ប្រពន្ធមានសំណាង ព្រោះតែបានប្ដីល្អ គ្រួសារផុតពីភាពក្រក៏ព្រោះតែបានប្រពន្ធ ចេះរៀបចំសន្សំទុកដាក់ – Pelklas តេស្តIQ | Pelklas

ប្រពន្ធមានសំណាង ព្រោះតែបានប្ដីល្អ គ្រួសារផុតពីភាពក្រក៏ព្រោះតែបានប្រពន្ធ ចេះរៀបចំសន្សំទុកដាក់

គេថា "សំណាបយោងដី ស្រីយោងប្រុស" ពាក្យនេះមិនខុសឡើយ ប្ដីប្រពន្ធ ទាល់តែចេះប្រឹងប្រែង សន្ដោងសន្ដោសគ្នា ទើបអាចឱ្យគ្រួសារមានបាន មានសំណាងទាំងប្ដី ទាំងប្រពន្ធ។

មនុស្សស្រីអាចមានសំណាង ព្រោះតែបានរៀបការជាមួយមនុស្សល្អពិតប្រាកដ ជាមនុស្សចេះគិត ចេះខំ មានចិត្តអំណត់ តស៊ូ មិនរអ៊ូ មិនរុញរា ចេះស្រឡាញ់ មើលថែ និងការពារគ្រួសារ។ ចំណែកក្នុងគ្រួសារមួយ អាចមានបាន មានក្ដីសុខ សុភមង្គល រួចចាកពីភាពក្រ លំបាក ក៏ព្រោះតែមានប្រពន្ធល្អគ្រប់ល័ក្ខ ចេះគិតគូរ រៀបចំទុកដាក់ ចេះសន្សំសំចៃ លៃលក រាល់ប្រាក់កាស ដែលប្ដីរកបាន មិនខ្ជះខ្ជាយ មិនខ្ជីខ្ជា។

វាជារឿងដែលល្អបំផុត ដែលអាចរកបានប្ដីចេះធ្វើការរកស៊ី ហើយបានប្រពន្ធចេះរៀបចំទុកដាក់ និងចេះលើកទឹកចិត្ត ឱ្យកម្លាំងចិត្តដល់គ្នាទៅវិញទៅមក។ ហើយបើប្ដីប្រពន្ធ អាចចៀសពីជម្លោះតូចធំបាន រឹតតែល្អប្រពៃ ប្ដីចេះអំណត់ ប្រពន្ធចិត្តធ្ងន់ មិនឈ្លោះ មិនទាស់ទែងគ្នា រឿងធំចេះធ្វើឱ្យតូច រឿងតូច ធ្វើដូចអត់មានរឿង នោះគ្រួសារនឹងបានរុងរឿង ត្រជាក់ត្រជុំ មានសុភមង្គលយូរអង្វែង៕

92354789_3121921248033783_2716428727226466304_n

92438313_3121921381367103_821712760818630656_n

92467933_3121921264700448_2037259759094071296_n

92547593_3121921318033776_4899054420412596224_n

92705023_3121921291367112_8208880794236616704_n

92998553_3121921358033772_2602327732687732736_n

អត្ថបទ ៖ ភី​ អេក

ក្នុងស្រុករក្សាសិទ្ធ