អាហារ ១០ មុខជួយអ្នកឱ្យមើលទៅ ក្មេងជាងវ័យរហូតដល់ទៅ ១០ ឆ្នាំ – Pelklas សុខភាព | Pelklas

អាហារ ១០ មុខជួយអ្នកឱ្យមើលទៅ ក្មេងជាងវ័យរហូតដល់ទៅ ១០ ឆ្នាំ

មនុស្សយើងគ្រប់គ្នាប្រាកដជាចង់ក្មេងជាងវ័យ ហើយរស់នៅដោយមានសុខភាពល្អ។ ទោះបីជាវាជាមរតកនៃហ្សែនដែលផ្តល់ឱ្យយើងនូវការចាប់ផ្តើមក្តី ក៏របបអាហាររបស់យើងក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការជួយដល់ពួកយើងក្នុងការបង្កើនអាយុកាលរបស់យើងនិងថែរក្សាស្បែកយុវវ័យដ៏ស្រស់ស្អាតឱ្យបានយូរផងដែរ។

ថ្ងៃនេះយើងសូមធ្វើការបង្ហាញពីអាហារបំប៉នប្រឆាំងវ័យចំណាស់ចំនួន ១០ ប្រភេទ ដែលរក្សាស្បែករបស់អ្នកឱ្យក្មេងជាងវ័យ។

1. ផ្លែបឺរ (Avocado)

អ្នកប្រហែលជាធ្លាប់លឺថាផ្លែបឺរធ្វើឱ្យអ្នកឡើងទម្ងន់ដោយសារតែវាមានជាតិខ្លាញ់ខ្ពស់។ ប៉ុន្តែប្រហែលជាអ្នកមិនដឹងថាខ្លាញ់ទាំងនោះធ្វើឲ្យយើងមានសុខភាពល្អទេ។ ការទទួលទានផ្លែបឺរមួយផ្លែក្នុងមួយថ្ងៃជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលនិងគាំទ្រដំណើរនៃការស្តារស្បែកឡើងវិញ។ វាផ្តល់ឱ្យរាងកាយរបស់អ្នកមានវីតាមីន C ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្មហើយវាសម្បូរទៅដោយអាស៊ីតហ្វូលិក។

2. ពពួកផ្លែបឺរី (Berries)

ផ្លែស្ត្រប៊ឺរី ផ្លែប៊ឺរីខ្មៅ បឺររីបឺខៀវ ផ្លែទំពាំងបាយជូរ ... ផ្លែឈើតូចៗទាំងនេះមានផ្ទុកនូវសារជាតិប្រឆាំងអុកស៊ីតកម្មដែលការពារឬពន្យារពេលការបំផ្លាញកោសិកាមួយចំនួន និងអាចកាត់បន្ថយការហើមនិងឈឺចាប់។ យើងសូមផ្តល់យោបល់ជាពិសេសថាអ្នកគួរទទួលទានផ្លែប៊ឺរីខៀវ វានឹងបង្កើនសមត្ថភាពនៃការយល់ដឹងរបស់យើង និងជួយការពារជំងឺទឹកនោមផ្អែម ជំងឺភ្លេចភ្លាំង និងជំងឺវង្វេង។

3. ការ៉ុត (Carrots)

បន្លែនេះត្រូវបានគេដឹងថាការពារភ្នែកដោយសារតែសារធាតុ Beta-carotene ដែលជាសារធាតុដែលរាងកាយត្រូវបម្លែងទៅជាវីតាមីន A ។ វាជួយដល់ប្រស្រីភ្នែក និងផ្នែកដទៃទៀតនៃភ្នែកដំណើរការយ៉ាងរលូន។ វាក៏ការពារស្បែក ស្នាមជ្រួញនៃមុនស្បែកដែលបណ្តាលមកពីការប៉ះពាល់នឹងកាំរស្មីយូវី។ សូមចងចាំថាការ៉ុតដែលកាន់តែឆ្អិនពេកវានឹងបន្ថយបរិមាណជីវជាតិនិងវីតាមីនសំខាន់ៗ។

4. ពពួកផ្លែឈើដូចជាក្រូច ទទឹម

ពពួកនៃផ្លែទាំងនេះគឺជាប្រភពចម្បងនៃវីតាមីន C និងអាស៊ីតហ្វូលិក។ ពួកវាជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលនិងអាស៊ីតអ៊ុយរិចនៅក្នុងឈាម។ ប្រសិនបើអ្នកញ៉ាំវាអោយបានទៀងទាត់ពួកនឹងជួយអ្នកក្នុងការការពារបញ្ហាចរាចរឈាម បញ្ហាបេះដូង និងជំងឺដូចជាជំងឺរលាកសន្លាក់ដែលបណ្តាលអោយឈឺចាប់នៅក្នុងសន្លាក់។ ញ៉ាំទឹកក្រូចឆ្មាពេលក្រពះទទេជួយសម្អាតពោះវៀនធំនិងបន្សាបរាងកាយ។ លើសពីនេះទៀតរាងកាយរបស់អ្នកនឹងស្រូបយកសារធាតុចិញ្ចឹមរបស់វាជាមុនសិនហើយអ្នកនឹងមានអារម្មណ៍ថាមានសុខភាពល្អនិងស្រស់ថ្លា។

5. ខ្ទឹមស

ខ្ទឹមសគឺជាអាវុធដ៏មានឥទ្ធិពលមួយដើម្បីទប់ស្កាត់បិសាចជញ្ជក់ឈាម ប៉ុន្តែវាក៏អាចព្យាបាលការឆ្លងបានច្រើនប្រសិនបើប្រើវាត្រឹមត្រូវ។ យើងដឹងថាខ្លិនរបស់ខ្ទឹមសក្រពុលខ្លាំងណាស់ និងពិបាកក្នុងការកម្ចាត់ប៉ុន្តែអត្ថប្រយោជន៍របស់ខ្ទឹមសមានច្រើនខ្លាំងណាស់។

ខ្ទឹមសមានសមត្ថភាពសំលាប់ផ្សិតនិងបាក់តេរី និងជាឱសថប្រឆាំងនឹងភាពចំណាស់នេះក្លាយជាថ្នាំអង់ទីប៊ីយ៉ូទិកធម្មជាតិដ៏ល្អបំផុតមួយ។ វាក៏ផ្តល់តុល្យភាពកូឡេស្តេរ៉ុលធ្វើឱ្យឈាមរត់និងជម្ងឺលើសសម្ពាធឈាមនិងជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីកមួយចំនួនផងដែរ។

6. សូកូឡាពណ៌ខ្មៅ (Dark chocolate)

សូកូឡាខ្មៅមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ វាមានសារជាតិប្រឆាំងអុកស៊ីតកម្មដូចជា flavonoids ដែលជួយស្បែករបស់អ្នកការពារខ្លួនពីការខូចខាតពីកាំរស្មីយូវី ប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី និងធ្វើឲ្យស្បែកស្តើងមានសំណើម។ វាជាសូកូឡាតែមួយគត់ដែលមានកាកាវ 75% ដែលនឹងផ្តល់ឱ្យអ្នកនូវអត្ថប្រយោជន៍ប្រឆាំងអុកស៊ីតកម្មទាំងអស់។

7. ប្រេងអូលីវ (Olive oil)

ប្រេងអូលីវមិនត្រឹមតែជាផ្នែកមួយដ៏សំខាន់នៃរបបអាហារដែលផ្តល់នូវសុខភាពនោះទេប៉ុន្តែវាក៏អាចជួយថែរក្សាស្បែកសម្រាប់ទម្លាប់ថែរក្សាស្បែកផងដែរ។ វាជាប្រភពដ៏សំខាន់មួយនៃអាស៊ីតអាល់ឡាយលីឡែននីក ដែលរក្សាស្បែករបស់អ្នកឱ្យមានសំណើមហើយការពារស្បែកកុំឲ្យចាស់។

គន្លឹះ: លាបប្រេងអូលីវតិចតួចនៅជុំវិញភ្នែករបស់អ្នកនៅពេលយប់មុនពេលអ្នកចូលគេង។ វានឹងធ្វើឱ្យស្បែករបស់អ្នករលោងនិងសំណើម បំបាត់ភាពជ្រីញជ្រួញ។ មិនចាំបាច់លាងសំអាត។

8. ប៉េងប៉ោះ (Tomatoes)

ប៉េងប៉ោះគឺមិនត្រឹមតែជាទឹកប៉េងប៉ោះរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏អស្ចារ្យសម្រាប់សុខភាពរបស់អ្នក។ ពួកវាត្រូវបានបំពេញដោយជីវជាតិនិងមានវីតាមីន A, វីតាមីន C និងអាស៊ីតហ្វូលិច។ សារធាតុ Lycopene ដែលទទួលខុសត្រូវចំពោះពណ៌ក្រហមនៃប៉េងប៉ោះទុំគឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម 14 ដងច្រើនជាង Resveratrol ដែលរកឃើញនៅក្នុងស្រាក្រហម។

វាការពារស្បែកប្រឆាំងនឹងវិទ្យុសកម្ម កាំរស្មីយូវី ហើយក៏មានប្រសិទ្ធិភាពដ៏អស្ចារ្យនៅក្នុងការបង្ការជំងឺសរសៃឈាមបេះដូង និងជំងឺឆ្លង។ សារធាតុ lycopene ងាយស្រួលក្នុងការស្រូបយកនៅពេលដែលប៉េងប៉ោះត្រូវបានចម្អិនជាមួយប្រេងអូលីវតិចតួច។

9. ខ្លាញ់ត្រី (Oily fish)

ខ្លាញ់ត្រីដែលមាននៅក្នុងត្រីដូចជាត្រីសាម៉ុង ត្រីធូណា ត្រីអាន់ឆាវ និងត្រី turbot គឺជាប្រភពដ៏អស្ចារ្យមួយនៃអាស៊ីតខ្លាញ់អូមេហ្គា 3 ដែលជួយដល់ការបង្កើតឡើងវិញនូវកោសិកាថ្មីនិងរក្សាកូលេស្តេរ៉ុលទាប។ វាក៏ល្អសម្រាប់ការថែរក្សាស្បែកនៅពេលដែលវាបញ្ច្រាសនិងការពារការខូចខាតអុកស៊ីតកម្មដែលកើតមានឡើងចំពោះអាយុ។

លើសពីនេះទៀតត្រីសាម៉ុនអាំងគឺងាយស្រួលណាស់ក្នុងការរៀបចំ។ គ្រាន់តែលាងវាជាមួយអំបិលនិងរោយម្រេចបន្តិច ជាមួយជី និងចំណិតក្រូចឆ្មា ចំអិនជាមួយប្រេងអូលីវ ឬអាំងក៏បាន។

10. រមៀត (Turmeric)

រុក្ខជាតិនេះដែលជាធម្មតាត្រូវបានគេរកឃើញនៅក្នុងទំរង់ម្សៅត្រូវបានក្លាយជាការពេញនិយមកាន់តែច្រើន។ លក្ខណៈសម្បត្តិរបស់ល្មៀតគឺប្រឆាំងនឹងជំងឺមហារីក ជួយរំលាយអាហារ និងប្រឆាំងនឹងការរលាកធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អមួយនៅពេលដែលអ្នកចូលចិត្តបរិភោគអាហាររបស់អ្នក។ វាក៏បន្ថយដំណើរការនៃភាពចាស់របស់ស្បែក ផ្តល់ឱ្យអ្នកនូវថាមពល និងលើកអារម្មណ៍របស់អ្នកនៅពេលមានភាពតានតឹង៕

អត្ថបទដោយ៖ វីរៈ