តោះ! តេស្តមើលពីស្ថានភាពលុយកាក់របស់អ្នក នឹងហៀរហូរឬក៏អត់ បន្ទាប់ពីអ្នករៀបការរួច! – Pelklas តេស្តIQ | Pelklas

តោះ! តេស្តមើលពីស្ថានភាពលុយកាក់របស់អ្នក នឹងហៀរហូរឬក៏អត់ បន្ទាប់ពីអ្នករៀបការរួច!

ជ្រើសរើសរូបផ្កាមួយដែលអ្នកស្រឡាញ់ ដើម្បីដាក់តាំងក្នុងបន្ទប់ នោះនឹងអាចដឹងពីស្ថានភាពផ្នែកហិរញ្ញវត្ថុរបស់អ្នកច្បាស់ៗ ថានឹងហូរហៀរ ឬខ្វះខាត បន្ទាប់ពីអ្នករៀបការរួច!

Screen Shot 2020 08 29 At 8.53.57 PM

A. បន្ទាប់ពីរៀបការរួច តាមពិតហិរញ្ញវត្ថុរបស់អ្នកមិនជាប្រសើរទេ លើសពីនេះ ថែមទាំងមានសម្ពាធ និងទំនួលខុសត្រូវច្រើនថែមទៀតផង។ អ្នកនឹងកាន់តែរឹងមាំ និងមានការយល់ដឹងច្រើនក្នុងការគ្រប់គ្រងសេដ្ឋកិច្ចនៅក្នុងផ្ទះ។ ប្រសិនបើអ្នកជាស្ត្រី អ្នកនឹងក្លាយជា "អ្នកកាន់កូនសោរ" អ្នកគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារប្តីរបស់អ្នក ពិតជាគួរឱ្យទុកចិត្ត និងប្រគល់ប្រាក់ខែរបស់គាត់ដល់អ្នក។ ជាការពិតណាស់ នោះមានន័យថាអ្នកត្រូវព្រួយបារម្ភអំពីការចំណាយប្រចាំថ្ងៃតែម្នាក់ឯង ដោយព្យាយាមសន្សំឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

ប្រសិនបើអ្នកជាបុរស អ្នកនឹងមានបញ្ហាជាច្រើនដែលជាសរសរគ្រឹះសេដ្ឋកិច្ចនៅក្នុងផ្ទះ។ អ្នកនឹងក្លាយជាប្រភពចំណូលដ៏សំខាន់ ដោយផ្តល់សម្ភារៈសម្រាប់សមាជិកគ្រួសារទាំងអស់។ ទោះបីជាអ្នកគ្រប់គ្រងអ្វីៗគ្រប់យ៉ាងមានសិទ្ធិសម្រេចចិត្តគ្រប់យ៉ាង ប៉ុន្តែវាក៏រងសម្ពាធធំធេងដែរ។

Screen Shot 2020 08 29 At 8.54.05 PM

B. បន្ទាប់ពីរៀបការរួច រឿងហិរញ្ញវត្ថុរបស់អ្នកនឹង "កើនឡើង" ដោយមិននឹកស្មានដល់។ អ្នកស្ទើរតែមិនចាំបាច់ព្រួយបារម្ភអំពីការធ្វើម្ហូបអាហាររាល់ថ្ងៃដូចពីមុន។ មុនពេលរៀបការ អ្នកបានខិតខំ និងប្រឹងប្រែងដើម្បីបន្តភាពជោគជ័យពីអាជីពមួយ ទៅអាជីពមួយ។ ប៉ុន្តែដោយសារ“ ចិត្តស្ងប់” អ្នកមិនចាំបាច់បារម្ភទេព្រោះអ្នកមានដៃគូជួយអ្នកហើយ។ ដៃគូរបស់អ្នកនឹងផ្តល់ឱ្យអ្នកនូវជីវិត និងសម្ភារដ៏ពេញលេញ។ ឱកាសដែលអ្នករៀបការជាមួយប្តី / ប្រពន្ធអ្នក មានស្ថានភាពសេដ្ឋកិច្ចល្អ គឺខ្ពស់ណាស់។

Screen Shot 2020 08 29 At 8.54.09 PM

C. ក្នុងនាមជាមនុស្សឯករាជ្យ មិនថាក្នុងការងារ ឬក្នុងជីវិតផ្ទាល់ខ្លួនទេ អ្នករក្សាស្វ័យភាពខាងសេដ្ឋកិច្ច។ ក្រោយពេលរៀបការរួច អ្នកនៅតែខំប្រឹងរកលុយ និងមិនពឹងផ្អែកច្រើនលើដៃគូឡើយ។ ដូច្នេះហិរញ្ញវត្ថុមុន និងក្រោយពេលរៀបការ អ្នកស្ទើរតែមិនមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ទេ។ អ្នកនៅតែខិតខំធ្វើការ ប៉ុន្តែកុំព្រងើយកន្តើយនឹងគ្រួសាររបស់អ្នក។ អ្នកដឹងពីរបៀបឆ្លៀតពេលចិញ្ចឹមបីបាច់ថែរក្សាអ្នកនៅផ្ទះជាទីស្រឡាញ់ កុំស្ទាក់ស្ទើរក្នុងការខិតខំប្រឹងប្រែងដើម្បីនាំមកនូវជីវិតពេញលេញទាំងផ្លូវកាយ និងផ្លូវចិត្តសម្រាប់ពួកគេ។ ទោះបីជាមានការលំបាក និងសម្ពាធយ៉ាងណាក៏ដោយ អ្នកនៅតែមានគ្រួសាររីករាយហើយពេញចិត្តនឹងវាណាស់។

Screen Shot 2020 08 29 At 8.54.12 PM

D. ដោយមិនគិតពីជីវិតរបស់អ្នកកាលពីអតីតកាល អាពាហ៍ពិពាហ៍នឹងជួយអ្នកឱ្យមាន“ ភាពរុងរឿង” និងកាន់តែរីកចម្រើនថែមទៀត។ អ្នកជាមនុស្សម្នាក់ដែលមានទ្រព្យសម្បត្ដិ មានសំណាង ហើយក៏ចេះរកលុយដោយប្រាជ្ញាវៃឆ្លាត និងសមត្ថភាពសង្គមទំនើបផងដែរ។ ប្តី / ប្រពន្ធរបស់អ្នក នឹងក្លាយជាផ្កាយសំណាងជួយអ្នកក្នុងផ្លូវសំណាងនេះ។ ពួកគេមិនគាំទ្រអ្នកដោយផ្ទាល់ទេ ដែលពួកគេតែងតែជួយជម្រុញ និងលើកទឹកចិត្តអ្នកពីក្រោយជានិច្ច។ លើសពីនេះពួកគេផ្តល់នូវឱកាសដ៏សម្បូរបែបដោយបើកចំហសម្រាប់អ្នក នូវសក្តានុពលជាច្រើនសម្រាប់ការរីកចម្រើន ហើយក្នុងពេលតែមួយផ្តល់ប្រាក់ចំណេញ ឬការវិនិយោគដើម្បីផ្តល់ឱ្យអ្នកនូវការចាប់ផ្តើមអំណោយផលក្នុងអាជីពរបស់អ្នក។ ពួកគេតែងតែដឹងពីវិធីលើកទឹកចិត្ត និងគាំទ្រអ្នកគ្រប់ពេលវេលា និងគ្រប់ស្ថានភាពទាំងអស់៕

ប្រភព​ ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)