តឱ្យសោះ នាងមិនបកអាក្រាតពាក្យកុហករបស់អ្នក គឺនាងកំពុងផ្ដល់ឱកាសដល់អ្នក។

មនុស្សស្រីសុទ្ធតែឆាប់ខឹង ហួងហែងច្រើន គ្មានមនុស្សស្រីណាចិត្តទូលាយឱ្យមនុស្សខ្លួនស្រលាញ់ទៅសិ្នទ្ធស្នាលជាមួយស្រីដទៃឡើយ បើនាងមិនប្រកាន់ចំពោះក្តីស្រលាញ់ដែលអ្នកបានចែករំលែកទៅស្រីផ្សេងនោះ គឺមានហេតុផលពីរ ទី១ នាងលែងស្រលាញ់អ្នកហើយ ទី២ នាងស្រលាញ់អ្នកខ្លាំងពេក។

ដ្បិតតែខាងក្រៅមើលទៅចិត្តទូលាយណាស់ តែក្នុងចិត្តនាងឈឺចាប់ឥតឧបមា គ្មានមនុស្សស្រីណាដែលគ្មានចរិកផ្ទាល់ខ្លួនឡើយ។

249a3e185b611b01c1074ce0779321e5

អ្នកល្អចំពោះនាងប៉ុន្មានភាគ នោះនាងនឹងកាន់តែល្អចំពោះអ្នកទ្វេដង បើនាងច្បាស់លាស់នឹងអ្នកហើយ នាងនឹងយកចិត្តស្មោះប្រគល់ជូនអ្នកតែម្នាក់គត់។

កុំយកចិត្តស្មោះរបស់នាងចាត់ទុកដូចជាជ័យជម្នះរបស់អ្នកឱ្យសោះ ពីព្រោះដោយបែបនេះហើយ មនុស្សស្រីអាចប្រមូលយកចិត្តស្មោះរបស់នាងមកវិញបានគ្រប់ពេលវេលា ពេលនោះនាងនឹងយល់ហើយថា អ្វីដែលជាការលះបង់ដែលមានតម្លៃ អ្វីដែលគួរបោះបង់ចោល នាងយកចិត្តស្មោះប្រគល់ទៅឱ្យមនុស្សដែលមើលឃើញតម្លៃរបស់នាង និងជាមនុស្សដែលចេះឱបក្រសោបនាង។

មនុស្សប្រុសឆ្លាតម្នាក់នឹងចេះទៅក្តោប់ក្តាប់របស់ដែលខ្លួនកំពុងមាន កុំចាំដល់បាត់បង់ហើយទើបស្តាយក្រោយ។ ហើយមនុស្សស្រីសុទ្ធតែជាប្រភេទមនុស្សដែលឆាប់ប្រតិកម្ម គឺងាយនឹងរងការឈឺចាប់បំផុត បើអ្នកស្គាល់ពីតម្លៃរបស់នាង សូមអ្នកស្រលាញ់អ្នកឱ្យច្រើនៗផង៕

អត្ថបទ ៖ បក្សីទេព / Knongsrok