ទីបំផុត យើងក៏មានថ្ងៃនេះ! ថ្ងៃដែលយើងរង់ចាំ – Pelklas ជីវិត&កម្សាន្ត ស្នេហា | Pelklas

ទីបំផុត យើងក៏មានថ្ងៃនេះ! ថ្ងៃដែលយើងរង់ចាំ

ចាប់ផ្ដើមដំបូង ក៏មិនដឹងថា យើងអាចដើររួមផ្លូវមួយនេះជាមួយគ្នា បានដល់ចំណុចណាដែរ។ ពេលវេលាកន្លងមកនេះ យើងក៏បានឆ្លងកាត់នូវបញ្ហា ការលំបាកជាច្រើនរួមគ្នា ថែមទាំងមានពេលខ្លះ មិនយល់ពីគ្នា ឈ្លោះគ្នា ខឹងគ្នា អន់ចិត្តចំពោះគ្នា ថែមទាំងមានកូនចិត្តគិតថា តើយើងគួរបន្តជាមួយគ្នាទៀតឬយ៉ាងណា? ប៉ុន្តែ មានរឿងមួយដែលឱ្យខ្ញុំនៅតែរក្សាជំហ ថានឹងរួមដំណើរជាមួយអ្នករហូតនោះគឺ អ្នកជាមនុស្សដែលមិនធ្លាប់បោះបង់ខ្ញុំចោល។

278386105_1994289737626926_867217634142846827_n

- មិនថា ខ្ញុំខុស ឬត្រូវ យើងឈ្លោះគ្នាយ៉ាងណា ក៏អ្នកជាអ្នកតាមលួង តាមសុំទោស និងព្រមចាញ់ខ្ញុំគ្រប់រឿង!

- មិនថា អ្នកមានអារម្មណ៍ខឹង មួម៉ៅ ឬមានបញ្ហាអ្វីមកពីណា ក៏អ្នកមិនធ្លាប់ស្រែកគំហក មិនដែលយកបញ្ហាទាំងនោះ មកជះកំហឹងដាក់ខ្ញុំឡើយ!

- មិនថា ខ្ញុំមានបញ្ហាអ្វី នៅពេលណាទេ តែងតែមានវត្តមានអ្នកនៅក្បែរខ្ញុំ កំដរខ្ញុំ លួងលោមខ្ញុំ ចាំលើកទឹកចិត្តខ្ញុំគ្រប់ពេល!

278549850_1994289630960270_8730747097286665506_n

អ្នកអាចមិនមែនជាមនុស្សល្អបំផុតទេ តែអ្នកជាមនុស្សដែលយល់ចិត្តខ្ញុំបំផុត ហើយក៏ជាមនុស្សតែម្នាក់គត់ ដែលព្រមរួមដំណើរ និងឆ្លងកាត់ទុក្ខលំបាក ពុះពារ ហែឆ្លងគ្រប់យ៉ាងជាមួយខ្ញុំ ហើយក៏ជាអ្នកតែម្នាក់គត់ ដែលព្រមធ្វើអ្វីៗគ្រប់យ៉ាង មិនខ្វល់ថាខ្លួនត្រូវទូលរែក រ៉ាប់រងអ្វីខ្លះនោះឡើយ ក៏អ្នកព្រមដើម្បីខ្ញុំដែរ។

278873788_1994289587626941_6526576324776377109_n

ស្នេហាយើង អាចនឹងល្អ ឬក៏ស្រស់បំព្រងកម្រិតណា គឺអាស្រ័យលើយើងទាំងពីរ ជាអ្នកថែរក្សា និងបង្កើតសុភមង្គលដល់គ្នា។ ក្នុងទំនាក់ទំនង ខ្ញុំមិនសន្យាទេថា នឹងអាចកាន់ដៃអ្នកដល់ពេលណា ខ្ញុំក៏មិនសន្យាដែរថា នឹងអាចរួមដំណើរជាមួយអ្នកបានដល់ចំណុចណា តែអ្វីដែលខ្ញុំប្រាថ្នា គឺសុំឱ្យយើងបែបនេះរហូតទៅ រហូតដល់យើងចាស់សក់ស្កូវជាមួយគ្នា ខ្ញុំបួងសួងសុំឱ្យយើង ជាគូដែលយល់ចិត្តគ្នាបំផុត គ្មានអ្វីមកពង្រាត់ បំបែកបំបាក់បានឡើយ។

ទីណាមានអ្នក ទីនោះមានខ្ញុំ មិនថាសុខ ឬទុក្ខ ស្រណុក ឬលំបាក ជួបបញ្ហា ឬក៏រីករាយ ជីវិតលាយឡំគ្រប់រសជាតិ គឺយើងនឹងឆ្លងកាត់ទៅជាមួយគ្នា បែបនេះរហូតទៅ ... នៅជាមួយគ្នាមួយជីវិត ...!!!៕

#មនុស្សចុងក្រោយ / #Pelklas

អំពីអ្នកសរសេររបស់យើង៖ PEL KLAS