ឃាតកស្ងៀមស្ងាត់! នេះជារោគសញ្ញាដំណាក់កាលដំបូងនៃជំងឺទឹកនោមផ្អែម!!! – Pelklas តេស្តIQ | Pelklas

ឃាតកស្ងៀមស្ងាត់! នេះជារោគសញ្ញាដំណាក់កាលដំបូងនៃជំងឺទឹកនោមផ្អែម!!!

ជំងឺទឹកនោមផ្អែមត្រូវបានគេស្គាល់ថាជាឃាតកដ៏ស្ងៀមស្ងាត់ដែលអាចសម្លាប់ជិវិតមនុស្សបានគ្រប់ពេល។ នៅក្នុងនោះជំងឺទឹកនោមផ្អែម ឬគេអាចហៅថាជាជំងឺទឹកនោមផ្អែមប្រភេទទី ២ ដែលមូលហេតុនៃការកើតជំងឺមួយនេះ បណ្តាលមកពីអ័រម៉ូនអាំងស៊ុយលីនខូចខាត ដែលអាំងស៊ុយលីននេះមានតួនាទីច្រោះជាតិស្ករទៅចិញ្ចឹមកោសិកា និងរាងកាយទាំងមូល។

ថ្ងៃនេះយើងមកដឹងពីរោគសញ្ញាព្រមាន ប្រឈមមុខនឹងជំងឺទឹកនោមផ្អែមដែលរោគសញ្ញារួមមាន៖

Diabetic Man S Hands Checking Blood Sugar Level With A Glucose Meter

១. នោមញឹក

នៅពេលដែលអ្នកមានអាការចេះតែចង់ទៅបន្ទប់ទឹកញឹកញាប់ ខុសពីប្រក្រតី ជាពិសេសនៅពេលយប់តែម្តង នេះជារោគសញ្ញាថាអ្នកកំពុងតែមានជំងឺទឹកនោមផ្អែមហើយ។ នោះក៏ដោយសារតែជាតិស្ករនៅក្នុងឈាមច្រើនពេក ធ្វើឱ្យតម្រងនោមពិបាកធ្វើការ និងច្រោះជាតិស្ករបន្ថែម ដែលជាហេតុត្រូវតែបញ្ចេញជាតិស្ករចោលមួយចំនួនតាមទឹកនោមជាដើម។

5644eacb14000069023caa48

២. ស្រកទម្ងន់

ជំងឺទឹកនោមផ្អែមអាចធ្វើឱ្យអ្នកស្រកទម្ងន់ខុសពីធម្មតាបានផងដែរ នោះក៏ដោយសារតែរាងកាយរបស់អ្នកបាត់បង់ជាតិទឹកយ៉ាងច្រើនតាមរយៈទឹកនោម និងម្យ៉ាងទៀតដោយសារតែរាងកាយមិនអាចស្រូបយកកាឡូរីពីជាតិស្ករក្នុងឈាមបានគ្រប់គ្រាន់ដើម្បីចិញ្ចឹមរាងកាយ។ ជាពិសេសវាក៏អាចបណ្តាលឱ្យអ្នកហត់នឿយ និងអស់កម្លាំងខុសពីធម្មតាបានផងដែរ។

Person Trying To Lose Weight Measuring Their Waist

៣. បញ្ហាស្បែក

ពេលដែលអ្នកមានអាការស្បែកស្ងួតហើយរមាស់ កន្ទួលនោះក៏អាចបណ្តាលមកពីជំងឺទឹកនោមផ្អែមបានផងដែរ។ លក្ខខ័ណ្ឌដទៃទៀតក៏អាចធ្វើឱ្យស្បែករបស់អ្នកឡើងខ្មៅ និងស្រអាប់ខុសប្រក្រតី (Acanthosis Nigricans) នៅបរិវេណរាងកាយមួយចំនួនដូចជា កញ្ចឹងក ក្លៀក ក្បាលជង្គង់ កែងដៃ គ្រលៀនជាដើម។

Girl With Cream Best Creams For Problem Skin By Healthista 1

៤. ឆ្លងមេរោគ

ជំងឺទឹកនោមផ្អែមអាចធ្វើឱ្យប្រព័ន្ធភាពស៉ាំរបស់រាងកាយចុះខ្សោយ ដែលជាហេតុធ្វើឱ្យអ្នកងាយនឹងឆ្លងជំងឺផ្សេងៗជាច្រើន ដែលភាគច្រើនគឺជំងឺដែល ទាក់ទងនឹងស្បែក និងជំងឺទាក់ទងនឹងតម្រងនោម/ បំពង់នោមជាដើម។

3 Innocent Skin Problems See Dermatologist Dry Skin 1488906812

៥. បញ្ហាស្រវាំងភ្នែក

នៅពេលដែលកម្រិតជាតិស្ករនៅក្នុងខ្លួនរបស់អ្នកឡើងខ្ពស់ វានឹងធ្វើឱ្យអ្នកមានបញ្ហាទាក់ទងនឹងក្រសែភ្នែកដូចជាមើលអ្វីព្រាលៗ មិនច្បាស់ និងស្រវាំងភ្នែកជាដើម។ ប៉ុន្តែកុំបារម្ភ នៅពេលដែលជាតិស្កររបស់អ្នកធ្លាក់ចុះ ឬមកកាន់កម្រិតធម្មតា នោះអាការនឹងប្រសើរដូចដើមវិញ។ តែកុំបណ្តោយឱ្យជាតិស្ករឡើងហួសកម្រិតដោយមិនបានធ្វើតេស្តរយៈពេលយូរពេក ព្រោះបញ្ហាភ្នែករបស់អ្នកនឹងមិនអាចវិលត្រលប់មកសភាពប្រក្រតីវិញឡើយ៕

Bigstock Eye Strain Glasses Tired 68342218